ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:22 នាទី ចំនួនអានៈ 1779

ទឹកជំនន់ដោយសារភ្លៀងខ្លាំងបានចាប់ផ្តើមជន់លិចផ្លូវថ្នល់ និងស្រែចំការជាច្រើនហិកតារនៅតាមឃុំមួយចំនួន នៃស្រុកពួក ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប រយៈពេល ២-៣ថ្ងៃចុងក្រោយនេះ។

មន្ត្រីសាលាស្រុកពួកបានឱ្យដឹងថា រយៈពេល ២-៣ថ្ងៃជាប់ៗគ្នានេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំល្វា បានចាប់ផ្តើមជម្លៀសចេញពីលំនៅឋានទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីមានទឹកជន់ខ្លាំង បណ្តាលឱ្យលិចភូមិឋាន និងស្រែចំការរបស់ពួកគេ។

លោក ពេជ្រ សុខាល័យ គឺជាអភិបាលស្រុកពួក បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ថា ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងខ្លាំង បានលិចវាលស្រែចំការនៅតាមឃុំមួយចំនួន ក្នុងស្រុករបស់លោករយៈពេល ២-៣ថ្ងៃមកហើយ។

មន្ត្រីដដែលបានបញ្ជាក់ថា ទឹកជំនន់កំពុងគំរាមកំហែងទៅលើឃុំពី ៤ ទៅ ៥ ក្នុងចំណោមឃុំទាំងអស់ចំនួន ១៤ នៅក្នុងស្រុកនេះ៖ «តាម ពិតឃុំរើល វាលិចមុនគេ ប៉ុន្តែឥឡូវនេះវាស្រកចុះបន្តិចវិញហើយ ប្រហែលជាជិត ១តឹកដែរ។ មកទល់នឹងពេលនេះ មានតែឃុំល្វាមួយទេដែលបានជម្លៀសចេញពីតាមភូមិមកនៅតាមថ្នល់ ដោយសារភាពលិចលង់រឹតតែខ្លាំង។ មានឃុំផ្សេងទៀតក៏លិចដែរ ដូចជានៅឃុំយាង ក៏វាមានលិចផ្លូវទំនាក់ទំនងក្នុងភូមិដែរ ប៉ុន្តែមិនទាន់មានបញ្ហាលិចដល់ផ្ទះសម្បែងនៅឡើយទេ។ ការលិចលង់មាន ៤ ទៅ ៥ឃុំ ប៉ុន្តែឃុំចំនួន ២ទៀតនោះ អត់ទាន់រាយការណ៍មកច្បាស់ ព្រោះយើងអត់អាចធ្វើដំណើរទៅបានទេ ទាល់តែជិះទូក»

ទោះយ៉ាងណារហូតមកដល់ពេលនេះ អាជ្ញាធរស្រុកពួក នៅមិនទាន់ដឹងច្បាស់ពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលបាន ជម្លៀសចេញពីលំនៅឋាន និងមានដីស្រែចំការចំនួនប៉ុន្មានហិកតារ កំពុងលិចលង់នៅក្នុងទឹកជំនន់នោះទេ។ អាជ្ញាធរបានឱ្យដឹងថា មានក្មេងម្នាក់បានលង់ទឹកជំនន់ស្លាប់កាលពីពីរថ្ងៃមុន នៅក្នុងឃុំពួក។

មន្រ្តីសាលាស្រុកពួកក៏ដូចជាអភិបាលស្រុកពួកជាមនុស្សកំជិលផះ។ទឹកលិចពីរបីថ្ងៃទៅហើយនៅមិនដឹងចំនួនពិតប្រាកដ។លោកថាទៅមិនរួចទាល់តែជិះទូក! ហើយម៉េចក៏មិនជិះទូកទៅ? ស្រុកពួកជាស្រុកធ្វើទូកលក់ ហេតុអីក៏លោករកទូកមួយជិះទៅមើលអ្នកស្រុកលិចទឹក ដើម្បីដឹងថាពួកគេត្រូវការអី។ មន្រ្តីបែបនេះគួរតែតំកើងឋានៈជាមន្រ្តីអានការសែតទើបសម។ចំជាផះកណ្តាលចង្រ្កានមែន។បើកិច្ចការដែលទាក់ទងនឹងលុយវិញ អូ! បុរសនេះត្រចៀកក៏វ័យ ដៃក៏រហ័ស! ហេ ហេ....!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1660ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1920ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1807ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1788ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3084ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1790ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12184ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន800ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1529ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1567ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4521នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70599នាក់
ខែនេះ    818390នាក់
ឆ្នាំនេះ   3562694នាក់
សរុប   57161590នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:44