បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤

ដោយៈ សុភា ក្រចេះ ថ្ងៃទី 06 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1728

អង្គស្នួល ៖ កម្មករកម្មការិនីរោងចក្រ ខាំវែល និងតៃយាន ឬតៃយ៉ាង ដែលមានរយៈពេលជិត១០ថ្ងៃកន្លងមកហើយ នៅមិនទាន់មានដំណោះស្រាយដែលកម្មករអាចទទួលយកបាននៅឡើយ រហូតឈានដល់ការធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិ លេខ៤បង្កើតនូវបញ្ហាកាន់តែធ្ងន់ធ្ងរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង ១០នាទីព្រឹកថ្ងៃទី៤ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។

ក្រុមបាតុករដែលមានគ្នាប្រមាណជាង៣ពាន់នាក់ ក្នុងចំណោមកម្មករសរុបជាង៦ពាន់នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននាំគ្នាឈរយ៉ាងត្រៀបត្រានៅលើកំណាត់ផ្លូវជាតិលេខ ៤ពេញណែនតែម្តង បង្កឱ្យមានការកកស្ទះចរាចរណ៍រយៈពេលជិតមួយថ្ងៃ ។ រថយន្តតូចធំគ្រប់ប្រភេទរាប់រយគ្រឿងបានជាប់គាំនៅលើ កំណាត់ផ្លូវនោះ ទៅមុខក៏មិនរួច ទៅក្រោយមិនរួច ជាពិសេសក្រុមរថយន្តធុនធំៗដូចជា រថយន្តកុងតឺន័រជាដើម ។ ទោះបីជាមានការនិយាយចរចាពីសំណាក់អាជ្ញាធរមូល ដ្ឋាន និងមន្ត្រីក្រសួង មន្ទីរពាក់ព័ន្ធនានាបែបណាក្តី ក៏ក្រុមកម្មករមិនបានយល់ព្រមដែរ ។ ក្រុមកម្មករឱ្យដឹងថា ពួកគេធ្វើកូដកម្មមានរយៈពេលជិត១០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យថៅកែដោះស្រាយនូវលក្ខខណ្ឌការងារមួយ ចំនួន ក្នុងនោះទាមទារនូវប្រាក់អតីតភាពការងារ និងសុំឱ្យមានការបញ្ជាក់ឱ្យច្បាស់លាស់ពីបញ្ហាដែលថៅកែ ប្តូរឈ្មោះរោងចក្រពីតៃយាន ឬតៃយ៉ាង និងខាំវែល ទៅជាតៃណាន ដោយស្ងាត់ៗមិនប្រាប់ឱ្យពួកគេដឹង និងមិនបានគិតពីប្រាក់អតីតភាពការងារឱ្យពួកគេទៀត ផង ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងភូមិត្នោត១ដើម ឃុំបែកចាន ស្រុកអង្គស្នួល ចម្ងាយពីផ្លូវជាតិលេខ៤ប្រមាណ ជាង២គីឡូម៉ែត្រ ហើយពួកគេធ្លាប់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៤នេះរយៈ ពេលជិត២០នាទីម្តងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ។ កាលនោះដោយសារតែមានការណែនាំពីសមត្ថកិច្ចមូលដ្ឋានពួ កគេបានដកថយវិញ បន្ទាប់មកក៏ធ្វើការតវ៉ានៅមុខរោងចក្រតែប៉ុណ្ណោះ ដោយសង្ឃឹមថានឹងមានដំណោះស្រាយតាមការទាមទារ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៣ កក្កដា មានគណៈកម្មការចម្រុះទៅធ្វើការដោះស្រាយដែរ ប៉ុន្តែគ្មានលទ្ធផលនោះឡើយ ។

កម្មករនិយាយថា ពេលនេះតុលាការខេត្តកណ្តាលបានចេញដីការបង្គាប់មួយបង្ខំ ឱ្យពួកគេចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោងជាកំហិត ហើយបន្ទាប់ពីបានដីកាបង្គាប់ពីតុលាការ ខាងថៅកែរោងចក្របានដាក់មេក្រូអានដីកានោះលាន់ឮ ខ្លាំងៗយ៉ាងកងរំពងប្រឆាំងតប និងក្រុមកម្មករវិញ ។ ដោយសារតែមូលហេតុនេះហើយ ទើបពួកគេសម្រេចចិត្តចាកចេញពីរោងច្រកទៅធ្វើបាតុកម្មលើ ផ្លូវជាតិលេខ៤វិញ ព្រោះពួកគេមិនអាចឈរតវ៉ានៅមុខរោងចក្របានទេ ដោយសារតែថ្លង់មេក្រូ និងធុងបាសដែលថៅកែចាក់បំពងសំឡេងនោះខ្លាំងពេករកនិយាយ តវ៉ាមិនបាន ។

ប្រភពព័ត៌មានបានឪ្យដឹងថា បើអាជ្ញាធរចង់ចូលទៅជួបលោក រ៉ុង ឈុន គឺទាល់តែមានការអនុញ្ញាតពីក្រុមកម្មករ សិន ។ ម្យ៉ាងទៀតអាជ្ញាធរមានសិទ្ធិចូលទៅជួបត្រឹមតែម្នាក់ ប៉ុណ្ណោះ មិនឱ្យទៅច្រើននាក់ទេ ។ ទោះបីជាបែបណា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមកពីក្រសួងមន្ទីរពាក់ព័ន្ធនានាបានព្យា យាមទៅជួបជាមួយលោក រ៉ុង ឈុន នោះទាល់តែបាន ប៉ុន្តែការចរចានោះនៅតែគ្មានលទ្ធផលផ្លែផ្កាណាមួយ ឡើយ  ។

ដោយឡែកសមត្ថកិច្ចប៉ូលិស និងប៉េអឹមមូលដ្ឋានដែលមានកម្លាំងតិចតួចជាងកម្មករបានត្រឹមតែ ឈរមើលកម្មករប៉ុណ្ណោះ ហើយភ្លាមៗនោះមិនមានការវាយ ឬរុញច្រានបំបែកនោះទេ ។ អាជ្ញាធរបានហៅការធ្វើបាតុកម្មបិទផ្លូវរបស់កម្មករខាងលើថា ជាអំពើខុសច្បាប់មួយ ពួកគេគួរតែរកវិធីផ្សេងពីនេះ ដើម្បីធ្វើការតវ៉ាវិញ ទើបប្រសើរជាង ព្រោះការធ្វើបែបនេះនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។

ប្រភពដដែលបានបន្តទៀតថា កម្មករបានក្រាញននៀលធ្វើការតវ៉ារយៈពេលជិត១ថ្ងៃ ឯសមត្ថកិច្ចបានបង្កើនកម្លាំងបន្ថែមទៀត ដើម្បីទប់ទល់ជាមួយអំពើនេះ ។ លទ្ធផលចុងក្រោយការធ្វើបាតុកម្មនោះត្រូវបានរំសាយទៅវិញ នាវេលាម៉ោងជាង២រសៀល មុនពេលដែលកម្លាំងសមត្ថកិច្ចដែលត្រូវបញ្ជូនបន្ថែមទៅដល់ ដោយលោក រ៉ុង ឈុន យល់ព្រមចរចារជាមួយអាជ្ញាធរ និងតំណាងរោងចក្រដើម្បីរកដំណោះស្រាយ និងបានប្រកាសឱ្យកម្មករទៅធ្វើការតវ៉ានៅមុខរោងចក្រវិញ ។ ឯចរាចរណ៍លើផ្លូវជាតិលេខ៤ក៏ធូរស្រាលឡើងវិញដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1619ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1636ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2463ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1675ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1965ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2361ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1586ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1773ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1675ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1612ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7178នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73256នាក់
ខែនេះ    821047នាក់
ឆ្នាំនេះ   3565351នាក់
សរុប   57164247នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:03