លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ

ដោយៈ VOA ភ្នំពេញ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 08:11 នាទី ចំនួនអានៈ 1604

នាយកវិទ្យុសំបុកឃ្មុំម៉ម សុណង់ដូបានធ្លាក់ខ្លួនឈឺក្រោយពីជាប់ក្នុងពន្ធនាគារបានជិតមួយ ខែ។ នេះបើតាមការអះអាងរបស់លោកស្រី ឌីន ផាន់ណារ៉ា ភរិយារបស់លោក ម៉ម សុណង់ដូ។ លោកស្រីបញ្ជាក់ថាស្វាមីរបស់គាត់បានធ្លាក់ខ្លួនឈឺជាលើកទី២ហើយ។

ភរិយាលោកម៉ម សុណង់ដូ (ស្តាំ)

លោក ម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីអំឡុងខែកក្កដា។ រួចហើយត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីការឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗ ពាក់ព័ន្ធទៅនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោកស្រី ឌីន ផាន់ណារ៉ា ដែលបានទៅសួរសុខទុក្ខលោកម៉ម សុណង់ដូ នៅថ្ងៃពុធនេះ បានអះអាងថាស្វាមីរបស់លោកស្រីមានជំងឺរាកធ្ងន់ធ្ងរ ទន់ដៃទន់ជើងអស់កម្លាំង និងហើមមុខ។ លោកស្រីបានបញ្ជាក់ថាសុខភាពរបស់លោកម៉ម សុណង់ដូ បានទ្រុឌទ្រោម បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលជិតមួយខែមកនេះ។
លោកស្រីបានបន្ថែមថា៖

«សុខភាពរបស់គាត់ទ្រុឌទ្រោម ពិសារអ្វីឥតបាន ហើយអស់កម្លាំងខ្លាំង គឺរាក។ ប៉ុន្មានថ្ងៃមុនហ្នឹង គាត់ឈឺមិនទាន់នឹងបាត់ផង។ គាត់ហើមមុខផ្នែកខាងស្តាំហ្នឹង មួយចំហៀង។ ហើមទៅ វាមានកម្តៅក្តៅអ៊ុនៗ វាឈឺបន្តិចៗ។ ឥឡូវហ្នឹងស្រកបានបន្តិច មិនទាន់នឹងអស់ផងហ្នឹង ក៏ចាប់ផ្តើមរាកគ្រុនក្តៅខ្លាំង»។

លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃសបាននិយាយថាដោយសារតែអាកាសធាតុក្តៅ អ្នកទោសដទៃផ្សេងទៀត ដោយរាប់បញ្ចូលទាំងលោកម៉ម សុណង់ដូ មានជំងឺរាករូស និងមួយចំនួនទៀត បានគ្រុនក្តៅ។ លោកបានបញ្ជាក់ថាសុខភាពរបស់លោក ម៉ម សុណង់ដូ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីលោកបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
លោកស្រ៊ុន លាងបញ្ជាក់ថា៖

«គាត់ឈឺពោះ និងហើមពោះ។ បើនិយាយរួម ហើមពោះបន្តិចៗទេ ប៉ុន្តែដល់ពេលដែលគាត់ដាក់សេរ៉ូម គាត់ត្រូវការសម្រាក។ ហើយពេលគាត់ដាក់សេរ៉ូម គាត់ថាគាត់មិនចេះដេក ដោយសារមានសេរ៉ូម ខ្លាចក្រែងវាចេញឈាមចេញអី។ គាត់ក៏ដកចេញ ហើយដកចេញបានមួយរយៈពេលខ្លី គាត់ក៏ចាប់ផ្តើមក្តៅ។ ហើយក៏ឲ្យពេទ្យយកប្រដាប់វាស់កម្តៅ ក៏ធ្វើការព្យាបាលគាត់តាំងពីយប់ម៉ិញនោះ។ វេលាម៉ោង៩ជាង ខ្ញុំទៅមើលដែរហ្នឹង»។

សមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ បានធ្វើយុទ្ធនាការប្រមូលស្នាមផ្តិតមេដៃដែលរហូតមកដល់ពេលនេះមាន ចំនួនប្រមាណជាង១០ម៉ឺននាក់ ដើម្បីស្នើសុំទៅតុលាការ និងស្ថានទូតនានាប្រចាំទីក្រុងភ្នំពេញ ជួយអន្តរាគមន៍ដោះលែងលោកម៉ម សុណង់ដូ ឲ្យមានសេរីភាពឡើងវិញ ដោយពួកគេបានអះអាងថាលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់ របស់តុលាការទេ។

លោក សុខ សំអឿន មេធាវីការពារក្តីលោកម៉ម សុណង់ដូ បានមានប្រសាសន៍ថាឥឡូវនេះចៅក្រមស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនហើយ។
លោកបានមានប្រសាសន៍ថា៖

«ចាំឲ្យគេចេញដីការដំណោះស្រាយសិន។ តែមុននឹងដីការដំណោះស្រាយប្រហែលជាខ្ញុំនឹងធ្វើលិខិតមួយសុំឲ្យថា ឲ្យចៅក្រមគេសម្រេចការលើកលែងការចោទប្រកាន់តែម្តង»។

គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួនរបស់លោកម៉ម សុណង់ដូ បានកើតមានឡើងបន្ទាប់ពីការបង្ក្រាបដោយអំពើហិង្សាមួយពាក់ព័ន្ធនឹង ការចាប់ទន្ទ្រានយកដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កម្លាំងរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ធម្ភាចក្រចំនួនពីរគ្រឿង ហើយនៅក្នុងប្រតិបត្តិការនោះបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។

រដ្ឋាភិបាលកម្ពុជា បានប្រកាសចាប់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់ ហើយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាមានជនសង្ស័យបួននាក់យ៉ាង តិច បានចេញមកសារភាពហើយ។ ហើយលោកកំពុងតែស្វែងរកចាប់ខ្លួនលោកប៊ុន រដ្ឋា ដែលជាមេគំនិតនៅក្នុងរឿងនេះ ចេញមកសារភាព៕ ហេង រស្មី (វីអូអេ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1514ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1762ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2203ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1862ដង សេចក្តីជូនដំណឹង   អាន1783ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1249ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2329ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1693ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1649ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1912ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26775នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    65578នាក់
ខែនេះ    813369នាក់
ឆ្នាំនេះ   3557673នាក់
សរុប   57156569នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 23:28