១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 10:01 នាទី ចំនួនអានៈ 1647

កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​ បាន​ធ្វើ​អោយ​សង្គម​ទាំងមូល លោក​គ្រូ​អ្នកគ្រូ មាតាបិតាអាណា​ព្យា​បាល និង​ថ្នាក់​ដឹក​នាំប្រ​ទេស​កម្ពុជា​មាន​ការ​ព្រួយបារម្ភអំពី​ទង្វើ​អសីល​ធម៌​ទាំង​នេះ​យ៉ាង​​ខ្លាំង។

គ្រប់​បុត្រ​ធី​តា​ទាំង​ឡាយ​ដែល​បាន​ពពោះ​៩ខែ​១០​ថ្ងៃនៅ​ក្នុង​ផ្ទៃ​ម្តាយ និង​បាន​ចាប់​បដិសន្ធិមក​លើ​ពិភព​លោក​យើង​នេះ មាតាបិតា​រមែង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្រ​លាញ់​បីចាប់​ថែរក្សា​ សូម្បី​តែ​កូន​ស្រ​មោច​តូច​មួយ​វាកាត់​ ក៏ចាប់​ញីកសម្លាប់មិន​អោយ​ប៉ះ​ពាល់​រាង​កាយ​កូន​របស់​ខ្លួន។​ មិន​តែ​ប៉ុណ្ណោះ​មាតាបិតា​ខិត​ខំ​ចិញ្ចឹម​កូន​រហូត​ដល់​ធំ អោយ​កូន​ទៅ​សាលា​ក្រេប​ជញ្ជគ់​យក​ចំ​ណេះ​វិជ្ជា ដើម្បី​អោយ​មាន​អនាគត​ភ្លឺ​ស្វាង​​ មាន​ការ​ងារ​ធំ​ដុំ​ថ្លៃថ្នូរ មាន​កិត្តិយស ល្បី​សាយ​រន្ទឺ​លឺ​ដល់​អ្នក​ពួង​ទាំង​ឡាយ​ថា កូន​ខ្លួន​មាន​ពូជ​ពង្ស​រង្ស​សាវ​តា​ល្អ តៗ​គ្រប់​ជំ​នាន់។

គ្មាន​មាតាបិតាណាម្នាក់​​ចង់​អោយ​កូន​ខ្លួន​ ដើរ​ផ្លូវ​ខុស ប្រ​ព្រឹត្តអំពើរ​អសីលធម៌ បាត់​បង់​ព្រហ្មចារី​មុន​ថ្ងៃ​រៀប​ការ​ ដែលទង្វើ​ទាំង​នេះ​វា​​នាំ​អោយ​បាត់​បង់​កិត្តិ​យស​គ្រួសារ​យ៉ាង​ខ្លាំង​សំ​រាប់​ប្រ​ទេស​កម្ពុជា​ ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ គោរពវប្បធម៌​ ប្រពៃណី តាំង​ពីដើម​រៀង​មក​។

តែ​ទោះជា​យ៉ាង​នេះ​ក៏ដោយ​ មាតា​បិតា​ មិន​បាន​នៅ​ជា​មួយ​បុត្រ​ធី​តា គ្រប់​ពេល​វេលា​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ យុវជន​យុវតី ខ្លះ​ភ្លេច​ភ្លាំង​ភាំង​គំនិត ធ្វើ​ទាំង​មិន​បាន​គិត ប្រព្រឹត្តខុស​នឹង​ទំនៀម ដោយ​យក​ដៃ​ទាំង​ទ្វេរដ៏ស្រស់​ស្អាត​ ទៅ​ទទួល​ផ្កា​កូលាប​ដែ​ល​មាន​បន្លា​មុត​ស្រួច​ពពេញ​ទៅ​ដោយ​ពឹស​ពុលពង្វគ់អោយ​វង្វេង ជាមួយ​នឹ​ង​សម្តី​ដ៏ផ្អែម​ត្រ​ជាក់​របស់​ប្រុស​ព្រាន ឈាន់​ដល់​ដឹក​ដៃ​គ្នា​ចូល​តាម​គុំ​ពោតព្រៃ តាម​ផ្ទះ​សំ​ណាក់​សណ្ឋាគារ ក្រោម​ម៉ាស៊ីន​ត្រ​ជាក់​រងាញាក់​សាច់​ ច្របាច់​បីបមថ្នម​បំ​ពេ​ អស់​ព្រហ្មចារីទាំង​នៅ​ក្មេង​ខ្ចី មិន​ទាន់​ទាំង​បញ្ចប់​ការ​សិក្សាផងនោះ។

ពាក្យចាស់​ពោលថា ”កូលាប​តែង​មានបន្លា រីឯស្នេហាតែង​មានឧបសគ្គិ“ នេះ​គឺ​ជា​ការ​ពិតណាស់​ ការ​ស្រ​លាញ់គ្នា​​នៅ​គ្រាសិក្សា ការ​ស្រលាញ់​គ្នានៅ​វ័យក្មេង​​ គឺ​ហាក់​បី​ដូច​សត្វ​ញញៀចសប្បាយ​នឹង​ភ្លើង​មិន​ដឹង​ភ្លើង​ក្តៅប៉ុណ្ណានោះទេ។ អ្នក​ដែល​ស្រលាញ់​គ្នា​ក្នុង​វ័យ​សិក្សា​ភាគ​ច្រើន​គឺ​បែក​បាក់​ ព្រាត់​ប្រាស​ ដូច​ពាក្យ​ចាស់​ពោល​ថា ”ស្រលាញ់​ពេញប្រាស“។ ការ​បែក​បាក់​នេះ​ហើយ​ ដែល​ធ្វើ​អោយ​គូ​ស្នេហ៍​ខ្លះ​ទទួល​យក​មិន​បាន​ រហូត​ដល់​ ចងក លោតទឹក ផឹក​ថ្នាំពុល ទៅ​ធ្វើ​ជាស្រីលក់​ខ្លូន​តាម​បន​តាម​បាខារ៉ាអូខេ​ រហូត​មាន​អ្នក​ខ្លះ​ កើត​អេដស៍ស៊ីដា ស្លាប់​បាត់​បង់​ជីវិត មុនជីដូន​ជីតា មានតាបិតាក៏មាន។

ធម្ម​តា​មនុស្ស​ប្រុស​ស្រលាញ់​មុខ​មាត់​ ស្រលាញ់​កិត្តិយស ជាជាង​អ្វី​ទាំង​អស់​ ហើយ​មនុស្ស​ប្រុស​ខ្លាច​បំ​ផុត​នោះ​កឺ​មាន​គេ​ហៅខ្លួន​ថា ”អាវែក គេស៊ី​ក្រោម​ភ្នែក​មិន​ដឹង​ខ្លួន“ ។ ចំណុច​នេះ​ហើយ​ដែល​យុវសិស្ស​ យុវតី ទាំង​ឡាយ​គួរ​ពិចារណា គួរ​ថែរក្សា​ខ្លួន​ អោយ​បាន​ល្អមុន​ថ្ងៃរៀបការ។

មាន​យុវ​ជន​ និង​យុវតី​ជា​ច្រើន​ដែ​ល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំឡើង​ទៅ គេ​ធ្លាប់​បាន​និយាយ​ត្រង់​ថា គេ​ដឹង​ថា ស្នេហា​ក្នុង​វ័យ​សិក្សា​វាមិន​មែន​ជាការ​ល្អទេ តែ​បេះ​ដូង​របស់​ពួកគេ​មិន​អាច​អត់​ទ្រាំបាន។ មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​ពួកគេ​ស្រលាញ់​គ្នានោះ ថែម​ទាំង​មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង​ខ្លំាង​ជាមួយ​គ្នាទៀត​ផង។

សម្តី​ខាង​លើ​របស់​យុវជន​យុវតី​ ត្រូវ​បាន​អ្នក​វិភាគដែល​ជា​រៀម​ច្បង និង​លោក​យាយ​លោកតា ទាត់​ចោល​ទាំង​ស្រុងហើយ​សួរថា តើហេតុអ្វី​រៀម​ច្បង​និង​អ្នក​ជំនាន់​មុន​នេះបន្តិច គេអាចទ្រាំងរក្សា​ភាព​បរិ​សុទ្ធ​រហូត​ដល់​ថ្ងៃរៀបការបាន? ចុះ​ហេតុអ្វី​ក្មេង​ៗ​បច្ចុប្បន្នដែល​​ជា​អ្នក​បាន​ចូល​សាលា ​បាន​រៀន​សូត្រ​ចេះ​ដឹង​ខ្ពង់​ខ្ពស់​មិន​អាច​ធ្វើ​បាន​ទៅវិញ?។ រៀម​ច្បង​យើង​យល់​ឃើញថា នេះ​មិន​មែន​យុវ​ជន​យុវ​តី​យើង​ខ្វះ​ការ​ពិចារ​ណាទេ គឺ​គេ​ទទួលរង​ឥទ្ធិពល​សង្គម ទទួល​រង​ការ​អូស​ទាញ​ពី​សំ​ណាក់​ពួកម៉ាក​ មិត្តភក្តិ និង​ខ្សែ​ភាព​យន្ត​រឿង​ស្នេហា​មួយ​ចំ​នួន​តែ​ប៉ុណ្ណោះ។

យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួនបាន​ចុះ​ផ្សាយ​សម្តី លោកស្រី ស៊ី វណ្ណបុទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការនារី បាន​​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​កិច្ចការ​នារី នឹង​សហការ ជា​មួយ​ក្រសួង​មហាផ្ទៃ ក្រសួងអប់រំ ក្រសួងវប្បធម៌ ដើម្បី​រឹត​បន្តឹង ពន្យល់​ដល់​សិស្ស និស្សិត យុវជន ឲ្យ​យល់​ពី​អត្ថន័យ ថ្ងៃ១៤កុម្ភៈ ។លោក​ស្រីបាន​បន្ថែម​ថា នៅ​ថ្ងៃ​នោះ(១៤គុម្ភៈ) ក្រសួង​មហាផ្ទៃ នឹងចាត់​វិធានការ មិន​ឲ្យ​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ ចូល​ផ្ទះ​សំណាក់​​ឡើយ។

មាតាបិតា អាណាព្យា​បាល​ លោក​គ្រូអ្នក​គ្រូ សង្គម​ជាតិ​ទាំង​មូល​សង្ឃឹម​ថា​ យុវ​ជន​យុវតីខ្មែរ​មួយ​ចំ​នួន​តូច​ដែល​ធ្លាប់​តែ​វគ់​វង្វេង​ នឹង​វប្បធម៌​ជូន​ផ្កា​ដូរ​ព្រហ្មចារី កន្លង​ទៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ និង​ប្តូរ​ទៅ​ជា​ជូន​ផ្កា​ដល់​លោក​យាយ​លោកតា មាតាបិតា លោកគ្រូអ្នក​គ្រូវិញ។ ហើយ​ពួកគាត់​កង្ឃឹមថា ១៤គុម្ភៈ ឆ្នាំ២០១៣​នេះ មិ​ន​មាន​យុវ​ជន​យុវតីណាម្នាក់​ ត្រូវ​បាន​សមត្ថ​កិច្ចនាំ​ខ្លួន​ពី​ទី​សាធារណៈ ពីគម្ពូត​ព្រៃ ឬ​ពី​សណ្ឋាគារ ផ្ទះ​សំ​ណាក់​ យក​ទៅ​នែនាំ​ ចុះ​ផ្សាយ​លើ​ទំ​ព័រ​កាសែត​ ដែល​នាំ​អោយ​មាតាបិតា អាប់​អោយ​កិត្តិ​យស​ថោក​ទាប​ដោយ​សា​កូន​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1782ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1777ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2511ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1915ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1525ដង ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន553ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1727ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2496ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4547ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1880ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6062នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72140នាក់
ខែនេះ    819931នាក់
ឆ្នាំនេះ   3564235នាក់
សរុប   57163131នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:14