ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន

ដោយៈ ភួង-ផុន ខេត្តរតនគិរី ថ្ងៃទី 12 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:30 នាទី ចំនួនអានៈ 1525

ភ្នាក់ងារឆ្លើយឆ្លងពត៌មាន អោយការសែតវីរៈជនខែ្មរ បោះពុម្ពផ្សាយក្នុងស្រុក ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញសាកសព្វ នៅក្នុងគូថឡានរបស់ខ្ឡួន ដែល ឃាតករសម្លាប់រួច ញាត់ក្នុងគូថឡានរួចបើកយកទៅផ្លុងចោលក្នុងចំការស្វាយចន្ទី តាមផ្លូវចេញ ពីខេត្តរតនគិរី ទៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី។

តាមសំដី ប្រពន្ធជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃអាទិត្យទី០៩ ខែកញ្ញា ឆ្នាំ២០១២ នៅចន្លោះពីម៉ោង៦ ទៅម៉ោង៧យប់ លោកហង្ស សេរីឧត្តម បានចេញពីផ្ទះ ដោយប្រាប់ថា ខ្ញុំទៅជួបគេមួយភ្លេត លុះគាត់ចេញបាត់ទៅប្រហែល ១៥នាទីក្នុងម៉ោង៦ ទៅម៉ោង៧ដដែល ប្រពន្ធគាត់ក៏នឹកចង់ពិសារទឹកក្រឡុកក៏ទូរស័ព្វ ទៅប្តីមានគោលបំណងចង់អោយគាត់ទិញទឹក ក្រឡុកមកផ្ញើរ តែពេលចុចទូរស័ព្វចូល ហើយក៏មិនដឹងថាគាត់ចុចទទួល ឬក៏នរណាចុច ទទួលទេ ស្រាប់តែឭសម្លេងមនុស្សប្រុសស្រែក ហើយក៏បិទទូរស័ព្វទៅ តាំងពីពេលនៅមកក៏ចុច លែងចូលរហូត។លុះស្អែកឡើងថ្ងៃច័ន្ទទី១០ ក៏នៅតែចុចមិនចូល រីឯអ្នកសារពត៌មានក៏ដូចគ្នាដែរ ធ្លាប់តែជួបគ្នាក៏ចុចទូរស័ព្វមិនចូល បាត់ដំណឹងឈឹង ដល់ព្រឹកថ្ងៃអង្គារ ទើបប្រពន្វជនរងគ្រោះទៅប្តឹង អាជ្ញាធរខេត្ត និងប្រាប់អ្នកសារពត៌មានដូចគ្នា រហូតដល់ម៉ោងប្រមាណជា ១០ ទៅ ១១ ថ្ងៃត្រង់ ទើបមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអំពិល បានផ្តល់ដំណឹង ដល់ក្រុមអ្នកសារពត៌មាន និងសមត្ថកិច្ចថាបាន ឃើញរថយន្តកាមរី ចំលែកនៅក្នុងចំការចន្ទីខាងលើ ដោយក្រុមអ្នក សារពត៌មានបានទៅដល់ ទើបស្គាល់ថាជារថយន្តរបស់លោក ហង្ស សេរីឧត្តម ជាអ្នក សារពត៌មានវីរៈជនខ្មែរ ដែលបានបាត់ខ្លួននោះមែន ហើយក៏រាយការជូនសមត្ថកិច្ច ។

ក្រោយមកទៀតសមត្ថកិច្ចជាច្រើនស្ថាប័នបានទៅដល់ពិនិត្យ និងគាស់ទ្វាររថយន្តបានប្រើរយពេលយ៉ាងយូរ ទើបបើកទ្វាបាន។ មុនពេលបើកទ្វាររថយន្តបាន គេសង្កេតឃើញមានរុយ ហើរក្រឡឹង និងមានក្លិនស្អុយចេញមកក្រៅ ក៏នាំគ្នាសន្និដ្ឋានថាប្រាកដជាមានសាកសព្វនៅក្នុង គូថឡានហើយ។ លុះបើកសោរទ្វារឡានបាន ក៏បើកឃ្លុបខាងក្រោយ ឃើញសាកសព្វដាក់ ផ្កាប់មុខចុះក្រោមមានក្លិនស្អុយរលួយនៅក្នុងនោះ ប៉ូលីសជំនាញធ្វើការពិនិត្យ និងលើកសាកសព្វរបស់លោក ហង្ស សេរីឧត្តម ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ នៅភូមិ១ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាភ្នាក់ងារសារពត៌មានវីរៈជនខ្មែរ ត្រូវបានសំលាប់ ដោយឃាតករមិនស្គាល់មុខ ហើយដាក់ក្នុងឃ្លុបក្រោយរថយន្តកាម៉ារី សេរី៩៥ របស់ខ្លួន ដែលមានផ្លាកលេខ ភ្នំពេញ 2A. 5905 ។

ប៉ូលីសជំនាញបានពិនិត្យឃើញថាជនរងគ្រោះ ត្រូវសំលាប់ដោយកាប់នឹងពូថៅ ឬនឹង ឈើបួនជ្រុង ពុំមានការបាញ់សំលាប់នឹងគ្រាប់កាំភ្លើងទេ ហើយស្នាមកាប់ជញ្រ្ជាំលើផ្ទៃមុខ ធ្វើអោយមើលស្ទើរមិនស្គាល់។ តាមការសន្និដ្ឋាន របស់មន្ត្រីប៉ូលីសជំនាញ បានអោយដឹងថា នេះមិនមែនជាអំពើប្លន់ទេ គឺជាគំនុំរឿងអ្វីផ្សេងៗ ពីព្រោះរបស់របរសម្ភារៈសារពត៌មាននៅទាំងអស់រថយន្តក៏នៅ។ ឯឃាតករមានគ្នាចាប់ពីបីនាក់ឡើងទៅ ហើយសំលាប់នេះ នៅក្នុងផ្ទះដីឡូដាច់ស្រយាលពីគេ សំលាប់ហើយទើបលើកដាក់ក្នុងគូថរថយន្ត រួចបើកទៅផ្លុងចោលនៅចំនុច ខាងលើ រួចចាក់សោរជាប់ទ្វារទាំងអស់ យកសោរក្រវាត់ចោល ។

ក្រោយពិនិត្យសាកសព្វរួចសមត្ថកិច្ចក៏ប្រគល់សាកសព្វអោយក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី រីឯរយន្តត្រូវយកទៅរក្សាទុកពិនិត្យ និងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជន ដៃដល់មក ផ្តន់ទាទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថាករណីនេះ អាជ្ញារខេត្តពិសេសលោកស្នងការខេត្ត គួរចាត់វិធានការ យ៉ាងណា រកឃាតករដៃដល់អោយឃើញ ដើម្បីបញ្ជាក់ថាករណីឃាតកម្មនេះជារឿងគំនុំ សំលាប់បំបិតមាត់ រឿងជំលោះ ឬក៏សំលាប់ដើម្បី ព្រមានអ្នកសារពត៌មានទាំងអស់៕
ដោយ ភួង-ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2224ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1623ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2281ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1953ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3354ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2386ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2175ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1681ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4629នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70707នាក់
ខែនេះ    818498នាក់
ឆ្នាំនេះ   3562802នាក់
សរុប   57161698នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:56