មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 08:57 នាទី ចំនួនអានៈ 1487

នរណាៗក៏​គេ​បាន​លឺ​ ហើយ​ស្គាល់​ឈ្មោះ​ លោក លួនស៊ុយ និង​ឈ្មោះ លោក ប៉ូ ជា​មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​លេខ​២​តាម​រឺម៉ក និង​រទេះគោ ​ស្ទើ​បាក់​ថ្នល់​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប ជា​រៀង​រាល់​ថ្ងៃ​តែ​បន្រ្តី​ជំនាញ​តាម​ដង​នេះ​មិន​បង្ក្រាប​ ទោះ​ជា​ពលរដ្ឋ​ខំ​រាយការ​យ៉ាង​ណា​ក៏ដោយ។

ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា លោក លួនស៊ុយ និង​លោក ប៉ូ ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ពិត​ប្រាកដ​មែន តែ​មេ​ឈ្មួញ​២​រូប​នេះ តែ​ង​តែ​យក​លេស​ថា ជា​ប្រ​ជា​ពលរដ្ឋ​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះសំបែង​តែ​ប៉ុណ្ណោះ នៅ​ពេល​ជួម​សមត្ថ​កិច្ចមក​ពី​ចម្ងាយ​ដែល​មិន​ស្គាល់​ពួកគេ​។ ប្រ​ភព​បន្ត​ថា មេ​ឈ្មួញ​ឈ្មោះ​ លួន​ស៊ុយ ជា​មន្ត្រីប៉េ​អឹម​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ទៀត​ផង បាន​ជា​គេ​ហ៊ាន​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ខ្លាច​ រអា​អស់​លោក​ណា​ទាំង​អស់។ ប្រភព​បន្ថែម​ថា ចំណែក​ឯឈ្មោះ ប៉ូ ​វិញមាន​ទីលំ​នៅ​ក្នុង​ភូមិ កន្រ្ទំាង ឃុំ​កន្រ្ទាំង ស្រុក​ប្រាសាទ​បាគង ដែលមាន​ឪពុក​ឈ្មោះ តារុន ជា​មេភូមិ កន្រ្ទាំងនេះ​តែ​ម្តង។

ជាក់​ស្តែងព្រឹក​ថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៣​នេះ មេឈ្មួញអាង​ស្បែក​ខាងលើ​នេះ បាន​ដឹក​ឈើ​មួយ​រឺ​ម៉ក ពី​ចំ​ណុចស្រុក​ស្វាយលើ ចុះ​ដល់​ភូមិសំឡោង ឃុំចាន់ស ស្រុក​សូទ្រ​និគម ក៏ពើប​ប្រ​ទះ​និង​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម​បាន​ចុះ​ថត​រូបសកម្ម​ភាព​ដឹក​ឈើ​របស់​​ពួកគេ។ ភ្លាម​នោះ​មេ​ឈ្មួញ​ជើង​ចាស់​ទាំង​២នាក់​នេះ បាន​បញ្ជា​អោយ​កូន​ចៅ​ស្រាយ​ឈើ​ទំ​លាក់​ពី​រឺ​ម៉ក​ចោល ហើយ​ពោល​ពាក្យ​អសុរោះថា ” ពួក​អា​អ្នក​កា​សែត​​ឯង​ បាន​ត្រឹម​តែ​ថត​រូប​តែ​ប៉ុណ្ណោះ អញ​មាន​អី​ភ័យ អញ​បង់​លុយ​អោយ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ ឯង​ហៅ​អាណា​មក​ចាប់​ហៅទៅ“ ។

អ្នក​យក​ព័ត៌មាន​ក្រុម​នោះ​បាន​រាយការ​ជូន​លោក រឹម-ស៊ុមអុន នាយសង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​សូទ្រ​និ​គម​ភ្លាមៗ តែ​លោក​មេ​ព្រៃ​រូប​នេះគាត់ថា ​រវល់​នៅ​ភ្នំ​ពេញ​ចាំ​អោយ​កូន​ទៅ​ចុះ​ទៅ​មើល តែ​រហូត​ដល់​ជិត​២ម៉ោង​មិន​មាន​មេ​ព្រៃ​ណា​ចុះ​ទៅ​ រហូត​ដល់​ឈ្មួញ​រើស​ឈើ​ដាក់​រឺ​ម៉ក​ដឹក​ទៅ​វិញអស់។

សកម្ម​ភាព​យឺត​យ៉ាវ និង​មើល​មិន​ឃើញ​ការ​ចរាចរណ៍​បទ​ល្មើស​ព្រៃ​ឈើលើ​ដង​ផ្លូវ​ ​នៅ​ស្រុក​ស្វាយ​លើ ក្រោម​ក្រ​សែ​ភ្នែក​លោក​ យ៉ានស៊ីវ៉ាត់ នាយ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ និង​ស្រុក​សូទ្រនិគម ក្រោម​ក្រ​សែ​ភ្នែក​លោក រឹមស៊ុម​អុន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើនេះ វា​កើត​ជា​យូយា​ណាស់​មក​ហើយ ដែល​អាច​ហៅ​បាន​​ថា ជា​ដង្កូវ​ស៊ី​រូង​ផ្ទៃ​ក្នុង និង​ជា​ជម្ងឺ​មើល​មិន​ជា។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ស៊ីម​សុធា ហៅជាតិ មេប៉េអឹម​ស្រុក​ប្រាសាទ​បាគង​បានទេនៅ​រសៀល​ថ្ងៃទី ០៦ដដែលនេះ ពាក់​ព័ន្ធ​ទៅ​នឹង​កូន​ចៅ​រក​ស៊ី​ដឹក​ឈើខាង​លើ​នេះ ព្រោះ​ទូរស័ព្ទ​មិន​ចូល។

សូម​បញ្ជាក់ថា នៅ​ខេត្ត​សៀម​រាប​ជា​ខេត្ត​មួយ​ដែល​សំ​បូរ​ទៅ​ដោយ​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ខុស​ច្បាប់​ជា​ច្រើន ដែល​ក្រុម​ឈ្មួញ​ទាំង​នោះត្រូវ​​បាន​គេ​ស្គាល់ថា ជា​មន្រ្តី​ប៉េ​អឹម ជា​មន្រ្តីប៉ូលីស នឹង​អ្នក​មាន​ខ្នង​មាន​អំណាច​ជា​ច្រើន​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1712ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2278ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1488ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2325ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1617ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1618ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1723ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1918ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1649ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1526ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9005នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75083នាក់
ខែនេះ    822874នាក់
ឆ្នាំនេះ   3567178នាក់
សរុប   57166074នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:00