បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ

ដោយៈ ជខ កម្ពុជា ថ្ងៃទី 02 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1775

ទោះ​បី​ជា​មាន​ការ​ព្យាយាម​ពី​សំណាក់​គណបក្សប្រឆាំង​ក្នុង​ស្វះស្វែង​រក​កិច្ចចរចា​ដើម្បី​បើក​ច្រក​ឲ្យ​លោក​សម រង្ស៊ី​ចូល​ស្រុក​វិញ​យ៉ាង​ណា​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ដដែល​ថា នេះ​ជា​រឿង​របស់​តុលាការ។ ជំហរ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ដែល​ក្រុម​អ្នកកាសែត​ចោទ​សួរ​អំពី​សំណុំរឿង​លោក​សម រង្ស៊ី។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី នៅ​តែ​សង្ឃឹម​ថា លោក​អាច​វិល​​មក​ធ្វើ​នយោបាយ​វិញ​នៅ​មុន​ការ​បោះឆ្នោត។

ទោះ​បី​ជា​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ ២០១៣ កាន់​តែ​ខិត​ចូល​មក​ដល់​ក៏​ដោយ ក៏​នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​បាន​នៅ​ឡើយ។ គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​ករណី​លោក សម រង្ស៊ី ជា​រឿង​របស់​តុលាការ។ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ការ​ចរចា​ខាង​នយោបាយ​យឺត​ពេល​ទៅ​ហើយ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​សម្រេច​ក្តី​រួច​ហើយ។ បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ការ​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ពី​សំណាក់​បក្សប្រឆាំង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​វត្តមាន​របស់​លោក​សម រង្ស៊ី​នោះ គឺ​ជា​ការ​ខាតបង់​មួយ​សម្រាប់​ពួក​គេ។

លោក​សម រង្ស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្សសង្គ្រោះជាតិ​បាន​រត់​ភៀស​ខ្លួន​ទៅ​ឯ​បរទេស​រយៈពេល​៣ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​លោក​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០០៩ ។ សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន និង​សំណុំរឿង​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ដែល​រដ្ឋាភិបាល​បាន​ប្តឹង បាន​ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ជាប់ទោស​ដោយ​កំបាំងមុខ​ជាង១០ឆ្នាំ​ក្នុង​ពន្ធនាគារ។ ទាំង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ទាំង​កិច្ច​ខិតខំ​រកដំណោះស្រាយ​ផ្ទៃក្នុង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី​នៅ​តែ​មិនទាន់​អស់​សង្ឃឹម​ទេ។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​នៅ​តែ​សង្ឃឹម​ថា ក្រោម​ការ​ជំរុញ​ពី​សហគមន៍​អន្តរជាតិ ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​រក​ឃើញ​នៅ​មុន​ការបោះឆ្នោត ដែល​អនុញ្ញាត​ឲ្យ​រូប​លោក​វិល​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិ​ញ។ ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ មិន​ត្រឹម​តែ​គ្មាន​ពន្លឺ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​សម រង្ស៊ី​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​បាត់​ទៅ​ហើយ។ ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ទុក​ជា​បាន​ការ និង​បិទ​ផ្លូវ​តវ៉ា។ នេះ​ជា​ស្ថាន​ទម្ងន់​ថ្មី​មួយ​ទៀត​សម្រាប់​ជីវិត​នយោបាយ​លោក​សម រង្ស៊ី៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3026ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1782ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1745ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2548ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2565ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1793ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1665ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1780ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1918ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1606ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7775នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73853នាក់
ខែនេះ    821644នាក់
ឆ្នាំនេះ   3565948នាក់
សរុប   57164844នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:11