បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1755

​គ្រោះ​ថ្នាក់​ចរាចរ​រវាង​រថយន្ត​ដឹក​ថ្ម បុក​ជាមួយ​រថយន្ត​ដឹក​ប្រហុក នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​រំដួល ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ថ្ងៃទី២៨ ខែ​កុម្ភៈ បាន​បណ្តាល​ឲ្យ​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ទាំង​មូល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ឡើង គិត​ចាប់​តាំង​ពី​ព្រលឹម​ព្រឹក​ថ្ងៃម្សិលមិញ រហូត​មក​ដល់​ពេល​នេះ។ នោះ​ក៏​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​បាក់​បង្គោល​តភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្ត​សៀមរាប​អស់​ចំនួន​១២​ដើម។

ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ខេត្ត​សៀមរាប​នេះ លោក ចៀម កោសេន ប្រធាន​អគ្គិសនី​ខេត្ត​សៀមរាប​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ពេល​នេះ​ខាង​អគ្គិសនី​ខេត្ត​កំពុង​តែ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​កន្លែង​កើត​ហេតុ ដើម្បី​តភ្ជាប់​អគ្គិសនី​ឡើង​វិញ។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​ដំណើរ​ការ​តភ្ជាប់​មាន​ភាព​រលូន និង​គ្មាន​ឧបសគ្គ​ទេ យ៉ាង​យូរ​នៅ​ថ្ងៃ​សៅរ៍ ខេត្ត​សៀមរាប​នឹង​មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​ហើយ។

ចំពោះ​ការ​ប្រើ​រយៈ​ពេល​តភ្ជាប់​អគ្គិសនី​ឡើង​វិញ​រហូត​ដល់​ចុង​សប្តាហ៍​នេះ ត្រូវ​បាន​លោក ចៀម កោសេន ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះ​តែ​បង្គោល​ភ្លើង​ដែល​នឹង​យក​មក​ជំនួស​បង្គោល​ភ្លើង​ដែល​បាក់​ចំនួន​១២ដើម គឺ​ត្រូវ​ដឹក​មក​ពី​ប្រទេស​ថៃ ដោយ​មាន​ក្រុមហ៊ុន EM ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​តបណ្តាញ​នេះ ហើយ​បង្គោល​ភ្លើង​ដែល​ត្រូវ​ជួស​ជុល​ឡើង​វិញ​នោះ​គឺ​ត្រូវ​គាស់​គ្រឹះ​ចាស់​ចេញ ហើយ​ត្រូវ​ដាំ​គ្រឹះ​ថ្មី​ឡើង​វិញ។

ដោយ​សារ​តែ​បញ្ហា​នេះ លោក ចៀម កោសេន បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​កន្លែង​កំសាន្ត​នានា សូម​ជួយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ជា​បណ្តោះ​អាសន្ន​សិន ទំរាំ​បណ្តាញ​អគ្គិសនី​ត្រូវ​បាន​តភ្ជាប់​ឡើង​វិញ។

ងាក​មក​មើល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​បង្គោល​តបណ្តាញ​អគ្គិសនី​​ចំនួន១២​ដើម​ត្រូវ​បាក់​ទាំង​ស្រុង និង៣៥ដើម​ទៀត​ទ្រេត​នោះ មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ថា តើ​ត្រូវ​ខាត​បង់​ប្រាក់​អស់​ចំនួន​ប៉ុន្មាន និង​ភាគី​ណា​ជា​សង​ថ្លៃ​ខូចខាត​ទាំង​នោះ​ឡើយ៕ ដោយ សំណាង ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2387ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1928ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1862ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1627ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2396ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1751ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1664ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1742ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន1562ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1831ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11590នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77668នាក់
ខែនេះ    825459នាក់
ឆ្នាំនេះ   3569763នាក់
សរុប   57168659នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:11