គ្រោងឆ្អឹងសពបុរសម្នាក់ត្រូវបាន ប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៧ កក្កដា នៅក្នុងព្រៃរបោះចំណុច ភូមិត្រពាំងត្របែក ឃុំរុងរឿងប្រមាណ៣០០ម៉ែត្រស្រុកថ្ពង ខណៈអ្នកគង្វាលគោម្នាក់ទៅបត់ជើងក្នុងព្រៃរបោះនោះ ហើយក៏រាយការណ៍ភ្លាមៗទៅអាជ្ងាធរនិងសមត្ថកិច្ចឱ្យទៅត្រួត ពិនិត្យ។
លោក ហ៊ន សុខហុន អធិការរងនគរបាលស្រុកថ្ពងទទួលបន្ទុកការងារព្រហ្មទណ្ឌបានឱ្យ ដឹងថា សពដែលសល់តែគ្រោងឆ្អឹង លលាដ៍ក្បាល ឆ្អឹងដៃជើង រួមទាំងខោអាវផងនោះត្រូវបានបុរសម្នាក់ឈ្មោះសយ វី ជាមនុស្សគប្រទះឃើញក្រោយពីកៀងគោមកផ្ទះវិញនាវេលាល្ងាច នោះខណៈទៅបត់ជើងក្នុងព្រៃរបោះក្បែរស្រែដែលអ្នកភូមិស្ទូង ហើយ តែពុំមានក្លិនស្អុយឡើយ ព្រោះមានតែឆ្អឹង។ មន្ត្រីប៉ូលិសអះអាងថា សពត្រូវបានឃាតករសម្លាប់ប្រមាណជាង១ខែមកហើយ។ ក្រោយពីមានការភ្ញាក់ផ្អើលពីការប្រទះឃើញគ្រោងឆ្អឹងសពក៏ មានក្រុមគ្រួសារដែលបាត់សមាជិករយៈពេលជាង១ខែមកហើយ ទៅមើលទើបស្គាល់ភិនភាគដោយសារចំណាំខោអាវ ខ្សែចង្កេះ ខ្សែកប្រាក់ ព្រមទាំងមានបន្សល់ទុករូបថតមួយសន្លឹកផង ដែ។
លោក បានបន្តទៀតថា បុរសឈ្មោះសួស សឿន និងប្រពន្ធឈ្មោះជួប គឿន មានទីលំនៅភូមិទឹកលង២ ឃុំរុងរឿង បានអះអាងថា ជាកូនប្រុសរបស់ពួកគាត់ដែលបាត់ខ្លួនរយៈពេល១ខែ៨ថ្ងៃ។ កូនប្រុសគាត់ឈ្មោះសឿន សំ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះចៀម ចាន់រី អាយុ២៤ឆ្នាំ ទើបតែរៀបការជាង១ឆ្នាំ ហើយប្រពន្ធទើបនឹងសម្រាលកូនប្រុសមួយ ក្រោយពេលប្តីបាត់ខ្លួនពីផ្ទះ។
ឪពុកម្តាយសពបានរៀបរាប់ថា ក្រោយពេលរៀបការហើយកូនប្រុសគាត់ក៏បែកទៅនៅលំនៅឋានខាងប្រពន្ធ ក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គដែលជាលំនៅឋានរស់នៅសព្វថ្ងៃ ហើយប្រកបរបរជាកម្មករសំណង់ឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ។ នៅថ្ងៃបាត់ខ្លួនកូនគាត់បានចេញពីផ្ទះឯភូមិត្រពាំងរុន ដោយឌុបបងថ្លៃប្រុសទៅផ្សារថ្នល់ទទឹងដែលបងថ្លៃក៏ជាជាង សំណង់ដែរ ។ បន្ទាប់ពីដាក់បងថ្លៃរួចក៏ទូរស័ព្ទប្រាប់ប្រពន្ធថា ខ្លួនមកលេងផ្ទះឪពុកនៅភូមិទឹកលង២ ឃុំរុងរឿង ។ ពេលមកដល់ផ្ទះឪពុកម្តាយកូនប្រុសគាត់សម្រាកតែប្រមាណមួយម៉ោង ប៉ុណ្ណោះ ក៏មានមិត្តភក្តិទូរស័ព្ទយ៉ាងរន្ថើនឱ្យទៅជួបគ្នា ហើយកូនគាត់ក៏ជិះម៉ូតូធុនសេ១២៥ពណ៌ខ្មៅ ស៊េរី២០០៨ទៅជួបមិត្តភក្តិនៅវេលាព្រឹក។ នៅវេលាល្ងាចកូនគាត់បានទូរស័ព្ទប្រាប់ប្រពន្ធនិងឪពុកម្តាយ ថា ខ្លួនកំពុងស៊ីផឹកជាមួយមិត្តភក្តិម្នាក់នៅភូមិព្រៃធំ និងមកផឹកបន្តនៅខាងលិចភូមិត្រពាំងត្របែកទៀត ហើយចាប់ពីពេលនោះមកក៏បាត់ដំណឹងរហូត ។ ការបាត់ខ្លួននេះគឺបងប្អូនបានស្វែងរកសព្វទិសទីលក់អស់ទាំង គោមួយនឹមយកសោហ៊ុយតាមរកទៀត តែពុំប្រទះសោះ ទើបតែលេចឮដំណឹងពីការប្រទះឃើញគ្រោងឆ្អឹងសពក៏មកមើលទើប ដឹងថាជាកូនរបស់គាត់ត្រូវគេនាំមកបង្អកស្រាសម្លាប់យកម៉ូតូ។
ក្រោយពេលមន្ត្រីប៉ូលិសជំនាញបច្ចេកទេសស្រុក ថ្ពងត្រួតពិនិត្យចប់ក៏បានប្រគល់គ្រោងឆ្អឹងឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ប៉ូលិសសន្និដ្ឋានថា ឃាតករគឺជាមិត្តភក្តិស្គាល់គ្នា ហើយការសម្លាប់នេះគឺពិតជាមានគម្រោងទុកជាមុនដោយនាំមកសម្លាប់ ដើម្បីប្លន់យកម៉ូតូ ។ ពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមជនដៃដល់ ៕
ថ្ងៃនេះ | 9570 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 52128 | នាក់ |
ខែនេះ | 332490 | នាក់ |
ឆ្នាំនេះ | 332490 | នាក់ |
សរុប | 53931386 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 23:40 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net