លោកបញ្ជាក់ថាក្រុមមន្ដ្រីនគរបាលទាំងនោះ«មានចំនួនតិចតួច»ហើយពួកគេយកំរៃលើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារសៀវភៅស្នាក់នៅសៀវភៅអត្រាកូលដ្ឋាន រួមទាំងឯកសារផ្សេងៗមួយចំនួនទៀត។
លោកស ខេង បានថ្លែងក្នុងពិធីចែកកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋក្នុងស្រុកភ្នំព្រឹកថាជាគោលការណ៍ការធ្វើឯកសារទាំងនោះមិនតម្រូវឲ្យបង់ប្រាក់នោះទេ។ ក៏ប៉ុន្តែមានមន្ដ្រីនគរបាលបានទារប្រាក់ពីប្រជាពលរដ្ឋចំនួន៣០០០រៀលក្នុងម្នាក់ៗ។ លោកឧបនាយករដ្ឋមន្ដ្រីស្នើឲ្យប្រជាពលរដ្ឋប្តឹងទៅលោកប្រសិនបើក្រុមនគរបាលនៅតែបន្តសកម្មភាពនេះ។
យោងតាមច្បាប់របស់ប្រទេសកម្ពុជាការទទួលប្រាក់ពីអ្នកដទៃដោយខុសគោលការណ៍ ការជម្រិតទារប្រាក់គឺជាអំពើពុករលួយដែលត្រូវប្រឈមនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ៕
ថ្ងៃនេះ | 6236 | នាក់ |
ម្សិលមិញ | 27263 | នាក់ |
សប្ដាហ៍នេះ | 72314 | នាក់ |
ខែនេះ | 820105 | នាក់ |
ឆ្នាំនេះ | 3564409 | នាក់ |
សរុប | 57163305 | នាក់ |
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:28 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net