បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេះ

ដោយៈ ផ្លុង រ៉េត ថ្ងៃទី 01 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:00 នាទី ចំនួនអានៈ 1765

គ្រោះធម្មជាតិតែងតែកើតឡើងដោយយថាហេតុដោយមិននឹកស្មានដល់ យើងមិនអាចទប់ស្កាត់គ្រោះធម្មជាតិមិនអោយកើតឡើងបានទេ តែយើងអាចរកវិធីសាស្រ្តណាមួយដើម្បីបញ្ជៀស បង្កា បន្សាំខ្លួនទៅនឹងហេតុការណ៍ទាំងនោះ។

គេសង្កេតឃើញថា កាលពីឆ្នាំ២០១១ទឹកជំនន់បានឡើងលេចលង់ខុសពីឆ្នាំមុនៗ ដែលបណ្តាលប្រជាពលរដ្ឋទទួលរងនូវភាពលំបាក បាត់បង់លំនៅដ្ឋាន ស្រែចំការ គោក្របី ជ្រូកមាន់ទា រហូតបាត់ជីវិតមនុស្ស ដែលជាហេតុធ្វើអោយខាតបង់ថវិការរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់។

ដោយយល់ឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅទីក្រុងមួយចំនួនមានកំណត់ និងជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ភាគច្រើនពុំបានយល់ដឹងអំពីវិធានការការពារ ទប់ស្កាត់ ឬវិធីបន្សាំខ្លួនទៅនឹងហេតុការទាំងនោះនៅឡើយទេ ដូច្នេះគួរតែអាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ច ចុះចែករំលែក បទពិសោធន័ ការយល់ដឹងអំពី ការការពារខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ជាដើម។

ម្យ៉ាងវិញទៀតអាជ្ញាធរគួរតែ រៀបចំប្រព័ន្ធធារាស្រ្ត លូប្រឡាយអោយបានច្រើលើសពីការកំណត់ ដើម្បីបញ្ជៀស ទឹកពីទីប្រជុំជន ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អោយបានមួយរយភាគរយនោះទើបជាការប្រសើ។

ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ តាមសារអេឡិចត្រូនិក តាមសារព័ត៌មាន វាជាការរួមចំណែកមួយដ៏សំខាន់ ប៉ុន្តែបើអាជ្ញាធរ ចុះផ្ទាល់ពន្យល់ នែនាំដល់ប្រជាពលរដ្ឋតាមភូមិឃុំនីមួយៗ នោះទើបវាជាការប្រសើ ព្រោះប្រជាពលរដ្ឋអាចមានអារម្ភណ៍រីករាយ អាចសួរអាចឆ្លើយទៅវិញទៅមក អាចទទួលការយល់ដឹងបានច្រើនដោយផ្ទាល់។

កុំដូចពាក្យស្លោកមួយពោលថា ” គោរួចទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន “ កុំដល់ពេលទឹកដល់ច្រមុះហើយតាំងនាំគ្នាចុះមកជួយសង្រ្គោះ។ ការចុះជួយសង្រ្គោះបែបនេះជូនកាលទាន់ពេល ជួនកាលហួសពេលទៅហើយ បើផ្តល់ចំណេះដឹងដល់ពួកគាត់ យ៉ាងណាក៏ពួកគាត់ អាចជួយខ្លួនឯងជាមុន មុនពេលអ្នកសង្រ្គោះទៅដល់។

នៅតាមជនបទគេសង្កេតឃើញថា ពេលមានគ្រោះទឹកជំនន់ឡើងលិចដីស្រែចំការ លំនៅដ្ឋានរបស់ពួកគាត់ គេតែងតែឃើញសំបូរទៅដោយសត្វអាសេរពិសមួយចំនួន ដូចជាពស់ ក្អែប ខ្ទួយ ហែលមកតោងតាមកន្លែងស្នាក់អាស័យរបស់ប្រជាពលរដ្ឋ រួចខាំទិចប្រជាពលរដ្ឋជាញឹកញាប់។ នេះក៏ជាកត្តាមួយពាក់ព័ន្ធជាមួយសេវាសុខភាព ដែលត្រូវបន្យល់ប្រជាពលរដ្ឋ ថាគួរធ្វើបែបណាពេលសត្វទាំងនោះទិច ឬខាំ? តើគាត់គួរមានឱសថអ្វីខ្លះប្រចាំក្រុមគ្រួសាររបស់គាត់? ប្រសិនបើគេហដ្ឋានរបស់គាត់នៅឆ្ងាយពីមន្ទីរពេទ្យ។

គន្លឹះ ឬចំណុចតូចៗ វាអាចនាំអោយមានភាពជោគជ័យ ប្រសិនបើអាជ្ញាធរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ លំដាប់ថ្នាក់ កុំចេះតែហៃអើ ហៃអើ ពេលមានគ្រោះទឹកជំនន់តាំងនាំគ្នាចុះជួយថតដាក់ទូរទស្សយកមុខយក មាត់ ដល់ផុតទឹកជំនន់ស្ងាត់ឈឹង គ្មានរកវិធីសាស្រ្តបង្ហាត់ បង្រៀនផ្តល់ជាចំនេះដឹងដល់ពួកគាត់សោះ។ តើគួរបង្រៀនអោយគាត់ចេះចាប់ត្រី ឬនាំគ្នាទៅចាប់ត្រីអោយគាត់ហូបរាល់ថ្ងៃ???៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1651ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1576ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1597ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1724ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2361ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1583ដង ការបែងចែកវ័យរបស់នារី   អាន4583ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1651ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1539ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1786ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6033នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72111នាក់
ខែនេះ    819902នាក់
ឆ្នាំនេះ   3564206នាក់
សរុប   57163102នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:12