បនល្បែងស៊ីសងដូចជាបៀរ អាប៉ោង កំពុងតែបើកដំណើរការយ៉ាងគគ្រឹគគគ្រេងនៅក្រោយផ្ទះលោកពៅក្នុង ភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយមានការបើកភ្លើងខៀវពីលោកម៉ៅ-កុសល់( ហៅខ្យង )មេប៉ុស្តិ៍ឃុំពួក និងលោក ទេព-ពុំសែន អធិការស្រុកពួក។
ប្រភពព័ត៌មានពីពលរដ្ឋស្រុកពួកបានអោយដឹងថា បនល្បែងស៊ីសងបានបើកជាបន្តបន្ទាប់ដោយគ្មានការបង្រាបពីក្រុមសមត្ថកិច្ច និងអាជ្ញាធរដែនដីទេ តែថែមទាំងមានការត្រូវរូវគ្នារវាងអ្នកបើកបនល្បែងនិងសមត្ថកិច្ចទៀតផង។ ប្រភពបន្តថា អ្នកបើកបនល្បែងនៅភូមិចំបក់ហែខាងលើ មានឈ្មោះថា ពៅ ភេទប្រុស មានវ័យប្រហែលជាង៤០ឆ្នាំ សម្បុរស្រអែម មានមាឌធំហើយខ្ពស។ ប្រភពបន្តទៀតថា លោកពៅបានបើកបនល្បែងខាងក្រោយផ្ទះរបស់ខ្លួនអស់រយៈពេលជាច្រើនខែហើយ តែហាក់គ្មានការរំខានពីសមត្ថកិច្ចទាល់តែសោះ ព្រោះលោកពៅចេះសែនព្រេនបានដិតដល់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងស្រុកពួកនេះ។
អ៊ំស្រីម្នាក់បានប្រាប់ថា ការបើកបនល្បែងស៊ីសងនេះ បានបង្កការក្តៅក្រហាយដល់បងប្អូនជាស្រី្តជាច្រើន ព្រោះតែកូនចៅប្តីសីរបស់ពួកគាត់ យកលុយអស់ពីផ្ទះទៅបំផ្លាញជាមួយល្បែងបៀរអាប៉ោងជារៀងរាល់ថ្ងៃមិនព្រមទៅធ្វើការរកស៊ីអីសោះ ហើយថែមទាំងបង្កបញ្ហាដល់ក្រុមគ្រួសារ វាយកូនវាយប្រពន្ធ លក់ទ្រព្យសម្បត្តិអស់ពីផ្ទះថែមទៀត។
លោក ម៉ៅ-កុសល់ មេប៉ុស្តិ៍ឃុំពួក បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២នេះថា លោកពុំបានដឹងពីសកម្មភាពបនល្បែងខាងលើទេ ហើយលោកបន្ថែមថា ចាំអោយកូនចៅទៅមើល។
នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២ដដែលនេះ អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ទេព-ពុំសែន អធិការស្រុកពួកបានទេ ព្រោះទូរស័ព្ទពុំអាចទាក់ទងបាន។
បងប្អូនប្រជាពលរដ្ឋនៅស្រុកពួកខេត្តសៀមរាប សំនូមពរយ៉ាងទទួចដលសមត្ថកិច្ច និងអាជ្ញាធរដែនដី មេត្តាបិតបនល្បែងស៊ីសងខាងលើចោលទៅ កុំទុកអោយពួកគាត់មានការក្តៅក្រហាយបន្តទៀត៕
ថ្ងៃនេះ | 2691 | នាក់ |
ម្សិលមិញ | 27565 | នាក់ |
សប្ដាហ៍នេះ | 66114 | នាក់ |
ខែនេះ | 76768 | នាក់ |
ឆ្នាំនេះ | 3975000 | នាក់ |
សរុប | 53334926 | នាក់ |
ថ្ងៃទី 05 ខែ 12 ឆ្នាំ 2024 ម៉ោង 02:19 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net