សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក្បាលឡាន យកលុយ

ដោយៈ រ៉េត+ចិត្រ សៀមរាប ថ្ងៃទី 05 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:42 នាទី ចំនួនអានៈ 1796

បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​ទៅ​នេះ​បច្ចុប្បន្ន​នៅ​ខេត្ត​សៀម​រាប​គេ​សង្កេត​ឃើញ​ថា​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រ​ភេទ​កំ​ពុង​តែ​កម្រើក​សារ​ជា​ថ្មី​ឡើង​វិញ​ជា​ពិ​សេស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​នឹង​កំ​ពុង​តែ​ចាប់​ផ្ដើម​ផង​ដែរ។

តាម​សេច​ក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​នោះ​គឺ​បាន​កើត​មាន​ជាង​មួយ​អា​ទិត្យ​មក​ហើយ​នៅ​ខេត្ត​សៀម​រាប​ដែល​សកម្ម​ភាព​ទាំង​នោះ​ដឹក​ចេញ​ពី​តំ​បន់​ច្រក​អូ​ស្មាច់​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ផ្លូវ​លេខ​៦៨​នៃ​ភូមិ​សាស្ត្រ​ស្រុក​ក្រ​ឡាញ់​ខេត្ត​សៀម​រាប​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ដោយ​ឡែក​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​ស្រុក​អន្លង់​វែង​ឆ្ពោះ​មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​វិញ​ក៍​មិន​ចាញ់​ផ្លូវ​៦៨​ដែរ​ពោល​គឺ​សកម្ម​ភាព​របស់​ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ដោយ​រថ​យន្ត​សេ​រី​ទំ​នើបៗ​មាន​ដូច​ជា​លុច​ស៊ិស ​កាម​រី​បាន​ឡែន​ ហាយ​ព្រិទ ហាយ​លិន​ឌែ​និង​រថ​យន្ត​សេ​រី​ខ្ពស់ៗ​ជា​ច្រើន​ទៀត។​

សេចក្ដី​រាយ​ការណ៍​បន្ថែម​ថា​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​របស់​ក្រុម​ឈ្មួញ​ង​ងឹត​ទាំង​អស់​នៅ​ផ្លូវ​លេខ​៦៨​នឹង​៦៧​គឺ​បាន​ទំ​នាក់​ទំ​នង​បង់​ថ្លៃ​សេ​វា​ការ​ពារ​ឲ្យ​ក្រុម​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដែល​មាន​តួនា​ទី​បង្ក្រាប​ទាំង​អស់​ទើប​អាច​ដំ​ណើរ​ការ​បាន​រលូន​ដូច​ពាក្ស​ចាស់​លោក​ពោល​ថា​(អាសាច់​ជូន​ខ្លា)​ទើប​នៅ​ស្រុក​បា​ន​។

សមត្ថ​កិច្ច​មួយ​រូប​បាន​បង្ហើប​សូម​មិន​បញ្ចេញ​ឈ្មោះ​ថា​បទ​ល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ដែល​កើត​មាន​នៅ​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​នឹង​៦៨​នោះ​សុទ្ធ​តែ​បាន​ទាក់​ទង​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដូច​ជា​មេ​ព្រៃ ប៉ូលិស ប៉េអឹម ឌឺបេ និង​ចារ​កិច្ច​ផង​ដែរ​ទើប​អាច​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​ដោយ​មិន​មាន​ការ​បង្ក្រាប​តាម​បទ​បញ្ជារ​ថ្នាក់​លើ។​

ជាក់​ស្ដែង​កាល​ពី​ម៉ោង​ប្រ​​ហែល​​១​០​​យប់​​ថ្ងៃ​ទី២៥​ ឆ្នាំ២០១៤​​នៅ​​ផ្លូវ​​លេខ​​៦៧ ​មាន​​ការ​​ដឹក​​ជញ្ជូន​​ឈើ​​ក្រ​​ញូង​​តាម​​រថ​​យន្ត​​បា​​ឡែន​​ជា​​ច្រើន​​គ្រឿង​​សំ​​ដៅ​​ចូល​​មក​​ក្រុង​​សៀម​​រាប​​ដោយ​​មិន​​មាន​​ការ​​ទប់​​ស្កាត់​​បង្ក្រាប​​ពី​​សំ​​ណាក់​​ជំ​នាញ​ពាក់​ព័ន្ទ​នោះ​ឡើយ​បើ​ទោះ​បី​ជា​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាំង​នោះ​បាន​បោះ​ទី​តាំង​ឈរ​ជើង​បណ្ដាក់​គ្នា​រដូច​ខ្យង​ក៍ដោយ​ គឺបានត្រឹម​តែ​ដេក​រាប់​ក្បាល​ឡាន​យក​លុយ​តែ​ប៉ុណ្ណោះ។​

មិន​ត្រឹម​តែ​​សមត្ថ​កិច្ច​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ដែល​ដឹក​ជញ្ជូន​ឆ្លង​កាត់​​​ក្រ​សែ​ភ្នែក​​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​រត់​ការ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​បាន​ដោយ​សុ​វត្ថិ​ភាព​ បើ​ទោះ​បី​ជា​មាន​បទ​បញ្ជារ​ពី​​តំ​ណាង​អយ្យ​ការ​អម​សា​លា​ដំ​បូង​ខេត្ត​សៀម​រាប​ក្ដី ក៏​ក្រុម​ឈ្មួញ​និង​សមត្ថ​ទាំង​នោះ​ហាក់​គ្មាន​ការ​អើ​ពើរកោដ​ក្រែង​​ទាល់​តែសោះ។

គួរ​រំ​លឹក​ផង​ដែរ​ថា កាល​ពី​លោក ទី-សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ចាស់​នៅកាន់​ដំណែង​​ លោក​ធ្លាប់​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​យ៉ាង​ក្តៅ​គគុគទាំង​យប់​ទាំង​ថ្ងៃដោយ​មិន​ខ្លាច​នឿយ​ហត់ តែ​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មីចូល​កាន់​តំ​ណែង​សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ហាក់​បាន​ចិត្ត​រិត​ធ្វេ​គ្មាន​ការ​កោដ​ញញើត​ ព្រោះ​ក្រុម​ឈ្មួញ​និង​សមត្ថ​កិច្ច​ទាំង​នោះ​គិត​ថា លោក​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី​មិន​ទាន់​ដឹង​រឿង ហើយ​មិន​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​ដោយ​ផ្ទាល់​ទៀត​ផង។

សកម្ម​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​មួយ​ចំ​នួន​ដែល​យក​ឈ្មោះ​អង្គ​ភាព​ទៅ​ប្រ​មូល​លុយ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​នោះ​ប្រ​ហែល​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ ឃឹម-ប៊ុនសុង ជា​ចៅ​ហ្វាយ​ខេត្ត ​លោក​ឧត្តមសេនីយ៍ទោ សត-ណាឌី មេ​ប៉ូ​លិស​ខេត្ត ​លោក​ឧត្តមសេនីយ៍​ ម៉ន-សាម៉ុន មេ​ប៉េ​អឹម​ខេត្ត ​មិន​ទាន់​បាន​ដឹង​ពី​សកម្ម​ភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំ​នួន​យក​តួ​នា​ទី​ទៅ​ធ្វើ​ទង្វើ​ដោយ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។​

មន្ត្រី​រាជ​ការ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​នឹង​ប្រ​ជា​ពល​រដ្ឋ​បាន​ទទូច​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ខេត្ត​មេ​ត្តា​ជួយ​លុប​បំ​បាត់​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​រួម​ជា​មួយ​មន្ត្រី​អស​កម្ម​​​មួយ​ចំ​នួន​ដែល​​មិន​បាន​គោ​រព​ទួនាទី​របស់​ខ្លួន។ ជា​ពិសេស​សូម​លោក​ កើត-វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប មេត្តា​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​សៀម​រាប​ផង ព្រោះ​មាន​តែ​តុលាការ​​ចុះ​ផ្ទាល់​ទេ​ទើប​អាច​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​ជោគជ័យ បើ​សង្ឃឹម​ទៅ​លើ​សមត្ថ​កិច្ច​ និង​មន្ត្រី​ជំ​នាញ​ព្រៃ​ឈើ​ច្បាស់​ជា​រលាយព្រៃ​ឈើ​អស់​ជាមិន​ខាន ដែលទង្វើ​ទាំង​នេះ​ផ្ទុយពី​អនុសាសន៍​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1789ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1723ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1518ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2430ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1875ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1929ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1501ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1857ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1787ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1767ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12508នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78586នាក់
ខែនេះ    826377នាក់
ឆ្នាំនេះ   3570681នាក់
សរុប   57169577នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:32