មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង

ដោយៈ ម៉ម មុនីរតន៍ ភ្នំពេញ ថ្ងៃទី 11 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 1763

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដាក់​លិខិត​ជា​ផ្លូវ​ការ​តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង។

ការ​ស្នើ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ពេល​នេះ ដោយ​រក​ឃើញ​ថា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​កសិផល​របស់​ពលរដ្ឋ​ខ្មែរ មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់​បាន​នោះ​ទេ។

លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ថា ការ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ចប់​តួនាទី​របស់​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋមន្ត្រី​រូប​នេះ​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រក​ទីផ្សារ ដើម្បី​ជំរុញ​ឲ្យ​កសិផល​ខ្មែរ​មាន​តម្លៃ​ខ្ពស់ គិត​ចាប់​ពី​លោក ចម ប្រសិទ្ធ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នោះ​មក។

លោក ជា ប៉ូច៖ «ខ្ញុំ​យល់​ឃើញ​ថា លោក ចម ប្រសិទ្ធ ការងារ​ដឹកនាំ​រដ្ឋមន្ត្រី​របស់​គាត់ គឺ​ពុំ​មាន​សមត្ថភាព ដោយ​សារ​ទីផ្សារ​ផលិត​នៅ​ប្រទេស​ខ្មែរ​យើង គឺ​គាត់​មិន​ដែល​គាត់​រក​ទីផ្សារ​បាន​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ចិត្ត​ធ្វើ​កសិកម្ម​រឹត​តែ​ល្អ​ប្រសើរ​ទេ ថែម​ទាំង​គាត់​រក​ទីផ្សារ​អត់​បាន​ទាល់​តែ​សោះ»

លិខិត​ចុះ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ដែល​ចុះ​ហត្ថលេខា​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៤រូប ផ្ញើ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​ថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អសមត្ថភាព​ក្នុង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​វិស័យ​កសិកម្ម​ជូន​ពលរដ្ឋ។

លិខិត​បន្ត​ថា ដោយ​ស្ថានភាព​បច្ចុប្បន្ន​មាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ដូច​ជា ស្រូវ ពោត សណ្ដែក ដំឡូងមី និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត បាន​ឲ្យ​ថ្លៃ​ថោក​យ៉ាង​ខ្លាំង ជាពិសេស​ដំណាំ​ស្រូវ​ដែល​កំពុង​ប្រមូល​ផល។ លិខិត​ដែល​ដាក់​ចូល​ទៅ​ខុទ្ទកាល័យ​លោក ហេង សំរិន នៅ​ថ្ងៃ​ទី១០ មករា ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង សង្ឃឹម​ថា​ពេល​ស្រូវ​ប្រមូល​ផល​លក់​ចេញ​បាន​ថ្លៃ និង​អាច​សង​បំណុល​នានា​រួច ជាពិសេស​ថ្លៃ​ប្រេង និង​ថ្លៃ​ជី​ជាដើម។ ក៏ប៉ុន្តែ ពេល​ឈ្មួញ​ចុះ​ទិញ បាន​បន្ទាប​តម្លៃ​ដំណាំ​កសិផល ដោយ​រួម​ទាំង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ ក្នុង​កម្រិត​ថោក​បំផុត។

លោក គាំ កុសល នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន មាន​ប្រសាសន៍​ថា លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី លោក​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​រួច​ហើយ ក្រោយ​ពី​ការ​ស្នើ​ឡើង​នេះ។ លោក​បន្ត​ថា តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល ជុំវិញ​ការ​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ នេះ​នៅ​ឡើយ​ទេ៖ «បាន​ទទួល ហើយ​បាន​បញ្ជូន​ទៅ​រាជ​រដ្ឋាភិបាល​ហើយ។ បាទៗ តាំង​ពី​អាទិត្យ​មុន​ម្ល៉េះ ហើយ​ចាំ​មើល​ជិត​ដល់​ពេល​មាន​ចម្លើយ ចាំ​ខ្ញុំ​ជម្រាប​ជូន​ក្រោយ​ទៀត»

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្យាយាម​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​លោក​ទាម​ទារ​ឲ្យ​មាន​លិខិត​ស្នើសុំ​បំភ្លឺ​ជា​ផ្លូវការ​ចំពោះ​បញ្ហា​នេះ៖ «អូរ​សុំ​ទោស! អត់​ឆ្លើយ​សម្ភាស​អាស៊ី​សេរី​ទេ​ណា អើ​តាម​ទូរស័ព្ទ​ទេ។ អ៊ីចឹង​សុំ​សម្ភាស​អី​ធ្វើ​លិខិត​ស្រួល​បួល​មក។ បើ​ខ្ញុំ​មាន​ពេល ខ្ញុំ​ឆ្លើយ។ ខ្ញុំ​មិន​ឆ្លើយ​តាម​ទូរស័ព្ទ​ទេ»

ទោះ​ជា​បែប​ណា នៅ​ក្នុង​លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ពិនិត្យ និង​សម្រេច​ដក​តំណែង​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង​នេះ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី រក​ឃើញ​ថា លោក ចម ប្រសិទ្ធ ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ទីផ្សារ​ឲ្យ​ពលរដ្ឋ​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1680ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1517ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1812ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2340ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1604ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2323ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1725ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2368ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1072ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1780ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5985នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72063នាក់
ខែនេះ    819854នាក់
ឆ្នាំនេះ   3564158នាក់
សរុប   57163054នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:06