សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន

ដោយៈ ខេត្តព្រៃវែង ថ្ងៃទី 24 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1820

លោក​សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ ត្រូវបាន​កំលាំង​អធិកា​រដ្នា​ន​នគរបាល​ក្រុង​ព្រៃវែង សហការ​ជាមួ​យ​ម​ន្ទីរ​ធម្ម​ការ​ខេត្ត​ធ្វើ​ការ​ឃាត់ខ្លួន​បាន នៅ​ខណៈពេល​កំពុង​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរ​ដ្ឋ និង​ក្រុ​ម​អាជីវករ​ដោយ​ភ្លេ​ច​គិត​ពី​ពេលវេលា និង​ទីតាំង​ដែល​សង្ឃ​មិនគួរ​ទៅ ​។ ​

ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែ​កញ្ញា ២០១២ នៅក្នុង​ផ្សារ​ធំ​ខេត្ត​ព្រៃវែង បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ការសង្ស័យ ដោយ​ឃើញ​លោកសង្ឃ​ដើរ​បិណ្ឌបាត​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​នៅក្នុង​ផ្សារ​ត្រី​ទៀត ទើប​រាយ​ការណ៌​ទៅ សមត្ថកិច្ច និង​ឈាន​ទៅដល់​ការចាប់ខ្លួន​តែម្តង​។ លោក​វរៈ​សេនីយ៌​ត្រី ចាន់ ណា​រិទ្ធ អធិការ​នគរបាល​ក្រុង​ព្រៃវែង​បាន​អោយដឹងថា សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់​នេះ​ទី​១​ឈ្មោះ ឡូ ធា អាយុ​២៣​ឆ្នាំ និង​ទី​២ឈ្មោះ បូ វ៉េ អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រម៉ ឃុំ​ត្រពាំង ស្រុក​មេសាង ខេត្ត​ព្រៃវែង​។ បន្ទាប់ពី​ចាប់ខ្លួន​បាន នៅលើ​ខ្លួន​ជន​បោកប្រាស់​ទាំង​២​នាក់​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង ស្បង់​ចីវ​គ្រង​លើ​ខ្លួន​១​គូ បាត​១​គូ ថង់​យាម​១​គូ ឆត្រ័​១​គូ លុយ​៤​មឺ​ុ​នរៀល និង​កាត​សង្ឃ​ចំនួន​២​ប៉ុន្តែ​កាត​នោះ មិនមែន​ជា​កា​តរបស់​ជនកំហូច​ទាំង​២​នាក់​នេះ​ទេ​។

ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា​ក្រោយពី​ឃាត់ខ្លួន​បាន​ភ្លាម សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​នេះ ទៅ​កាន់​ទី​អារាម​វត្ត​សុវណ្ណ​រង្សី ធ្វើ​ការសួរនាំ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​ខេត្ត​ផងដែរ​។ ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ទាំង​២​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​មិន​មែន​ជា​សង្ឃ​នោះទេ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​​ការងារ​ធ្វើ ហើយ​ឃើញ​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​បាន​លុយ​ស្រួលៗ​ក៏​នឹកឃើញ​បែក​គំនិត បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ និង​តាម​ផ្សារ​បែបនេះ​តែម្តងទៅ​។ ជនសង្ស័យ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សំភារៈ​របស់​សង្ឃ​ទាំងអស់​រួម​ទាំង​កាត​សង្ឃ​ផង ដែល​គេ​ប្រើ​បន្លំ​ដើរ​បិណ្ឌបាត បោកប្រាស់​ប្រជាពលរដ្ឋ​នេះ​គឺ​ពួកគេ​បាន​ទិញ​ពី​ភ្នំពេញ មិន​បាន​លួច​របស់​សង្ឃ​អង្គណា​នោះទេ ហើយ​សកម្មភាព​បន្លំ​ដើរ​បិណ្ឌបាត​នេះ មុន​ដំបូង​ពួកគេ​មាន​អា​រម្ម​ណ៌​ភ័យ​ខ្លាច​គេ​ចាប់​បាន​ដែរ ប៉ុន្តែ​ពេល​ដើរ​បាន​លុយ​ស្រួលៗ​យូរៗ​ទៅ ក៏​លែង​ខ្លាច​ហើយ​ចាប់យក អាជីព​ដើរ​បោកប្រាស់​នេះ​តែម្តងទៅ ដែល​មក​ដល់​ពេល​ត្រូវ​ចាប់ខ្លួន​បាន​នេះ​គឺ​ជិត​១​ខែ​មក​ហើយ​។ 

តាមរយៈ​ការឆ្លើយ​សារភាព​របស់​ជនកំហូច​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​សំរេច​ប្រគល់​វត្ថុតាង​ទាំងអស់​ទៅ អោយ​មន្ទីរ​ធម្មការ​ខេត្ត រី​ឯ​ជន​ទាំង​២​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់៕ ប្រភពដើមពី KSMC

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1548ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2673ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1557ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2534ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន2204ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1516ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1647ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1774ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1800ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1808ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10086នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76164នាក់
ខែនេះ    823955នាក់
ឆ្នាំនេះ   3568259នាក់
សរុប   57167155នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:28