ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់​ជល​ផលនិង​ប្រាក

ដោយៈ ផ្លុង រ៉េត ក្រុង​​ប៉ោយ​​ប៉ែត ថ្ងៃទី 25 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 09:35 នាទី ចំនួនអានៈ 1540

ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ថា ពួកគាត់​រស់នៅ​ក្នុងភូមិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​ក្នុង​មួយ​គ្រួសារ​ មាន​ដី​ទំហំ​១២​គុណ​នឹង​២០​ម៉ែត្រ សម្រាប់​សាងសង់​លំនៅដ្ឋាន ហើយ​ផ្លូវ​ត្រូវបាន​អាជ្ញាធរ​ចាត់ចែង​ក្នុង​ដី​៤០​ម៉ែត្រ មាន​ផ្លូវ​មួយ​ខ្សែ សាងសង់​ផ្ទះ​ទល់​គ្នា​មុខក្រោយ ដោយនៅ​ក្នុងភូមិ​មាន​ប្រជាពលរដ្ឋ​រាប់រយ​រាប់ពាន់​គ្រួសារ និង​មាន​គម្រោង​ផ្លូវ​ខ្វាត់ខ្វែង​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ​។

ប្រជាពលរដ្ឋ​បញ្ជាក់ថា នៅតាម​ដី​ទ្បូ​ត៍​ផ្សេងៗ​មាន​ផ្លូវ​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ ក្នុង​៤០​ម៉ែត្រ​មាន​ផ្លូវ​១​ខ្សែ ប៉ុន្តែ​នៅ​ចំណុច​ក្រុមទី​៩ ភូមិ​សាមគ្គី​មានជ័យ​ដែល​ពួកគាត់​រស់នៅ​ចំណុច​ផ្លូវលំ​២​ខ្សែ​នៅ​ពី​ខាងជើង​ ឆៀង​ខាងលិច​ទល់មុខ​ផ្លូវ​បេតុង​១​ខ្សែ ជាប់​នឹង​សំណង់ផ្ទះ​ល្វែង​របស់​ក្រុមហ៊ុន ខេ​ធី​អេ​ច នៃ​កាស៊ីណូ ហ្គោល​ដិ​ន​ក្រោ​ន មាន​ផ្ទៃដី​ប្រមាណ​ជា​១០០​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សី ស៊ី​ល័យ នាយក​សង្កាត់រដ្ឋបាល​ជលផល និង​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយប៉ែត ពួកគេ​បានធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទ្បើ​យ ​។

ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​បានធ្វើ​ការតវ៉ា​ចោទប្រកាន់​មន្ត្រី​២​រូប​គឺ​ឈ្មោះ សី ស៊ី​ល័យ ជា​នាយ​សង្កាត់​ជលផល និង​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែត​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ ឆ្លងកាត់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​ទាំង​២​រូបនេះ​បាន​ប្រើ​អំណាច​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ ហើយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិ​បាល​ក្រុង​ប៉ោយប៉ែត​មិនបាន​ជួយ​រក​ដំណោះស្រាយ​ទ្បើ​យ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​រដូវវស្សា​ផ្លូវលំ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​សភាព​ស្អិត ឬ​រអិល​ដូច​ខ្លាញ់ ហើយ​កន្លែង​ខ្លះ​មាន​ជង្ហុក​ជ្រៅៗ​ពិបាកធ្វើ​ដំណើរ​ចេញចូល ទើប​ពួកគាត់​នាំគ្នា​តវ៉ា​សុំ​បើកផ្លូវ​ឲ្យ​ជិត​មករក​ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ​។ តែ​ការតវ៉ា​របស់​ពួកគាត់​មិនបាន​សម្រេច​ទេ ដោយសារតែ​បុគ្គល ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចុះមក ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​បើកផ្លូវ​បាន​ទ្បើ​យ ហើយ​ថែមទាំង​យក​បង្គោល​ថ្មី​ទៅធ្វើជា​របង​បិទ​ទាំងស្រុង​តែម្តង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​គួរពិនិត្យមើល​ទ្បើង​វិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​ទាំងពីរ​រូបនោះ​កំពុង​ប្រើ​អំណាច។​

​លោក​អភិបាលក្រុង​ប៉ោយប៉ែត ង៉ោ ម៉េង​ជ្រួ​ន និង​អភិបាលខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ទាំងពីរ​នាក់​នេះ​ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ ប្រើ​អំណាចនេះតទៅទៀត​៕

photo-1-282x220

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1699ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1874ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1361ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1696ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1632ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1897ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1885ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1791ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1689ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1866ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7738នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73816នាក់
ខែនេះ    821607នាក់
ឆ្នាំនេះ   3565911នាក់
សរុប   57164807នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:03