ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ

ដោយៈ អាណាមឹក សៀមរាប-កំពុងធំ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1867

សៀមរាប-កំពុងធំ៖ ក្រុមប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦ក្នុងខេត្តសៀមរាបនិងខេត្ត កំពុងធំមិនបានអនុវត្តទួនាទីរបស់ខ្លួនក្នុងការចូលរួមទប់ ស្កាត់បទល្មើសព្រៃឈើនោះទេបែរជាព្យាយាមរារាំងរថយន្តអ្នកកាសែត មិនអោយតាមប្រម៉ាញ់ព័ត៌មានពីរថយន្តដឹកឈើខុសច្បាប់ដោយប្រើរូបភាព កាក់រថយន្តអ្នកកាសែតដើម្បីឆែកឆេក្នុងគោលបំណងពន្យាពេលអោយរថ យន្តដឹកឈើបន្តដំណើរទៅមុខដោយរលូន។

នៅវេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១២នេះមានប្រភពព័ត៌មានបានរាយការមកថា មានរថយន្តកូរ៉េ៥តោន១គ្រឿងក្បាលពណ៍សទ្រុងឆ្នូតពណ៍ខៀវអត់ស្លាក លេខអត់មានគ្របតង់ដឹកឈើក្រញូងខុសច្បាប់ចុះពីស្រុកស្វាយលើសំ ដៅមកផ្លូវជាតិលេខ៦ក្នុងគោលបំណងសំដៅទៅខេត្តកំពុងចាម។លុះដល់ ម៉ោងជាង៩រថយន្តភិនភាគខាងលើបានមកដល់ចំណុចខាងជើងផ្សារសំរោង ប្រហែល៤គីឡូម៉ែត្រក្នុងឃុំដំដែកស្រុកសូទ្រនិគម ហើយភ្លាមនោះអ្នកយកព័ត៌មានយើងបានបើករថយន្តតាមពីក្រោយស្រាប់ តែរថយន្តកូរ៉េខាងលើបើករេពេញផ្លូវដូចពស់វែកក្នុងគោលបំណងមិន អោយរថយន្តអ្នកកាសែតវ៉ាទៅមុខរហូតជិតដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពុងធំនិងស្រុកជីក្រែងខេត្តសៀមរាបក៏ស្រាប់តែមានរថយន្ត ម៉ាកកាមរីឆ្នាំ៩៣ពណ៍ស្លែមានគ្នា២នាក់ម្នាក់ស្លៀកសំលៀកបំពាក់ ជាប៉េអឹមម្នាក់ស្លៀកពាក់ស៊ីវិលបើកបញ្ច្រាសទិសពីកើតទៅលិចហើយ បទមកកើតវិញតាមកាក់រថយន្តអ្នកយកព័ត៌មានយើងសុំឆែកឆេ។ បន្ទាប់ពីការឆែកឆេរួចអ្នកយកព័ត៌មានយើងបានរាយការថាសូមលោកប៉េ អឹមជួយសហការតាមឃាត់រថយន្តដឹកឈើខាងលើផងព្រោះពុំអាចទំនាក់ទំ នងមន្រ្តីជំនាញតាមដងផ្លូវបានទេ។មិនត្រឹមតែលោកប៉េអឹមចល័តរូប នោះមិនបានជួយឃាត់រថយន្តដឹកឈើប៉ុណ្ណោះទេលុះមកដល់ស្រុកស្ទោង ខេត្តកំពុងធំស្រាប់តែមានរថយន្តម៉ាកបាឡែនពណ៍ខ្មៅពាក់ស្លាក លេខភ្នំពេញ2R-7739មានគ្នា៣នាក់២នាក់ស្លៀកសំលៀកបំពាក់ជាប៉េ អឹមម្នាក់អង្គុយបើកឡានស្លៀកឈុតអង្គរក្សពណ៍ត្រាវមកកាក់រថយន្ត អ្នកកាសែតយើងម្តងហើយម្តងទៀតដោយបញ្ជាអោយបើកភ្លើងក្នុងរថយន្ត បើកគូទរថយន្តអោយពួកគេមើល។ក្រុមប៉េអឹមពីរបីនាក់ខាងលើបានលូក ដៃបោចបោះៗកំរាលគូទរថយន្តអ្នកកាសែតខាងលើដូចចោរប្លន់ហើយព្យាយាម រកលេសរករឿងដើប្បីអោយរថយន្តដឹកឈើខាងលើបើកគេចបាត់ទៅ បើទោះជាអ្នកកាសែតប្រាប់ថារថយន្តគាត់គ្មានដឹកអីទេ ហើយសូមលោកប៉េអឹមជួយឃាត់រថយន្តដឹកឈើខាងលើយ៉ងណាក៏ដោយក៏នៅតែ ធ្វើមិនដឹងមិនព្រមសហការនោះទេ។

បើយោងតាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តដឹកឈើខាងលើនេះគឺជារថយន្តរបស់របស់មេប៉េអឹមម្នាក់ដែល តែងតែរកស៊ីដឹកឈើក្រញូងស្ទើរ១០ឆ្នាំទៅហើយតែគ្មានអ្នកណាគេ ហ៊ានបង្រ្កាបនោះទេ ទើបបានជាមានក្រុមប៉េអឹមតាមដងផ្លូវហ៊ានចេញមុខជួយកាងបែបនេះ។

ឯកឧត្តមម៉ន-សាម៉ុនមេប៉េអឹមខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨នេះថា ប៉េអឹមគេមានមេមានកើយទាល់តែយើងទាក់ទងទៅមេគេ ហើយមេគេបញ្ជាមកទើបគេធ្វើការ។ ឯកឧត្តមបន្តថា កូនចៅរបស់ឯកឧត្តមមិនអោយខ្វះក្រមសីលធម៌ដែលទៅរើបោចបោះ បែបនោះទេ ហើយឯកឧត្តមតែងតែធ្វើអន្តរាគមរហូតពេលមានអ្នកសារព័ត៌មានរាយការ ពីបទល្មើសមិនថាយប់ឬថ្ងៃនោះទេ។

អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីឯកឧត្តមសៅ-សុខាមេប៉េ អឹមប្រចាំប្រទេសកម្ពុជាបានទេនៅព្រឹកថ្ងៃដដែលនេះព្រោះទូរ ស័ព្ទនៅក្រៅតំបន់សេវា។

សូមបញ្ជាក់ថា អ្នកយកព័ត៌មានយើងបានរាយការទៅលោកតុង-យីនាយផ្នែករដ្ឋបាល ព្រៃឈើខេត្តកំពុងធំផងដែរអំពីរថយន្តដឹកឈើខាងលើ ហើយលោកតុងយីបានត្រៀមកំលាំងជាស្រេចដើម្បីឃាត់ឆែកឆេតែដោយសារ លោកប៉េអឹម៣នាក់ជិះរថយន្តបាឡែនខាងលើកាក់រថយន្តអ្នកយកព័ត៌ មានយើងនៅស្រុកស្ទោង២ដងបណ្តាលអោយរថយន្តដឹកឈើនោះគេចបាត់តែ ម្តង។

មជ្ឈដ្ឋានប្រជាពលរដ្ឋឆ្ងល់ថា តើអស់លោកប៉េអឹមទាំងនោះធ្វើការតាមដងផ្លូវពេលយប់ដើម្បីឃាត់រថ យន្តអ្នកកាសែតមិនអោយតាមយកព័ត៌មានឡានដឹកឈើឬដើម្បីបង្រ្កាបបទ ល្មើស? នៅពេលដឹងថាជារថយន្តអ្នកកាសែតអត់មានដឹកអីទេ ហើយអ្នកកាសែតរាយការពីរថយន្តដឹកឈើខុសច្បាប់ដែលកំពុងចរាចរណ៍លើដង ផ្លូវ ហេតុអ្វីក៏មិនឃាត់សួរនាំ? ហេតុអ្វីកាក់រថយន្តអ្នកកាសែតមិនសុំយោលបល់ពីមេ តែកាក់រថយន្តដឹកឈើទាល់តែមានបញ្ជាពីមេទៅវិញ?

មជ្ឈដ្ឋានប្រជាពលរដ្ឋសូមសំនូមពរទៅឯកឧត្តមសៅ-សុខាមេត្តាត្រួត ពិនិត្យក្រុមប៉េអឹមចល័តទាំងនោះផង អោយពួកគាត់ធ្វើការមានតម្លាភាព មានភាពយុត្តិធម៌ ដើម្បីចូលរួមក្នុងការបង្ក្រាបបទល្មើសព្រៃឈើជូនសង្គមជាតិ កុំអោយពួកគាត់ព្យាយាមប្រើល្បិចតាស៊ីក្លូបែបនេះតទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1789ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2172ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6281ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2486ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1623ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1680ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន2088ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន2000ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2506ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10693នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76771នាក់
ខែនេះ    824562នាក់
ឆ្នាំនេះ   3568866នាក់
សរុប   57167762នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:27