លោក ស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចារនៅលើលិខិតមួយ បញ្ជូនត្រឡប់មកកាន់សាលាក្រុងភ្នំពេញ កាលពីម្សិលមិញ ដើម្បីចាត់វិធានការបើកផ្លូវតាមសំណើរបស់ក្រុមសហជីពនោះគឺការ ជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់។
លោក កែប ជុតិមា បានបញ្ជាក់បន្ថែម នៅលើលិខិតនោះថា “ ជម្រាបទៅកាន់ប្រធានបណ្តាសហភាព សហព័ន្ធ និង សហជីពកម្មករ ទាំងអស់ថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ខួបលើកទី ១២៧ នៅថ្ងៃទី ១ ឧសភា ឆ្នាំ២០១៣ គឺសហជីពកម្មករ អាចធ្វើការជួបជុំ នៅទីលានប្រជាធិបតេយ្យ រួចដង្ហែក្បួនតាមផ្លូវលេខ ១០៨ ធ្វើដំណើរត្រង់បត់ស្តាំ តាមតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិមានរដ្ឋសភា ដោយ ឆ្លងកាត់រង្វង់មូល សម្តេច ព្រះសង្ឃរាជ ជួន ណាត ប្រគល់ ញត្តិ រួចរំសាយ ” ។
ក្នុងចំណោមចំណុចទាំង៩ មានក្នុងញ្ញាតិ ដែលគេនឹងបញ្ជូនទៅកាន់រដ្ឋសភានិងរដ្ឋាភិបាលនាថ្ងែ ពុធស្អែកនេះ ពិសេសគឺការទាមទារ ឲ្យមានការតម្លើងប្រាក់ខែ កម្មករ ក្នុងកម្រិត អប្បរមា ១៥០ដុល្លារ និង មន្រ្តីរាជការ ១លានរៀល ៕
ថ្ងៃនេះ | 12314 | នាក់ |
ម្សិលមិញ | 27263 | នាក់ |
សប្ដាហ៍នេះ | 78392 | នាក់ |
ខែនេះ | 826183 | នាក់ |
ឆ្នាំនេះ | 3570487 | នាក់ |
សរុប | 57169383 | នាក់ |
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:17 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net