ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី

ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1579

ប្រ​ជាពល​រដ្ឋ​ឃុំ​ដំ​បូង​​រូង ស្រុក​ភ្នំស្រួច ជាច្រើន​​គ្រួសារ​​កំពុង​​ក្តៅក្រ​ហាយ​​និង​​មន្ត្រី​​សាលាដំ​បូង​​ខេត្ត​កំ​ពង់​ស្ពឺ​រឿង​​ដោះលែង​​បុរស​​ពី​រ​នាក់​​ដែល​​វាយ​​អ្នក​ភូមិ​​ឲ្យ​​រង​​រ​បួស​​ធ្ងន់​​ដោយ​​ពល​រដ្ឋ​​លើក​ឡើង​ថា​​ជា​​រឿង​​អយុត្តិ​ធម៌​ និង​​មាន​​ភាព​មិន​​ប្រក្រ​​តី។

ក្រុម​​ពល​រដ្ឋ​​បាន​​ឲ្យ​​ដឹង​ថា​កាល​ពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ សាលា​ដំបូង​​ខេត្ត​កំ​ពង់​ស្ពឺ​បាន​​ដោះ​លែង​​ជ​ន​ពីរ​រូប​​ដែល​មាន​​ឈ្មោះ​ទី១.លោកហែមស៊ុន​ដា​រ៉ា​ និង​ទី​២.លោក​មិត្តភាពរស់ នៅ​ភូមិ​​ស្រែ​​ជើង​​រាស្ត្រ​ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​អ្នក​​ទាំង​ពីរ​នេះ​​ត្រូវ​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ចាប់​​ឃាត់​ខ្លួន​​ពី​បទ​​ប្រើ​​អំពើ​​ហឹ​ង្សា​​វាយ​​លើ​​បុរស​​អ្នក​ភូមិ​​ពីរ​​នាក់​ទី១.ឈ្មោះ​ នួនចា​ន្នី និង​ទី២.ឈ្មោះ ងួនម៉ៅ មាន​​ទីលំ​នៅ​​ជាមួយ​​ជន​​ប្រើ​​ហឹ​ង្សា​ខាង​លើប​ណ្តាល​អោយ​​រង​របួស​​ផ្នែក​​ក្បាល​​ធ្ងន់​ធ្ងរ​​ទាំង​ពីរ​​នាក់​កាល​ពី​​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ។

ក្រុម​​ពល​រដ្ឋ​​បាន​​បន្ត​​ឲ្យ​ដឹង​​ទៀត​ថាក្រោយ​​កើត​ហេតុ​​ជាច្រើន​​ថ្ងៃ​​នៅ​​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ២០១៣ ជន​បង្ក​​ហេតុ​​ត្រូវ​បាន​​កម្លាំង​​កង​រាជអាវុធ​ហត្ថ​​ខេត្ត​​ចាប់​ខ្លួន​​ និង​​សរ​សេរ​​នុំ​​រឿង​​បញ្ជូន​ទៅ​​តុលាការ។​ហើយ​​នៅ​​ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ មាន​​តំណាង​​ប្រ​ជាព​លរដ្ឋ​​ប្រ​មាណ​៧០​គ្រួសារ​​មក​​តវ៉ា​​នៅ​មុខ​​សាលា​ដំបូង​​ខេត្ត​កំពង់​ស្ពឺទាម​​ទា​រក​​យុត្តិ​ធម៌​ដោយ​សារ​​ពួក​គាត់​​គិត​ថា​​ការ​ដោះលែង​​នោះ​​មាន​ភាព​មិន​ប្រក្រតី​ដោយ​សារ​តែ​​មាន​ការ​​អន្តរា​គម​ន៏​​ពី​អស់​លោក​អ្នក​​មាន​អំ​ណាច​​ថ្នាក់​លើ។​

ក្រុម​​ពលរដ្ឋ​​បានបញ្ជាក់​​អោយ​ដឹង​ថា ដី​​ដែល​មាន​​ជម្លោះ​​នោះ​​មាន​​ទំ​​ហំ​​ប្រ​ហែល​ជា​២០០​ហិក​តា​ គឺ​លោក​ស្រីរ៉ែ​នផល​ចាន់​ឌី​ និងលោកកងភា​រុន នេះ​ជា​​អ្នក​​ចង់​​គ្រប់​គ្រង​​ដោយ​​យក​ឈ្មោះ​​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​មក​​គំ​រាម​កំ​ហែង​​ប្រ​ជា​ពល​រដ្ឋ​មិន​អោយ​​រស់​នៅ​និង​​អា​ស្រ័យ​​ផល​រហូត​​បង្ក​​ជា​​អំ​ពើ​ហឹ​ង្សា​រ​​បែប​នេះ។

​ជុំវិញ​​ប​ញ្ហា​​នេះ​​ស្នង​ការរ​ង​ទទួល​បន្ទុក​​ព្រហ្មទណ្ឌ​លោក សោមបូ​រា បាន​​ឲ្យ​​ដឹង​ថា​​សំ​ណុំ​​រឿង​នេះ​​វា​​ផុតពី​​សមត្ថ​កិច្ច​​នគរ​​បាល​ព្រោះថា ​ក្រោយ​ពី​​យើង​​បញ្ជូន​​សំ​ណុំ​រឿង​​ទៅ​អោយ​គេ​​ហើយ​​គឺ​​ខាង​តុ​លាការ​​ជា​​អ្នក​​ចាត់​វិធាន​ការ​ក្រោយ​មក​​ឮ​ថា​​មាន​ការ​​ដោះលែង​ និង​ឮ​ថា​​មាន​​អ្នក​​អន្តរា​គម​​ពី​លើ​​នោះ​​លោក​​អត់​​បាន​ដឹង​​ទេ ​ហើយ​​ពិ​បាក​​ហ្នឹង​​ដឹង​​ណាស់​​ព្រោះ​​ថ្នាក់​លើ​​ហ្នឹង​​​មាន​​ច្រើន​ម្យ៉ាង​ទៀត​​បើ​​យើង​​ហ៊ាន​​ទៅ​​សួរ​​ខាង​​តុ​លាការ​​នោះ​​ខ្លាច​ក្រែង​​គេ​​ថា​អោយ​​យើង។​

លោក​ កែវសុធា ព្រះរាជអាជ្ញា​​សា​លាដំ​បូង​​ខេត្ត​កំពង់​ស្ពឺ​ហាក់​​មិន​​ចង់​​ឆ្លើយ​​ទាក់​ទង​​និ​ង​​បញ្ហា​​នេះ​​ដោយ​​លោក​​លើក​ឡើង​​ថា​អោយ​​សួរ​​ទៅ​ (ខាង​​ចៅក្រម​​គេ​​ណា​​ព្រោះ​​រឿង​​ហ្នឹង​នៅ​លើ​​ចៅ​ក្រម​តែ​​ក្រោយ​មក​​លោក​​ថា​គឺ​​រឿង​​ហ្នឹង​​គេ​​ដាក់​អោយ​នៅ​​ក្រោម​​​ការ​ត្រួតពិ​និត្យ​​តាម​ផ្លូវ​​តុ​លាការ​​អត់​​មាន​​ដោះ​លែង​​អោយ​​រួច​​ពី​​កាតព្វ​កិច្ច​​នៃ​​សំ​ណាញ់​​ច្បាប់​​ទេ​នៅ​ជាប់​​ដដែល​គ្រាន់​តែ​​នៅក្រៅ​​ឃុំ​​ហើយ​ក៍​​បិទ​​ទូរ​ស័ព្ទ )។

ប្រភព​ព័ត៌មាន​​ក្រៅ​​ផ្លូវ​ថ្នល់​​បាន​​ឲ្យ​​ដឹង​ថា​ ជន​បង្ក​​ហេតុ​​ទាំង​ពីរ​​នាក់​​នោះ​​ជា​​ដៃជើង​​អ្នក​មាន​អំ​ណាច​​ទាក់​ទង​​ និង​​ទំ​នាស់​​ដី​ធ្លី​ខណៈ​ដែល​​អ្នក​មាន​អំណាច​​នោះ​​មាន​ទំនាស់​​ជា​មួយ​​ក្រុម​​ពលរដ្ឋ​​ក៍​កើត​ជា​អំ​ពើ​ហឹ​ង្សា​រ​​បែបនេះ​​ តែ​ក្រោយ​មក​​ដោយ​មាន​​ការ​អន្ត​រា​គម​​ពី​ថ្នាក់​លើ​​ទើប​​មាន​ការ​​ដោះ​លែង​ព្រោះតែ​​អ្នក​​ទាំង​ពីរ​​នោះ​​ជា​​ខ្សែ​​បក្ខ​ពួក​របស់​​អ្នក​មាន​អំណាច។​

ក្រុម​ពល​រដ្ឋ​ដដែល​​បាន​​លើក​ឡើង​ថា​ប្រ​សិន​បើ​តុលាការ​​មិន​​អនុវត្ត​​នីតិវិធី​​អោយ​បាន​ត្រឹម​ត្រូវ​យុត្តិ​ធម៌​​នោះ​​ពួក​គាត់​​ និង​​នាំគ្នា​​សុំ​​អន្តរា​គម​​ពី​ស​ម្តេច​តេ​​ជោហ៊ុន​សែន​និង​​ក្រ​សួង​យុត្តិ​ធម៌​​នៅ​ពេល​​ខាង​មុខ​​បន្តទៀត​៕ ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1752ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3823ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3360ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1576ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1623ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1607ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1724ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1540ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1743ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1533ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9950នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76028នាក់
ខែនេះ    823819នាក់
ឆ្នាំនេះ   3568123នាក់
សរុប   57167019នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:14