អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​

ដោយៈ មតិមិត្តអ្នកអាន ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:49 នាទី ចំនួនអានៈ 1675

ជាតិ​សាសន៍​ខ្មែរ​ ធ្លាប់​តែ​មាន​ឈ្មោះ​​ល្បី​ល្បាញ​ថា​ ជា​ជាតិ​សាស​ន៍ ឬ​ជា​ពូជ​ពង្ស​មួយ​ពោរ​ពេញ​​ទៅ​ដោយភាព​ទន់​ភ្លន់ មាន​សុជីវ​ធម៌ សីល​ធម៌ ជា​មួយ​នឹង​វប្ប​ធម៌​ដ៏សែន​ល្អ​ផូរ​ផង់​ក្រៃ​លែង​ ដែល​បាន​ចាក់​ឫសយ៉ាង​ជ្រៅ​ក្នុង​សន្តាន​ចិត្ត​ពូជ​អម្បូរ​​ខ្មែរ​ ចាប់​តាំង​ពី​សម័យ​មហា​នគរ​និង​រក​ប្រទេ​ស​ឯណា​មក​ប្រៀប​ធៀប​ពុំ​ស្មើ​ឡើយ​។ ប៉ុន្តែ​ជាតិខ្មែរ​សែន​អភ័ព្វ​​​ពន់​​ពេក និង​ជា​​ការ​អាម៉ាស់​មួយ​យ៉ាង​ធំ​ចំពោះ​​មុខ​ប្រទេស​ជិត​ខាង​នា​ពេ​ល​​បច្ចុ​ប្បន្ន ដែល​សីលធ​ម៌​នៃ​សង្គម​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេ​ស​កាន់​ព្រះពុទ្ធ​សាសនាត្រូវ​ធ្លាក់​ក្នុង​ស្ថា​ន​​ភាព​​ថម​ថយ​​បន្តិច​ម្តងៗ​ដ៏​គួរ​ឲ្យ​បារម្ភ​ ជា​ពិសេស​សីល​ធម៌​​នៃ​សង្គម​​គ្រួសារ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តាម​ទី​ជន​បទ​នា​នា​នៃ​ប្រទេស​កម្ពុជា។

ការ​ព្រួយ​បារម្ភ​ទាំង​នោះ​រួម​មានៈ អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​កាប់​ចាក់​សម្លាប់​គ្នា សកម្ម​ភាព​វាយ​ទាត់​ធាក់​របស់​ក្មេង​ទំនើ​ង​ក្នុង​ភូមិ អំពើ​រំលោភ​ផ្លូវ​ភេទ​របស់​ជីតា​ទៅ​លើ​ចៅ​ស្រី ឬ​ឪពុក​ទៅ​លើ​កុមារ​​ជាកូនឬ​កូន​ចុង ការ​រំលោ​ភ​ផ្លូវ​ភេទ​លើ​អនីតិ​ជន​ ការ​ជេរ​ប្រទេ​ច​ផ្តាសា​ប្រពន្ធ ប្តី ម៉ែ ឪ​ក្មេក និង​បង​ប្អូន​កូន​ចៅក៏ដូច​ជា​ការ​រំលោភ​បំ​ពា​​​​ន​​លើ​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​​ក្នុង​សង្គម​គ្រួសា​រ​​ខ្មែរ ដែល​មូល​ហេតុ​ចម្បង​នៃ​សក​ម្ម​ភាព​ល្មើស​ទាំង​​នេះ បណ្តាល​មក​ពី​ការ​សេព​សុរា គ្រឿង​ញៀន ល្បែង​ស៊ី​សង ការ​មើល​​ភាព​យន្ត​អាស​អាភាស និង​​អវិជ្ជា​រួប​រឹត​ងងឹត​សូន្យ​ឈឹង។

បើ​និយាយ​ពី​វិស័យ​ចរាចរណ៍​នៅ​​ស្រុក​ខ្មែរ​វិញ កំពុ​ង​ក្លាយ​ជាបិសាច​មួយ​ដ៏​សា​ហាវ​យង់​ឃ្នង​ជា​ទី​បំផុត ដែល​បាន​ឆក់​យក​អាយុ​ជីវិត​ជន​កម្ពុជា​ ជា​រៀង​រាល់​ថ្ងៃ យ៉ាង​​ហោច៥​នាក់​ក្នុង​មួយ​ថ្ងៃ និង​រង​របួស​ជា​ច្រើន​នាក់​។ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ ដោយ​សារ​ការ​បើក​បរ​តាម​ដង​ផ្លូវ មាន​ការ​បង្ក​ហិង្សា​ជា​ហូរ​ហែ​ ហើយ​បើ​មិន​បាន​ប្រើ​ហិង្សា​ទេ ក៏ប្រើ​ពាក្យ​សម្តី​អសុរោះ​ត​តាំង​គ្នា​ទាម​ទារ​យក​​ឈ្នះ​រៀងៗ​ខ្លួន ដោយ​អ្នក​បើកបរ​​ទាំង​នោះ​​ លែង​មាន​ការ​យោគ​យល់ និង​អធ្យា​ស្រ័យ​គ្នា​ទៀត​ហើយ ភាគ​ច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ខ្មែរ គឺ​អ្នក​បើក​​បរ​ តែង​តែ​ព្យា​យាម​បើក​គេ​ច​បាត់​​តែ​ម្តង ដោយ​មិន​បាន​នៅ​ទទួល​​ខុស​ត្រូវ​ចំពោះ កំហុស​ឆ្គង​នៃ​ការ​ប៉ះ​ទង្គិច​នោះ​ឡើយ។

ចំណែក​​ជន​បង្ក​ហិង្សា​​ចរាចរណ៍​​ភាគ​​ច្រើន​ជា​ជន​មាន​អំណាច​អាង​ប្រាក់ និង​មាន​បុណ្យ​ស័ក្តិធំ (អ្នក​ធំ) ពិសេស ​គឺ​ស្ថិត​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជា​ទូទៅ រហ័ស​ទាំង​ដៃ រហ័ស​ទាំង​ជើងហើយ​​លទ្ធ​ផល​នៃ​ហិង្សាទាំ​ង​នោះ គឺ​ត្រូវ​បាន​បញ្ចប់​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់តាម​រយៈ​ការ​សុំ​ទោស និង​ចេញ​ថ្លៃ​ព្យា​បាល ព្រម​ទាំង​ការ​សង​ជំងឺ​ចិត្ដ​ខ្លះៗ​ដល់​ជន​រង​គ្រោះ។

ចំណែក​ស្រា​វិញ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជា​ពល​រដ្ឋ​នៅ​តាម​គេហ​ដ្ឋាន​ទូទាំង​​ប្រទេស​កម្ពុជា ជា​ពិសេស​ក្រុម​យុវវ័យ បាន​និង​កំពុង​​សេព​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​បំផុ​ត​ ស្ទើរ​តែ​រាល់​ថ្ងៃ បើ​យ៉ាង​ហោច ក៏​មួយ​ដង​ទៅ​ពីរ​ដង​ដែរ​ ក្នុង​មួយ​សប្តាហ៍។

ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា មាន​ការ​ជួប​ជុំគ្នា ជា​​ក្រុម និង​ផឹក​ស្រា​សប្បាយ​ក្អាក​ក្អាយ ដោយ​មិន​មាន​ខ្វល់​ខ្វាយ​ពីការ​ខាត​បង់​ថវិកា​នោះ​ឡើយ​។ ស្រា​បៀ​រ​រាប់​លាន​កេស​​ត្រូវ​បាន​លក់​ដាច់​​ក្នុង​មួយ​ខែៗ​ ដែល​ជា​ការ​ចំណេញ​ដ៏​សម្បើម​ សម្រាប់​ក្រុម​ហ៊ុន​ស្រា​បៀរ​ នៅ​ស្រុក​ខ្មែរ ស្រប​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​នៅ​ទូទាំង​ប្រទេស​ខាង​ពាណិជ្ជ​កម្ម អាជី​វកម្ម ស្រា ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​អំពី​វិសាល​ភាព ​នៃ​ផលិត​ផល​ស្រា​របស់​ក្រុម​ហ៊ុន​នា​នា​ ដែល​មាន​តម្លៃ​ថោក​នៅ​តាម​កញ្ចក់​ទូរ​ទស្ស​ន៍ ​វិទ្យុ ប៉ាណូ​ពាណិជ្ជ​កម្ម​ធំៗ ​ជា​ដើម។

ជា​ការ​គួរ​ឲ្យ​អាម៉ាស់​បំផុត ការ​ផ្សព្វ​ផ្សាយ​​ស្រា​ទាំង​អស់​នេះ​ហាក់​មាន​លក្ខណៈ​ហួស​ពី​ការ​ពិត ដែល​យើង​អាច​និយាយ​បានថា ជាកា​របោក​ប្រាស់​ដោយ​ប្រយោ​ល និង​ជា​ការ​បំភ័ន្ត​ភ្នែក​អតិថិ​ជន​ខ្មែរ​ដែល​ជា​អ្នក​ផឹក។ ក្រុម​ហ៊ុន​ស្រា​ទាំង​នោះ​ បាននិង​កំពុង​ព្យា​យាម​យក​ប្រព័ន្ធ​ឃោសនា ​និង​ផ្សព្វផ្សាយ​​ជាតិ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្រ្ត​ប្រកួត​ប្រជែង​ផ្នែក​ជំនួញ​ប្រមឹក តាម​រយៈ​ការ​អូស​ទាញ​អតិ​ថិជន​ឲ្យ​ផឹក​ស្រាផ្សង​សំណាង​ ដើម្បី​ឈ្នះ​រង្វាន់​បន្តិច​បន្តួច​ជា​មាស ជា​ប្រាក់ និង​ជា​សម្ភារ​ប្រើ​ប្រាស់​។ល។

ការ​ប្រកួត​ប្រជែង​បែប​នេះ ភាគ​ច្រើន​ មិន​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើន​គុណ​ភាព​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​មាន​លក្ខណៈ​បំផុស​បំផុល​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មួយ​នគ​រងប់​នឹង​ស្រា​ទៅ​វិញដែល​ហាក់​បង្ហាញ​​ថា ផឹក​ស្រា​ឲ្យ​បាន​ច្រើន​គ្រប់ៗ​គ្នា ទើប​ជា​ជ័យ​ជម្នះ និង​មោទ​នភាព​សម្រាប់​ជាតិ គឺ​មាន​ន័យ​ថា «ផឹក​ស្រា​ដើម្បី​មោទ​ន​ភាព​ជាតិ​ខ្មែរ»។ ជំនួញ​ប្រមឹក​បែប​បំភ័ន្ត​ភ្នែក​នេះ គឺ​ជា​សកម្ម​ភាព​ជំនួញ​ប្រាស​ចា​ក​ពី​សីល​ធម៌​​សង្គម និង​ច្បាប់​សង្គម និង​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​អតិ​ថិជន​ខ្មែរ​ថា​សុទ្ធ​សឹង​ជា​ជន​ឆោត​ល្ងង់។

ដំណោះ​ស្រាយ​ល្អ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ មាន​តែ​មួយ​គត់ គឺ​រដ្ឋាភិបាល​ ដែល​មាន​ក្រសួង​ព័ត៌​មាន ក្រសួង​ពាណិជ្ជ​កម្ម និ​ង​ក្រសួង​​ពាក់​ព័ន្ធ​ដទៃ​ទៀត និង​សង្គម​​ស៊ីវិល​នា​នា ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​​លើ​ការ​អប់​រំផ្សព្វ​ផ្សាយ​តាម​មូល​ដ្ឋាន អំពី​សីល​ធម៌​សង្គម ​តាម​រយៈ​មាគ៌ា​ព្រះ​ពុទ្ធ​សាស​​នា ដោយ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​ទូរ​ទស្សន៍ វិទ្យុ ទស្សនា​វដ្តី​ ឬ​យុទ្ធ​នា​ការ ចុះ​​អប់រ​ំ​ជាក់​ស្តែង ​ជាដើម ដើម្បី​បាន​ជ្រួត​ជ្រាប​ទូលំ​ទូលាយ ​ដល់​ពលរដ្ឋ​​ ស្តី​ពី​ផល​វិបាក និង​ទោស​ទណ្ឌ​នៃ​សកម្ម​ភាព​ល្មើស​សីល​ធម៌ និង​ល្មើស​ច្បាប់​ទាំង​នេះ។

ដើម្បី​ឈ្នះៗ​ទាំង​អស់​គ្នា​ រដ្ឋាភិបាល​មិន​​គួរ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​ការផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ឈ្នះៗ​មិន​ដែល​ចាញ់ ឬ​បង្ហាញ​តែ​ពី​មហា​ជោគ​ជ័យ​របស់​ខ្លួន​ដែល​មាន​ជា​ធម្មតា​សម្រាប់​ការ​គ្រប់​គ្រង​​ប្រទេស​នៅ​លើ​ពិភព​លោក​ ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​សាង​សង់​ស្ពាន​ថ្នល់ សា​លា​រៀន ការ​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ ប្រឡាយ​ទឹក ទី​អារាម ឬ​បង្គន់​អនា​ម័យ ជា​ដើម​នោះ​ទេ​ ​រដ្ឋា​ភិបាល​​គួរ​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អប់រំ​ពលរដ្ឋ​របស់​ខ្លួន​ពី​ក្បួន​ខ្នាត​រស់​​នៅ​ប្រកប​ដោយ​ជីវភាព​​ថ្កុំ​ថ្កើង តាម​រយៈ​ការ​បណ្តុះ​បណ្តាល​លើ​វិស័យ​កសិកម្ម ឧ​ស្សា​​ហ​កម្ម និង​ក្បួន​រស់​​នៅ​ប្រកប​ដោយ​សីល​ធម៌​ សុជី​វធម៌ ជា​ជាង​ការ​លាត​​ត្រដាង​តែ​ពី​មហា​ជោគ​ជ័យ​ដដែលៗ​ របស់​បក្ស​នៅ​គ្រប់​ច្រក​ល្ហក ស្រប​ពេល​ដែល​រាស្រ្ត​នៅ​តាម​ជន​បទ ​កំពុង​រស់​ត្រដាប​ត្រដួស​ស៊ី​អត់​ស៊ី​ឃ្លានកាប់​សម្លា​ប់​គ្នា មិន​ស្គាល់​ប្តី ប្រពន្ធ កូន ចៅ បង ប្អូន ម៉ែ ឪ បែប​នេះ​នោះ​៕ប្រភពពី សសឃក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1761ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1741ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1607ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1887ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4049ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2278ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1760ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3360ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1500ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1547ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11678នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77756នាក់
ខែនេះ    825547នាក់
ឆ្នាំនេះ   3569851នាក់
សរុប   57168747នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:22