លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល

ដោយៈ កណ្តាល ថ្ងៃទី 01 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1913

លទ្ធផលប្រលងសញ្ញាប័ត្រមធ្យមសិស្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះនៅទូទាំងប្រទេសមានបេក្ខជន ប្រលង ជាប់ បាន ៨៦.៤០ ភាគរយ។ នេះយោង តាមប្រសាសន៍របស់ លោក សំ សេរីរ័ត្ន អគ្គនាយកអប់រំ នៃ ក្រសួងអប់រំយុវជន និង កីឡា។ លោក សំ សេរីរ័ត្ន បានបន្ថែមថា អ្នកជាប់និទ្ទេស A មាន ១០៥ នាក់ នៅទូទាំងប្រទេស។

ដោយឡែកលទ្ឋផលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជាខេត្តកណ្តាលសម័យប្រលងទី០៦ ខែសីហា ឆ្នាំ២០១២ កន្លងមកនេះ។ចំនួនេបក្ខជនមក ប្រលងមាន ១៣៥០៩នាក់ ស្រី ៥៥៥៣នាក់ ។បេក្ខជនប្រលងជាប់ចំនួន ១០៧០៣នាក់ ស្រី ៤៨៧៥នាក់ ស្មើនឹង ៧៩,២៣% នៃចំនួនសិស្សសរុបទូទាំងខេត្ត ក្នុងនោះនិទ្ទេស A មាន៦នាក់ ស្រី៣នាក់ Bមាន១៩៣នាក់ ស្រី១០៧នាក់ Cមាន១៣៥៤នាក់ ស្រី៧៥៩នាក់ Dមាន៤១៨៣នាក់ ស្រី២១៦២នាក់ និងនិទេ្ទសEមាន៤៩៦៧នាក់ ស្រី១៨៤៤នាក់ ។ លទ្ឋផលនេះបានមកពីលោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាល ។

លោក កែម ឡី បញ្ជាក់ថា អង្គការរបស់លោកបានសិក្សាស្រាវជ្រាវមណ្ឌលប្រឡងនាទីក្រុងភ្នំពេញ ឃើញថា មានសិស្ស៦០ទៅ៧០% ដែលចម្លងគ្នា និងមើលកំណែចម្លើយ។ លោកថ្លែងបន្តថា តាមការសិក្សាស្រាវជ្រាវឃើញថា បេក្ខជនប្រឡងមានមធ្យោបាយជាច្រើនក្នុងការចម្លងគ្នា និងការទទួលបានកំណែចម្លើយ ដូចជាការប្រើទូរស័ព្ទដើម្បីបញ្ជូនកំណែ ការប្រើលុយដើម្បីទិញទឹកចិត្តអនុរក្សនាពេលប្រឡង កុំឲ្យចាប់ព្រុយយ៉ុង ការរៃលុយឲ្យគ្រូ ដើម្បីធ្វើកំណែឲ្យជាដើម។

តាមរបាយការណ៏ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាបេក្ខជន ជាសិស្សថ្នាក់ទី១២ ចំនួន ១១៤.៤១៤ នាក់ បានចូលរួមប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬប្រលងបាក់ឌុប នៅឆ្នាំ២០១២នេះ។ នៅទូទាំងប្រទេស មានមណ្ឌលប្រលងចំនួន ២៥៤ និងចែកចេញជា ៤.៦៦២ បន្ទប់។

ដោយឡែកកាលពីឆ្នាំមុន មានបេក្ខជនជាប់ចំនួន ៩២ ២៣២ នាក់ ឬ ជាប់ ៨២, ៨៨% ដែលក្នុងនោះបេក្ខជនទទួលនិទ្ទេស A ចំនួន៥៣នាក់ (វិទ្យាសាស្ត្រពិតទាំងអស់), B ចំនួន២០២៤នាក់, C ១២ ៤៥៣ នាក់ D ២៤ ៦៤១ នាក់ និងក្រៅពីនោះគឺទទួលបាននិទ្ទេសEទាំងអស់។

ទោះយ៉ាងណា ទាក់ទងនឹងលទ្ធផលនៃការប្រឡងបាក់ឌុប ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន បដិសេធថា វាមិនមែនជាលទ្ធផលឆ្លុះបញ្ចាំងពីគុណភាពនៃការអប់រំនោះឡើយ វាជាការបង្ហាញបរិមាណ ព្រោះលទ្ធផលនៃការប្រឡងនេះ កើតចេញពីការចម្លងគ្នារបស់សិស្សនៅពេលប្រឡង៖ «ថ្នាក់ដឹកនាំ ក្រសួងអប់រំ តែងតែប្រកាសថា ល្អៗ ហើយលទ្ធផលយើងទទួលស្គាល់ថា សិស្សមួយចំនួនតូច មានសមត្ថភាពពិតប្រាកដ។ ប៉ុន្តែ មួយចំនួនធំអត់មានសមត្ថភាព ហើយមិនឆ្លើយតបទៅនឹងបរិយាកាសនៃការប្រឡង ពីព្រោះការប្រព្រឹត្តនៃការប្រឡងមានបរិយាកាសអាក្រក់ មានភាពមិនប្រក្រតីកើតឡើង ដូចជាការប្រមូលលុយ ការបើកចម្លង ការផ្ដល់ចម្លើយតាមរយៈទូរស័ព្ទមានជាច្រើន៕ដោយៈសុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1762ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3744ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1716ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1713ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1513ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1665ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1595ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1912ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1679ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន5023ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4831នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70909នាក់
ខែនេះ    818700នាក់
ឆ្នាំនេះ   3563004នាក់
សរុប   57161900នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:05