មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) តាមរយៈរបាយការណ៍សង្ខេបស្តីពីកំណែទម្រង់សន្តិសុខដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ បានធ្វើការស្នើកុំឲ្យមានការយកកម្លាំងកងទ័ពទៅប្រើប្រាស់ក្នុងនាមជនស៊ីវិល។
CCHR បានលើកឡើងថា ជាញឹកញាប់កងទ័ពបានជាប់ពាក់ព័ន្ធនឹងការបណ្តេញប្រជាពលរដ្ឋចេញដោយហិង្សា ដូចជាករណីនៅបុរីកីឡាក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ និងការបង្រ្កាបយ៉ាងធ្ងន់ធ្ងរលើក្រុមបាតុករនៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ ដែលកងទាហានប្រដាប់អាវុធមកពីយោធភូមិភាគ៣ ត្រូវបានគេដាក់ពង្រាយនៅតុលាការដែលអ្នកភូមិបានកំពុងតែតវ៉ារឿងជម្លោះដីធ្លី និងត្រូវបានគំរាមកំហែងបាញ់ដោយកាំភ្លើងវែងអាកា៤៧ និងកាំភ្លើងបាញ់ស្វ័យប្រវត្តិ ប្រសិនបើក្រុមអ្នកតវ៉ាមិនរំសាយទេនោះ។ ហើយករណីមួយទៀតនៅខេត្តក្រចេះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ដែលមន្រ្តីយោធាបានប្រើប្រាស់កំាភ្លើងដោយខុសច្បាប់ក្នុងនាមជនស៊ីវិល។
តាមរបាយការណ៍របស់ CCHR យោធាក៏ត្រូវបានបង្ហាញដែរថា មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពដ៏យង់ឃ្នង ដូចជាក្នុងរឿងកាប់ឈើខុសច្បាប់ ការបំភិតបំភ័យក្នុងការបោះឆ្នោត ការរំលោភយកដីធ្លីនានា ព្រមទាំងករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។
ចំពោះករណីទាំងអស់ខាងលើនេះ CCHR បានស្នើថា កងទ័ពមិនគួរត្រូវបានគេប្រើប្រាស់ក្នុងនាមជាជនស៊ីវិលនោះទេ។ ពួកគេគួរតែស្ថិតនៅក្នុងមូលដ្ឋានទាហានរបស់ខ្លួន ឬតាំងមូលដ្ឋាននៅតាមព្រំដែន ដើម្បីជាការត្រៀមខ្លួនការពារប្រទេសជាតិតាមរយៈសកម្មភាពយោធា ដោយមានកងរាជអាវុធហត្ថជាអ្នកពិនិត្យមើល៕ ប្រភពពី The free press magazine
ថ្ងៃនេះ | 85 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 35929 | នាក់ |
ខែនេះ | 46583 | នាក់ |
ឆ្នាំនេះ | 3944815 | នាក់ |
សរុប | 53304741 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:15 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net