លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង

ដោយៈ សសឃក ខេត្តបន្ទាយមានជ័យ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:50 នាទី ចំនួនអានៈ 1657

ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​ពលករ​ខ្មែរ ចំណាកស្រុក លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន​ហើយ​សមត្ថកិច្ច​គ្រប់​ជំនាញ​នៅតាម​ព្រំដែន ថៃ​-​ខ្មែរ តាម ច្រករបៀង​មួយចំនួន​បាន​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ គាប​ជំរិត ឬ​ឃុបឃិត​ឲ្យ​មានការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ។ ដូចជា​នៅក្បែរ​មាត់​អូរ ភូមិ​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​-មានជ័យ មាន​ក្រុម​ពលករ​កាន់​កាបូបស្ពាយ​អង្គុយចាំ​ក្បែរ​កន្លែង​ជល់​មាន់​ដ៏​ធំ​នៅក្បែរ​មាត់​អូរ​ជាច្រើន​រយ​នាក់  ចាំ​ឱកាស​សំរុក ចេញ​តាម​ច្រករបៀង​តាម​មេខ្យល់​របស់​ពួកគេ​។

​ន​គ​រ​បា​ល​​ប្រ​ចាំ​​ច្រ​ក​ព្រំ​ដែ​ន​​អ​ន្តរ​​ជា​តិ​ប៉ោ​យ​ប៉ែ​ត​​ក្រោ​ម​​កា​រ​គ្រ​ប់​គ្រ​ង​រ​ប​ស់​លោ​ក​ សៅ​ ប៊ុន​​រិ​ទ្ធ ត្រូ​វ​​ប្រ​ជា​ព​ល​រដ្ឋ​​ចោ​ទ​ថា​ បា​ន​​ទា​រ​លុ​យ​​ពី​​ពួ​ក​គា​ត់​​ក្នុ​ង​​ម្នា​ក់​​ ៦​០​០​ ​បា​ត​ប្រ​មា​ណ​៦ ម៉ឺន​​រៀល​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ថ្មី ប៉ុន្តែ​បើ​អ្នក​កាន់​លិខិតឆ្លងដែន​ធ្លាប់ ចេញចូល គឺ​តម្រូវ​ឲ្យ​បង់​ត្រឹមតែ​១​ម៉ឺន​រៀល ឬ ក៏​១០០​បាត​ប្រាក់​ថៃ គឺ​ករណីនេះ​បាន​កើតមាន​រាប់សិប​ឆ្នាំ​មកហើយ​មិនមាន​ការកែទម្រង់​ទាល់តែសោះ អាច​ចាត់ទុកជា​អំពើពុករលួយ​ផ្គើន​បំផុត​ទៅនឹង​ការកែទម្រង់​របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​។​

ពលករ​រាប់រយ​នាក់​បានធ្វើ​ដំណើរ​ចេញពី​ស្រុក ភូមិ ដោយ​ជិះ ម៉ូតូឌុប រថយន្តឈ្នួល​និង រថយន្តក្រុង​មក​ឈប់​នៅ​ក្រុង ប៉ោយប៉ែត  ដើម្បី​រក​ច្រកចេញ​ទៅរក​ការ ងារ​ធ្វើ​ក្នុង​ទឹកដី​ថៃ ។​ពលករ​ចំណាកស្រុក​ទាំងនោះ​ក្រោយពេល​ចុះ​ពី​រថយន្ត​បាននាំគ្នា​សំរុក​មកកាន់​ច្រករបៀង​មួយកន្លែង​ក្បែរ​ស្ពាន​មិត្តភាព​ខ្មែរ​-​ថៃ ដែលមាន ចម្ងាយ​បី​-​បួន​រយ​ម៉ែត្រ ត្រង់ចំណុច​មាត់​អូរ​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន ចេញ​តាម​ច្រករបៀង​ខាងជើង​ផ្លូវជាតិ​លេខ​៥​ដែល​រាប់​ចាប់ពី​កំពូល​ប្រាសាទ​ក្បាលស្ពាន​ប្រហែល ប្រាំ​រយ​ម៉ែត្រ​ទៅ​ទល់នឹង​របង  “​ហូលីវូដ​” នៅជាប់ នឹង​មាត់​អូរ គឺមាន​តែមួយ​កន្លែង​គ​ត់ ដែលជា​ច្រករបៀង​គ្រប់គ្រង​ដោយ​ប៉ូលិសអន្តោប្រវេសន៍​ដែលមាន​ប៉ុស្តិ៍​ប្រចាំការ​នៅ​នឹង​មាត់ច្រក​របៀង​ខ្មែរ​-​ថៃ​នោះ​។​
​អ្នកគ្រប់គ្រង​នៅ​ច្រករបៀង​នោះ គឺ​លោក ប៊ុន  សុ​ផា ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ច្រករបៀង​ហើយ ម្នាក់ទៀត​ជា​ដៃជើង​ដ៏​ខ្លាំងពូកែ និង​ម្នាក់ទៀត​ពូកែ​ទាក់ទង​មេខ្យល់ សម្រាប់​នាំ​ពលករ​ចេញទៅ​ប្រទេស​ថៃ​ផងដែរ​។  លោក ប៊ុន  សុ​ផា ជា​ញឹកញយ​បាន​ឃុបឃិត​ជាមួយ មេខ្យល់ បើកភ្លើង​ខៀវ​ឱ្យ​ពលករ​ចំណាកស្រុក​ចេញ​តាម​ច្រករបៀង​យ៉ាង​ប្រសេចប្រសាច​គ្មាន​គិតពី​អាយុជីវិត​ឡើយ ។ មានការ​បញ្ជាក់​ផងដែរ​ថា ក្នុងការ​ឆ្លងដែន​តាម​ច្រករបៀង គឺ​ពលករ​ចំណាកស្រុក​ម្នាក់ៗ ត្រូវ​បង់លុយ​ឱ្យទៅ​ប៉ូលិសអន្តោប្រវេសន៍​ដែល​នៅ​ប្រចាំការ​នៅ​ទីនោះ ចាប់ពី​១០០​បាត​ទៅ​២០០​បាត ដើម្បី​បន្ត​ចេញ​តាម​ច្រករបៀង​របស់​ប៉ូលិសអន្តោប្រវេសន៍​ដែល​គ្រប់គ្រង​ដោយ លោក ប៊ុន  សុ​ផា តែ មួយគត់ ។

​លោក ឱម យ៉ិនទៀង បានកំណត់​រួចហើយ​ក្នុង​ការយក​ភូមិសាស្ត្រ​ខេត្ត បន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ​ក្នុង ការ​បោសសម្អាត​មន្ត្រី​ខិលខូច​ពុករលួយ​ហើយក៏​ធ្លាប់បាន​កោះហៅ​មន្ត្រី មួយចំនួន​ឲ្យ​ធ្វើ​របាយការណ៍​ដើម្បី​កែប្រែ​កំ​ហុង​ឆ្គង​ឡើងវិញ​ផងដែរ ដូច្នេះ​លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​ពី​ភាព​អសកម្ម​ដែល​លោក សៅ ប៊ុន​រិ​ទ្ធ កំពុង​ចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​ការធ្វើ ប័ណ្ណឆ្លងដែន​និង​ការរាប់​ក្បាល​ឡាន​ដឹកទំនិញ​ប្រមូលប្រាក់​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ​។​

សូមបញ្ជាក់ថា​លោក សៅ ប៊ុន​រិ​ទ្ធ​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ធ្ងន់ធ្ងរ​សឹង​រាប់​ភ្លេច​ទៅហើយ ប៉ុន្តែ​មិនដែល​មានទោស​ពៃរ៍​ឬ​ត្រូវបាន​នាំទៅ​ដាក់ពិន័យ​ដូចដែល​អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​អនុវត្ត ចំពោះ​មន្ត្រី​មួយចំនួន​នោះទេ​ដែល​សកម្ម ភាព​នេះ​កំពុង​ក្លាយ​ជាការ​ទំយើ​ខ្លាំង​បំផុត​នាំ​ឲ្យ​លោក សៅ ប៊ុន​រិ​ទ្ធ បន្ត​ប្រព្រឹត្ត​អំពើ ពុករលួយ​មិន​ខ្លាច​ច្បាប់ ឬ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ ឡើយ​ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន ចេះតែ​ប្រព្រឹត្ត​ខុសឆ្គង​គ្មាន​ថ្ងៃ​កែខ្លួន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1627ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1986ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1723ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1847ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2955ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2226ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1514ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1588ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1642ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1646ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11702នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77780នាក់
ខែនេះ    825571នាក់
ឆ្នាំនេះ   3569875នាក់
សរុប   57168771នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:23