លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង

ដោយៈ ផ្លុង-រ៉េត ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:57 នាទី ចំនួនអានៈ 1856

ប្រភព​ព័ត៌​មាន​ពី​មន្រ្តី​នគរ​បាល​ ជាន់​ខ្ពស់​ នៃ​ក្រ​សួង​មហា​ផ្ទៃ ​បាន​ឲ្យ​ដឹង​ថា​ លោក​ ឌឿន​ សុវណ្ណ​ ដែល​មាន​ឋា​រនន្តរ​ស័ក្តិ​ ថ្នាក់​ឧត្តម​សេ​នី​យ៍​ពាក់​ផ្កាយ​៣ និង​ជា​ទី​ប្រឹក្សា​ក្រ​សួង​មហា​ផ្ទៃ​ ត្រូវ​ បាន​កម្លាំង​សមត្ថកិច្ច​ នាំ​ខ្លួន​ទៅ​សួរ​នាំ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១២​នេះ ​បន្ទាប់​ពី​ដក​ ហូត​តំណែង។​

សមេ្តច​តេ​ជោ​ ហ៊ុន ​សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពី​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំ​ពង់​ចាម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​តុ​លា ​បាន​បញ្ជា​ឲ្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ក្រ​សួង​ដែន​ដី​​ ចាត់​វិ​ធាន​ការ​ តាម​ផ្លូវ​ច្បាប់​លើ​លោក​ ឌឿន​ សុវណ្ណ​ និង​ដក​ហូត​តួ​នាទី​ចេញ​ពី​ក្រប​ខណ្ឌ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ជាតិ។​

ក្នុង​ពេល​​អញ្ជើញ​​ជា​​អ​ធិ​ប​តី​ភាព​​ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី ​ជូន​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ខេត្ត​​កំ​ពង់​​ចាម​ នា​​ព្រឹក​​ថ្ងៃ​ទី​​១៣​​តុលា​​​ សម្តេច​តេ​​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ បាន​ប្រ​កាស​​ពី​ការ​​សម្រេច​​ដក​តំ​ណែង​​ និង​​បណ្តេញ​​ចេញ​ពី​​តួ​នា​ទី​ លោក​ ​ឌឿ​ន​ សុវណ្ណ​ ឋាន​ន្តរ​ស័ក្តិ​​ ​ឧ​ត្ត​ម​សេនីយ៍​​ផ្កាយ​​បី ជា​ទី​ប្រឹក្សា​​ក្រសួង​មហាផ្ទៃ ​ដោយ​សារ​​មាន​ទំនាស់​​គំ​រាម​​កំ​ហែង​​ជា​មួយ​​អា​ជ្ញា​ធរ​ និង​​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេ​​ជោ​​ហ៊ុន សែន​ ដែល​​បាន​ចុះ​​វាស់វែង​​ដីធ្លី​ ​ជូន​​ប្រជាពល​រដ្ឋ​ នៅ​​ខេត្ត​ពោធិ៍​សាត់​។​

ការដកតំណែង​របស់​លោក ​ឌឿ​ន សុវណ្ណ បន្ទាប់ពី​លោក​ផ្កាយ​បី​រូបនេះ បាន​គំរាម​កំហែងអាជ្ញាធរ មន្ត្រី​សុ​វិ​យោ​ដី និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ហ៊ុន សែន ថាបើ​មិន​វាស់វែង​ដី​ប្រជាពលរដ្ឋ​ចំនួន ៩ គ្រួសារ​ នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពី​មានការ​គំរាមកំហែង​បែបនេះ ​រួចមក ​ក្រុមយុវជន​ស្ម័គ្រចិត្ត បានធ្វើ​សំណើ​ឡើង​មក​សម្តេច ​ហ៊ុន សែន​។​

សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ដោយ​ដាក់បទបញ្ជា​ផ្ទាល់មាត់ សូម​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី​ អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ដាក់ពាក្យ​បណ្តឹង​ទៅ​តុ​លា​ការ​ ថែម​ទៀត ពាក់​ព័ន្ធ​នឹង​លោក ​ឌឿ​ន សុវណ្ណ។ សម្តេច​តេ​ជោ​ ហ៊ុន សែន មានប្រសាសន៍​ធ្ងន់ៗ​ថា “​ ឌឿ​ន សុវណ្ណ អា​ថ្លើមពាសមេឃ អា​ថ្លើម​ដុះ​មមីស ​”​ ។​

នៅ​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១២ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុងពិធីចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី ​ស្របច្បាប់ ​ជូន​ប្រជាពលរដ្ឋ ​នៅ​ភូមិ​ព្រៃ​បាក់ ឃុំ​ព្រៃ​បាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ​១.០៥៧ ​គ្រួសារ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2396ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1791ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3295ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1620ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1743ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1598ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2021ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1825ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1666ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1776ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10153នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76231នាក់
ខែនេះ    824022នាក់
ឆ្នាំនេះ   3568326នាក់
សរុប   57167222នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:32