ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ

ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 1811

ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ​មាន​ប្រ​វែង​ប្រ​ហែល​៥រយ​ម៉ែត្រស្ថិត​ក្នុង​ ភូមិសាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-ខេត្ត​សៀមរាប ភ្ជាប់​ជា​មួយ​ផ្លូង​ជាតិ​លេខ​៦ ក្រោយ​​ការាស​សាំង​តេលា ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​រិះ​គន់​ថា ថ្នាក់​ដឹក​នាំខេត្ត​ និង​មន្ទីរសាធារណៈការ​ ធ្វើ​ផ្លូវ​មិ​ន​រួច​ទុក​អោយ​ដី​ហុយបណ្តាល​អោយ​ពួក​គាត់​ពិបាក​រស់​នៅ នឹង​ជិត​កើត​រោគ​ល្បេង​ទាំង​ចាស់​ទាំង​ក្មេង​អស់​ហើយ។

ជាក់​ស្តែង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិនា ឆ្នាំ២០១៣នេះ មាន​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​ផ្តល់​បទ​សំភាស​ដល់​អ្នក​សារ​ព័ត៌​មាន​ អំ​ពី​បញ្ហា​ដែល​ពួក​គាត់​កំ​ពុង​ប្រ​ឈម​ជា​រៀង​រាល់​ដោយ​សា​ដី​ក្រ​ហម​ហុយ​ទាំង​យប់​ទាំង​ថ្ងៃ គ្រប​ដណ្តប់​ទៅ​លើ​ផ្ទះ​របស់​ពួកគាត់​ ពីស័ង្កសីពណ៍ខៀវ​ឡើង​ទៅ​ជា​ពណ៍​ក្រហម​អស់​ហើយ ជា​ពិសេស​កូន​ចៅ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ទាំង​ចាស់​ទាំង​ក្មេង​កើត​ជំងឺ​គ្រុន​ផ្តាសា រលាក​ផ្លូវ​ដង្ហើម​ ក្អកខេសៗជិត​កើត​ល្បេងអស់​ហើយ។​

ប្រ​ជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា ពួកគាត​មិន​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ខាង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ធ្វើ​ទេ តែ​ធ្លាប់​លឺ​ថា កាល​ពី​រដូវ​វស្សា​ឆ្នាំ​មុន​មាន​អ្នក​ធំ​ម្នាក់​ជិះ​រថ​យ្ត​ឆ្លង​កាត់​តាម​ផ្លូវ​ខាង​លើ​នេះ ឃើញ​សភាព​ផ្លូវ​ដាច់​ទឹក​ហូរ​កាត់​ផ្លូវ​ស្ទើ​លិច​រថ​យន្ត​ ស្រាប់​តែ​អ្នក​ធំរូប​នោះ​បាន​បញ្ជា​អោយ​ខេត្ត​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ​ជា​បន្ទាន់។ ពួក​គាត់​បន្ត​ថា ផ្លូវ​នេះ​​​ធ្វើ​មិន​ទាន់​រួច​ទេ លូដាក់​បីកង់ៗពី​មុខ​ផ្ទះ មិន​ទាន់​ទាំង​លុប​ដី ពុំ​នូកដី​ និង​លូដាក់​ពាស​ពេល​ថ្នល់​រួច​ទុក​ចោលអស់​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​ហើយ​នៅ​តែ​មិន​ឃើញ​គេ​មក​សាង​សង់​បន្ថែម។ ពួកគាត់​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ទេស​ចរណ៍ធំៗ​បើ​ឆ្លង​កាត់​ផ្លូវ​នេះ​ជា​ច្រើន​ ព្រោះ​រថ​យន្ត​ទាំង​នោះ​គេ​ច​ពី​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ភ្លើង​ស្តុប​ផ្លូវ​ជាតិ​លេខ​៦។

ប្រ​ជា​ពលរដ្ឋ​សុំ​អំពាវ​នាវ​ដល់​ លោកស៊ូ-ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប និង​លោក​គឹម-ប៊ុនណា ប្រ​ធាន​សាធារ​ណការ​មេត្តា​ឆាប់​បញ្ចប់​គំ​រោង​សាង​សង់​ផ្លូវ​ខាង​លើ​នេះ​ទៅ​ បើ​ចង់​​​អោយ​ផ្លូវ​មួយ​ខ្សែ​នៅ​កណ្តាល​ក្រុង​សៀម​​រាប​នេះក្លាយជា​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា ទីក្រុង​ស្អាត ព្រោះ​អ្នក​រស់​នៅ​តាម​ដង​ផ្លូវ​នេះ​ជិត​ត្រូវ​ដី​ហុយ​គ្រប​ជិត​អស់​ហើយ។

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះអ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​សាក​សួរ​ទៅ​លោក អឿន-ពៅ​ អភិ​បាល​រង​ក្រុង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ក្រុង តែ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា គំរោង​ជុស​ជុល​ផ្លូវ​ខាងលើ​នេះ​មិន​មែន​ជា​គំ​រោង​របស់​សាលា​ក្រុង​ទេ​សុំ​សាក​សួរ​ទៅ​ខាង​ខេត្តវិញ។

លោក គឹម-វណ្ណ នាយក​ទី​ចាត់ការ​អន្តរវិស័យនៃសាលា​ខេត្ត​សៀម​រាប​ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ដដែល​នេះ​ថា លោក​ពុំ​បាន​ដឹង​ទេ​រឿង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ទទួល​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ សុំ​អោយ​ទំ​នាក់ទំ​នង​ទៅ​ខាង​ប្រ​ធាន​ហិរញ្ញវត្ថុវិញ។

លោក សោម-សំសាក់ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុនៃ​សាលាខេត្ត​សៀម​រាប មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​មិន​មាន​អ្នក​លើក​ទទួលនៅ​រសៀល​ដដែល​នេះ។​​

យើង​ក៏ពុំ​អាច​សុំការ​បំ​ភ្លឺ​ពី​លោក គឹម-ប៊ុណ្ណា ​ប្រធាន​សាធារណការ​បាន​ដែរ​ព្រោះ​លោក​ទើប​ឡើង​កាន់​តំ​ណែង​ថ្មី ពុំ​ទាន់​មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទទេ។

ពល​រដ្ឋ​​ខេត្ត​សៀម​រាប​រិះ​កន់​ថា ដោយ​សា​លោក​ ស៊ូ-ភិរិន្ទ ជិត​អស់​តំណែង​ជា​អភិបាល​ខេត្ត​សៀម​រាប ​ទើប​លោក​មើល​ពុំ​ឃើញ​ ពី​បញ្ហាផ្លូវ​ថ្នល់​ដាច់​ លិច​ទឹក ធ្វើ​មិន​រួច​ទុក​អោយ​ដី​ហុយ​បំផ្លាញ​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋបែប​នេះ ហើយ​ពួកគាត់​ក៏សុំ​ផ្ញើ​ទុក្ខ​លំ​បាក​ខាង​លើ​នេះ ជូន​សម្តេច​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​មេត្តា​សម្តេច​នែនាំ​លោក​ស៊ូ​ភិរិន្ទ ផង​កុំ​អោយ​គាត់​ជាប់​រវល់​នៅ​តែ​ក្នុង​ម៉ាស៊ី​ន​ត្រ​ជាក់​ពេក​ គិត​គូ​ដល់​ផ្លូវ​ថ្នល់​ដី​ហុយ ផ្លូវ​ថ្នល់​លិច​ទឹកផង៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1699ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1756ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1726ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1763ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1707ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1772ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1663ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2127ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1595ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1685ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9230នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75308នាក់
ខែនេះ    823099នាក់
ឆ្នាំនេះ   3567403នាក់
សរុប   57166299នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:19