ស្ត្រីអាមេរិកាំងម្នាក់ត្រូវផ្តន្ទាទោសកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារចំនួន៩៩ឆ្នាំដោយសារបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើកូនស្រីអាយុពីរឆ្នាំរបស់ខ្លួន។
តុលាការក្រុងដាឡាស រដ្ឋតិចសាស់បានរកឃើញថា នាងអេលីហ្ស៊ាបេត អេស្កាឡូណ( Elizabeth Escalona) អាយុ២៣ឆ្នាំបានទាត់និងវាយធ្វើបាបកូនរួមទាំងយកកាវវិទ្យាសាស្ត្របិទដៃរបស់នាងភ្ជាប់ទៅនឹងជញ្ជាំង។
លោកចៅក្រមជំនុំជម្រះប្រកាសថា នាងបានវាយកូនស្រីរបស់ខ្លួនកាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១១«ស្ទើរតែស្លាប់ហើយត្រូវតែទទួលទោស»។
អំពើនេះទំនងជាកើតឡើងក្នុងពេលបង្រៀនកូនស្រីនោះឲ្យប្រើប្រាស់បង្គុន។ បន្ទាប់ពីបានវាយកូនស្រីរបស់ខ្លួនរួចមកស្ត្រីនោះបានយកជ័រកាវវិទ្យាសាស្ដ្របិទលើដៃរបស់នាងភ្ជាប់ទៅនឹងជញ្ជាំងផ្ទះល្វែងរបស់ខ្លួន។
ស្ត្រីដែលជាម្តាយនៃកូនចំនួនប្រាំនាក់រូបនេះត្រូវតុលាការរកឃើញថាមានទោសរួចម្តងហើយកាលពីខែកក្កដាដោយសារឧក្រិដ្ឋកម្មធ្វើឲ្យមានរបួសដល់កូនរបស់គាត់រហូតដល់សន្លប់ដេកពេទ្យអស់រយៈពេលជិតមួយសប្តាហ៍។
មេធាវីរបស់នាង Elizabeth Escalonaសុំឲ្យតុលាការបន្ធូរបន្ថយទោសដោយសំអាងថានាងទើបនឹងអាយុ២៣ឆ្នាំប្រៀបដូចជានៅកូនក្មេងនៅឡើយហើយនាងបានទទួលរងគ្រោះជាច្រើនក្នុងជីវិតរបស់នាង។
ប៉ុន្តែរដ្ឋអជ្ញាបានជំទាស់។ កូនៗរបស់នាងនឹងរស់នៅជាមួយនឹងសាច់ញាត្តិរបស់នាង៕
ថ្ងៃនេះ | 120 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 35964 | នាក់ |
ខែនេះ | 46618 | នាក់ |
ឆ្នាំនេះ | 3944850 | នាក់ |
សរុប | 53304776 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:19 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net