កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1588

កម្មការិនី​បី​នាក់​ដែល​ត្រូវ​បាន​អតីត​ចៅហ្វាយ​ក្រុង​បាវិត បាញ់​ប្រហារ​នា​ពេល​កន្លង​ទៅ ថ្លែង​ជា​សាធារណៈ​ទាំង​អួល​ដើម​ក ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អង្គការ​សង្គម​ស៊ីវិល និង​មហាជន​ជាង ៥.០០០​នាក់ ដែល​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធ​មនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។

កម្មការិនី​រោងចក្រ​កៅវ៉េ បី​នាក់​ដែល​ត្រូវ​បាន​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាញ់​ប្រហារ​ក្នុង​កូដកម្ម​ទាម​ទារ​រក​ដំណោះស្រាយ​មួយ​នា​ពេល​កន្លង​ទៅ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ស្ត្រី​ទាំង​បី​នាក់ ដង្ហោយ​ហៅ​តុលាការ​បើក​សវនា​ឲ្យ​បាន​ឆាប់​រហ័ស និង​កាត់​ទោស​ជន​សង្ស័យ​តាម​ច្បាប់ ដើម្បី​ធានា​ថា មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​កម្ពុជា ទាំង​អ្នក​តូច​អ្នក​ធំ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់។

កម្មការិនី លោកស្រី នុត សុខន ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដៃ ថ្លែង​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​រស់នៅ​រាល់​ថ្ងៃ​ដោយ​ភាព​ភ័យ​ខ្លាច ព្រោះ​ថា​ជន​បង្ក​ការ​បាញ់​ប្រហារ​មាន​សេរីភាព​នៅ​ឡើយ។ លោកស្រី​បន្ត​ថា តុលាការ​ខេត្ត​ស្វាយរៀង បាន​កោះ​ហៅ​កម្មការិនី​ទៅ​ស៊ើប​សួរ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​តុលាការ​បែរ​ជា​ពន្យារ​ពេល​បើក​សវនាការ​ជាច្រើន​ដង​ច្រើន​សារ។ លោកស្រី នុត សុខន បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ឲ្យ​កម្មការិនី​ដែល​រង​គ្រោះ មិន​គួរ​ណា​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​កំហុស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ៖ «ពេល​អីចឹង​ទៅ គាត់​រឹត​តែ​បាន​ដៃ​ឡើង គាត់​ព្រងើយ​កន្តើយ ដឺ​តែ​ម្តង និយាយ​រួម​ទៅ និង​មាន​សេរីភាព​ហ៊ឺហា​តែ​ម្តង សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»

លោកស្រី នុត សុខន បន្ត​ថា បើ​រដ្ឋាភិបាល​បណ្តោយ​ឲ្យ​លោក ឈូក បណ្ឌិត រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ បាន​ន័យ​ថា រដ្ឋាភិបាល​មិន​អើពើ និង​ឈឺ​ឆ្អាល​អាយុ​ជីវិត​រាស្ត្រ​ក្រីក្រ​ឡើយ។ ចំណែក​ឯ​កម្មការិនី​ពីរ​នាក់​ទៀត គឺ​លោកស្រី ប៊ុន ចិន្តា និង​កញ្ញា កែវ នី សុទ្ធ​តែ​លើក​ឡើង​ស្រដៀង​គ្នា​ពី​ទុក្ខ​លំបាក ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​គ្រប់​បែប​យ៉ាង បន្ទាប់​ពី​ទទួល​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​រួច​មក។ កញ្ញា កែវ នី ថ្លែង​ថា នាង​នឹង​ក្រុម​គ្រួសារ​មិន​ធ្លាប់​សប្បាយ​ចិត្ត​ម្តង​ណា​ឡើយ បន្ទាប់​ពី​មាន​ហេតុការណ៍​ទាំង​នោះ​កើត​មាន​ឡើង៖ «នៅ​ឈឺ​បង​ឈឺ​ចាប់ ពេល​ណា​ត្រជាក់​ចិត្ត​វា​ឈឺ ចាប់​ខ្ទោកៗ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់ ពេល​របួស​ខ្ញុំ​ឈឺ​អីចឹង»

ទន្ទឹម​នឹង​នេះ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន មាន​ប្រសាសន៍​ថា សហជីព និង​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​នានា​ក្នុង​ប្រទេស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ចាត់​ការ​រឿង​នេះ​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា សុទ្ធ​តែ​ចង់​ឲ្យ​តុលាការ​ចាត់​ការ​ឲ្យ​ជន​សង្ស័យ លោក ឈូក បណ្ឌិត ព្យាបាល​កម្មការិនី​ឲ្យ​បាន​ជា​សះ​ស្បើយ បង់​សំណង​ជំងឺ​ចិត្ត និង​ដាក់​ទោស​ជន​សង្ស័យ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា៖ «គាត់​ត្រូវ​ការ​ជួយ​គ្រប់​ពេល​វេលា ទាំង​លុយ​កាក់ ទាំង​អី​ហ្នឹង ដូច​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ជំរុញ​រឿង​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​កម្ពុជា ហ្នឹង អ្នក​តូច​អ្នក​ធំ​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់ បើ​គាត់​ប្រព្រឹត្ត​ត្រូវ​តែ​ទទួល​តាម​ព្យសនកម្ម ហើយ​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់»

ប៉ុន្តែ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ជា​ញយ​ដង​ថា កម្ពុជា កំពុង​ពង្រឹង​នីតិរដ្ឋ ដូច​នេះ​មិន​មាន​ជន​ណា​ម្នាក់​ដែល​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ ទោះ​បី​ជា​អ្នក​នោះ​ពាក់​លោក​ខែ​ក៏ដោយ។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ធន សារ៉ាយ មាន​ប្រសាសន៍​ថា កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស និង​និទ្ទណ្ឌភាព។ លោក​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​គួរ​ជា​ទី​អបអរ ដូច​ជា​ការ​ចាប់​ខ្លួន​មន្ត្រី​ជាច្រើន​ដែល​ល្មើស​ច្បាប់ ហេតុ​អ្វី​រឿងរ៉ាវ​លោក ឈូក បណ្ឌិត មួយ​ពិបាក​ចាត់​ការ​ម្ល៉េះ។ លោក ធន សារ៉ាយ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ការ​ដោយ​ឯករាជ ព្រោះ​ថា​បើ​មន្ត្រី​ធំ​មួយ​ចំនួន​ទៅ​ការពារ​លោក ឈូក បណ្ឌិត តុលាការ​ក៏​មិន​ហ៊ាន​ចាត់​ការ​ចំពោះ​រឿង​នេះ​ឡើយ។

ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត ត្រូវ​បាន​វែក​មុខ​ដោយ​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ជន​រូប​នេះ​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ជាច្រើន​នាក់​ក្នុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត កាល​ពី​ដើម​ឆ្នាំ​២០១២ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បែរ​ជា​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​រូប​នេះ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ទៅ​វិញ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1568ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3200ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2014ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4111ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1719ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10767ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1838ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1761ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1651ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1920ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6206នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72284នាក់
ខែនេះ    820075នាក់
ឆ្នាំនេះ   3564379នាក់
សរុប   57163275នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:25