អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 02:52 នាទី ចំនួនអានៈ 1565

អ្នកកាសែតក្នុងស្រុក២រូបត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ តាំងតែពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅចំណុច ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបពីបទកំហែងទាប្រាក់ពីឈ្មួញដឹកឈើខុសច្បាប់ឈ្មោះផាត់ថាណា ភេទស្រី ដែលជាប្អូនថ្លៃរបស់លោកមិន-ចន្ថាអធិការស្រុកប្រាសាទពាគង ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាបធ្វើការប្រកាសសាលក្រមនៅ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២នេះ បន្ទាប់ពីបានចូលខ្លួនសវនាការកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២សប្តាហ៍មុន។

អ្នកកាសែត២រូបខាងលើត្រូវបានគេស្គាល់ថាឈ្មោះប្រាក់-សុខឡេងភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះប្រន-ស៊ានភេទ ប្រុសអាយុ៣៦ឆ្នាំជាអ្នក យកព័ត៌មានឲ្យកាសែតការពិតប្រចាំខេត្តសៀមរាបដែលត្រូវបានលោកហេង ផេងព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បញ្ជាអោយនគរបាល នាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋានស្រុកប្រាសាទបាគងបន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេបានស្ទាក់ឃាត់ឡានធួរីសដឹកឈើខុសច្បាប់មួយគ្រឿង ជារបស់ប្អូនថ្លៃលោកមិន ចន្ថា ហើយគំរាមទារប្រាក់ចំនួន១០០ដុល្លាអាមេរិក។

តាមការប្រកាសសាលក្រមលេខ ៨៣ឃ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ របស់ចៅក្រមសាលាដំបូងខេត្តសៀមរាបនាព្រឹកនេះបានអោយដឹងថា លោក ប្រន-ស៊ាន និង លោក ប្រាក់-សុខឡេង ត្រូវបានតុលាការផ្តន្ធាទោសអោយជាប់ពន្ធនាគារចំនួន២ឆ្នាំ តែដាក់ពន្ធនាគារចំនួន៤ខែចាប់ពីថ្ងៃជាប់ពន្ធនាគារដំបូង ហើយសល់ប៉ុន្មានគឺព្យួរទោសអោយនៅក្រៅឃុំ។

 

ដំណើររឿង 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការឃាត់ខ្លួននេះ មានឡានដឹកឈើប្រភេទធួរីស ១៥កៅអី ពណ៌ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខ ភព2-1963 បានធ្វើសកម្មភាពដឹកឈើពីច្រកឃុំខ្វាវ ស្រុកជីក្រែង ចូលមកក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានឡានអ្នកកាសែតពីរគ្រឿងបានបើក ពាំងផ្លូវហើយក្នុងពេលនោះស្ត្រីម្ចាស់ឈើខុសច្បាប់ ដែលគេស្គាល់យ៉ាងច្បាស់ថាឈ្មោះផាត់-ថាណាជាឈ្មួញដឹកឈើដ៏ចាស់ វស្សាប្រចាំខេត្តសៀមរាប និងត្រូវជាប្អូនថ្លៃរបស់លោកមិន-ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចេញមកចចារឲ្យលុយអ្នកកាសែតទាំងពីរនាក់ចំនួន២០ដុល្លារតែ ពួកគេមិនព្រមទទួល ហើយថែមទាំងបានទូរស័ព្ទទៅលោកយឹម-ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគង តែលោកមិនទទួលទូរស័ព្ទ ហើយពួកគេក៏បានទូរស័ព្ទទៅអ្នកកាសែតផ្សេងទៀត និងទូរស័ព្ទទៅលោកចន្ទីហៅម៉ៅជាគ្រលាបញ្ជីអោយជួយអន្តរាគមទៅលោកព្រះ រាជអាជ្ញា និងសមត្ថកិច្ចមន្រ្តីជំនាញអោយមកចាប់រថយន្តដឹកឈើ ខាងលើតែគ្មានអ្នកណាគេទៅចាប់ឈើនោះទេ។

ចុងចោទ២រូបនេះបាននិយាយដូចគ្នាថា លោកមិនបានហាមាត់ទារលុយពីឈ្មួញឈើនេះទេ តែអ្នកស្រីផាត់ថាណាម្ចាស់ឈើបានយកលុយ២០ដុល្លារមកអោយពួកគាត់ តែពួកគាត់មិនព្រមយកទើបម្ចាស់ឈើភ័យខ្លាចគេចាប់ឈើក៏ប្តឹងសមត្ថ កិច្ចថាពួកគាត់ទៅកំហែងទាប្រាប់១០០ដុល្លារទៅវិញ។

ចំណែកឈ្មួញរកស៊ីដឹកឈើខុសច្បាប់ផាត់-ថាណាធ្លាប់បាននិយាយ អះអាងថា អ្នកកាសែតទាំង២នាក់ពិតជាបានទារលុយចំនួន១០០ដុល្លាអាមេរិកពី គាត់តែគាត់គ្មានលុយឲ្យទេគឺអោយ២០ដុល្លារតែពួកគេមិនយក។ នៅថ្ងៃកើតហេតុស្ត្រីឈ្មួញឈើខាងលើបន្តថា រឿងនេះគាត់មិនបានប្តឹងផ្តល់ទៅសមត្ថកិច្ចនោះទេ មិនដឹងជាអ្នកណាគេជាអ្នកប្តឹង។

ប្រជាពលរដ្ឋខេត្តសៀមរាបឆ្ងល់ថា តុលាការកាត់ទោសអោយអ្នកកាសែតកំហែងទាប្រាក់ជាប់ពន្ធនាគាររហូត ដល់ទៅ២ឆ្នាំទាំងទោសព្យួរ ចុះចំណែកឯលោកស្រី ផាត់-ថាណា វិញតើច្បាប់គេអនុវត្តទៅលើលោកស្រីយ៉ាងណាដែរ? ក្នុងនាមលោកស្រីជាឈ្មួញរកស៊ីដឹកឈើប្រណិតគ្មានច្បាប់ ដែលមានភស្តុតាងជាក់ស្តែងនៅតំកល់ទុកទាំងឡានទាំងឈើ នៅឯរដ្ឋបាលព្រៃឈើខេត្តសៀមរាបរហូតដល់ថ្ងៃនេះនៅឡើយ។ ពួកគាត់បន្តថា គួរតែច្បាប់ដាក់ទោសលោកស្រីផាត់ថាណាផង ព្រោះគាត់ជាអ្នករកស៊ីដឹកឈើខុសច្បាប់ ២នាក់ចុងចោទជាអ្នកទាលុយគេខុសច្បាប់ សរុបសេចក្តីទៅវាខុសដូចតែគ្នាតែបែជាឈ្មួញរូបនេះនៅបន្តការរក ស៊ីសើចក្អាកក្អាយលើគំនរទុក្ខអ្នកជាប់គុគ៤ខែបែបនេះទៅវិញ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1548ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1298ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2034ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1775ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1696ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1659ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1757ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1622ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1856ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1679ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5255នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71333នាក់
ខែនេះ    819124នាក់
ឆ្នាំនេះ   3563428នាក់
សរុប   57162324នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:46