សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 26 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:03 នាទី ចំនួនអានៈ 1542

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៥ ខែ​តុលា បាន​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​លិខិត​លើក​ទី៣ របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី២២ ខែ​តុលា កន្លង​ទៅ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ច្រាន​ចោល​ជា​ថ្មី​ទៀត ហើយ​លិខិត​នោះ គឺ​លោក សម រង្ស៊ី បាន​សុំ​ការ​អនុញ្ញាត​ដើម្បី​ចូល​មក​កម្ពុជា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។

លិខិត​លើក​ទី៣ នោះ គឺ​មាន​ខ្លឹមសារ​ដូច​លិខិត​លើក​ទី១ និង​លើក​ទី២ ដែរ។ លិខិត​ទាំង​នោះ គឺ​លោក សម រង្ស៊ី បាន​ផ្ញើ​ជូន​លោក ជា ស៊ីម ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ព្រះបរមសព នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន ប៉ុន្តែ​លិខិត​ទាំង​នោះ ត្រូវ​បាន​គេ​បញ្ជូន​មក​គណបក្ស សម រង្ស៊ី វិញ ដោយ​គ្មាន​ការ​បញ្ជាក់​អំពី​មូលហេតុ​ឡើយ។

ដោយ​ឡែក លិខិត​ដូច​គ្នា​នេះ បាន​ផ្ញើ​ជូន​លោក ហេង សំរិន ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​នេះ​ដែរ ប៉ុន្តែ​លិខិត​នោះ​មិន​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​ទេ ហើយ​ក៏​គ្មាន​ចម្លើយ​តប​វិញ​ដែរ។

ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ពន្យល់​ថា លិខិត​នោះ​មិន​បាន​ឆ្លើយ​តប​នឹង​នីតិវិធី ហើយ​រដ្ឋាភិបាល​បាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លឹមសារ​លិខិត​នោះ គឺ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​នីតិរដ្ឋ។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១២ កន្លង​មក​នេះ បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ និង​បាន​តែង​តាំង​ប្រធាន និង​អនុប្រធាន និង​សមាជិក សរុប​ចំនួន ៤៩នាក់ ដើម្បី​រៀបចំ​បុណ្យ​ព្រះបរមសព នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១២ កន្លង​មក​នេះ នៅ​មន្ទីរពេទ្យ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ឥរិយាបថ​បែប​នេះ៖ «ឯកឧត្តម​ប្រធាន លោក សម រង្ស៊ី លោក​សម្ដែង​កាយវិការ​ទន់ភ្លន់​គាំទ្រ​ព្រះរាជ​តម្រិះ ព្រះ​មហា​វីរក្សត្រ ព្រះរាជ​តម្រិះ ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ឯកភាព​ជាតិ ដូច្នេះ​យើង​មាន​ការ​សោកស្ដាយ ដែល​រដ្ឋាភិបាល​មិន​បាន​យក​លិខិត​នោះ​ទៅ​ពិចារណា បែរ​ជា​រុញ​ទៅ​រុញ​មក យើង​ខ្ញុំ​យល់​ថា នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ​មែន​ទែន»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2236ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1919ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1680ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1739ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន707ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1776ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2200ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1896ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4419ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7431នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73509នាក់
ខែនេះ    821300នាក់
ឆ្នាំនេះ   3565604នាក់
សរុប   57164500នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:22