លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​​​​​​​

ដោយៈ សៀ-វិចិត្រ ភ្នំពេញ ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:48 នាទី ចំនួនអានៈ 1574

លោកកុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ​បញ្ជា​ក់ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី​ឧក្រិដ្ឋនៅ​តុលាការ មិនមែន​ជា​រឿង​នយោបាយ​ទេ​ ហើយនី​ក្នុង​សេចក្តីថ្លែងការណ៍ ដែលមាន ៥ ចំណុច ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២ មានខ្លឹមសារទាំងស្រុងដូចតទៅ​៖

១-​ករណី​របស់​លោក ម៉ម សូណង់ដូ និង​គូកន​របស់គាត់ មិនមែន​ជា​រឿង​សេរីភាព​សម្តែង​មតិ ឬ​ឯករាជ្យភាព និង​អព្យាក្រឹត​ភាព​របស់​តុលាកា​រ​​នៅ​​​ក​ម្ពុ​ជា​ទេ​​។​ ហើយ​​ក៏​​មិ​ន​មែ​ន​​​ជា​រឿង​នយោបាយ ដូច​ដែល​អ្នកខ្លះ ធ្វើការ​ចោទប្រកាន់ ដោយ​គ្មាន​ការពិត​នោះ​ឡើយ​។ ប្រទេស​កម្ពុជា គឺជា​សង្គម​ប្រជាធិបតេយ្យ បើក​ចំហ​មួយ ដែល​គោរព​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​។​

២-​យោងតាម​ចម្លើយ ជា​កសិណសាក្សី របស់​សាក្សី​សំខាន់ៗ​មួយចំនួន នៅ​ចំពោះមុខ​តុលាការ លោក ម៉ម សូណង់ដូ គឺជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ នៃ​ចលនា​អបគមន៍​។ ទន្ទឹមនេះ តុលាការ​បាន​សំរេចសេចក្តី​លើ​លោក ម៉ម សូណង់ដូ ដោយ​ផ្អែក​លើ​ភស្តុតាង​យ៉ាង​ជាក់ស្តែង​។​

៣-​ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី ជា​លក្ខណៈ​បុគ្គល​ដាច់ដោយឡែក មិន​ជាប់​ទាក់ទង​នឹង​សេរីភាព​សម្តែង​មតិ​នោះទេ​។ ជា​ការពិត ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​របស់គាត់ នៅតែ​ដំណើរការ​ដដែល ហើយ​សមាគម​អ្នកប្រជាធិបតេយ្យ​កម្ពុជា​របស់គាត់ ក៏​បន្ត​ដំណើរការ​ជាធម្មតា​ផងដែរ​។​

៤-​ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​នៅ​ខាងក្រៅ​ងាយ​ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​​​លើ​​ក​រណី​​លោ​ក​ ​ម៉​ម​ ​សូ​ណ​ង់​ដូ​​​។ ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​​គ្មា​ន​​ភស្តុតាង​ទាំងនោះ ប៉ុនប៉ង​ជះឥទ្ធិពល​លើ​តុលាការ​កម្ពុជា ដែល​ធ្វើឲ្យ​ខូច​ដល់​ឯករាជ្យ និង​អព្យាក្រិតភាព​របស់តុ​លាកា​រ​។​

៥-​ក្នុងនាម​ជា​នីតិរដ្ឋ កម្ពុជា​ត្រូវតែ​អនុវត្ត​នីតិវិធី​ច្បាប់​របស់​ខ្លួន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យមាន​អបគម​ន៍​បានទេ​។​

​ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខាងលើនេះ ជា​ការបញ្ជាក់​នឹង​ជំហរ​ចុងក្រោយ​បំផុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ផ្ទាល់មាត់​ជាច្រើន ដែល​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ចាប់ពី​តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ ខណៈ​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​ចោទប្រកាន់ថា បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និងចោទប្រកាន់ថាលោក ម៉ម សូណង់ដូជាប់ពាក់ព័ន្ធជាមួយ ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក។​

​សហរដ្ឋអាមេរិក បារាំង សហភាព​អឺរ៉ុប អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរជាតិ និង​អង្គការ​ការពារ​អ្នកកាសែត​ជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ចាត់ទុកថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ហើយ​ថា រឿង​ក្តី​របស់​លោក​ម៉ម​សូណង់ដូ ជា​រឿង​នយោបាយ និង​នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា ជាដើម​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2019ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2296ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1819ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1873ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2675ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន2198ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1826ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1796ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1684ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1875ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9950នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76028នាក់
ខែនេះ    823819នាក់
ឆ្នាំនេះ   3568123នាក់
សរុប   57167019នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:14