ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បានជួសជុល

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 03:57 នាទី ចំនួនអានៈ 1709

អគ្គិសនីខេត្ត​បាន​បើក​ការដ្ឋាន​​​តភ្ជាប់​​បណ្តាញអគ្គីសនី​​អោយ​ប្រ​ជា​ពល​រដ្ឋ​​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ​កាលពីពេល​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​របស់ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប។​

​ក្នុង​ពិធីបើកការដ្ឋាន​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង បានធ្វើការ​កោតសរសើ​រ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​អគ្គិសនី​សៀមរាប ដែល​បាន​ខិតខំ​ពង្រីក​បណ្តាញ​អគ្គិសនី ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ឲ្យ​បាន​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​សៀមរាប ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​រស់នៅ និង​សំរួល​ដល់​ការធ្វើ​អាជីវកម្ម​ផ្សេងៗ ការបង្កើត​ការងារ បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុង​មុខរបរ​ប្រចាំថ្ងៃ ។​

​ឯ​.​ឧ ឃឹម ប៊ុន​សុង បន្ត​ប្រសា​ស​ថា ខេត្តសៀមរាប​ឈានឆ្ពោះ​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរខេត្ត និង​ក្រុម ប្រឹក្សា​ខេត្ត ដែល​បាននិងកំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព សក្តានុពល​ទេសចរ ដោយ​ការវិនិយោគ​ឲ្យ​កាន់តែ​ខ្លាំងក្លា តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការពង្រីក​បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត ការបំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ការកែលម្អ​សោភ័ណភាព​ក្រុង និង​ជាពិសេស​លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការធានាបាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាន​យ៉ាង​ល្អប្រសើរ សំដៅ​ចូលរួមចំណែក​កសាង​សេដ្ឋកិច្ចសង្គម ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព សន្តិសុខ និង​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចក្ខុវិស័យ​ដ៏​ស៊ីជម្រៅ សម្រាប់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្ត​ភាព​។

ប្រ​ជា​ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​ សង្កាត់នគរធំ មាន​ការ​ត្រេក​អរ​ និង​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ឯក​ឧត្តម​ឃឹម-ប៊ុនសុង ដែល​បាន​​ត​បណ្តាញ​អគ្គីសនី ជូន​ពួកគាត់​ប្រើ​ប្រាស​ដូច​ខាងលើ​នេះ តែ​ពួកគាត់​នៅ​មាន​សំ​នូម​ពរ​​មួយ​ទៀត​ ដែល​ជា​គោល​បំ​ណង​ចង់​បាន​របស់​ពួកគាត់​ជា​យូ​ឆ្នាំ​មក​ហើយ​មិន​ទាន់បាន​សម្រេច​នោះគឺ សុំ​អោយ​អាជ្ញា​ធរ​ជួស​ជុល​ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ ដែល​មាន​ប្រ​វែង​ប្រ​ហែល​១ពាន់​ម៉ែត្រ ស្ថិត​ពី​ចំ​នុច​សាលា​ឆទាន​ទំ​​នប់​អញ្ជាញ មក​ទល់​ផ្លូវ​៦០​ម៉ែត្រ ​(ពីជើង​ទៅ​ត្បូង)។

ពួកគាត​លើ​ក​ហេតុ​ផល​ថា ផ្លូវ​មួយ​ខ្សែ​នេះ​សាង​សង​តាំង​ពី​មុន​លោក​ស៊ូ-ភិរិន្ទ ឡើង​ជា​ចៅ​ហ្វាយ​ខេត្ត ហើយ​ផ្លូវ​នេះ​ដាច់​យូរ​​ឆ្នាំ​ហើយ​ មិន​មាន​អ្នក​ណា​គេ​អើ​ពើ​អីទេ នៅ​រដូវ​វស្សា​ទឹក​លិច​ចង់​ត្រឹម​ចង្កេះ។ ពលរដ្ឋ​នៅ​សង្កាត់​នគរ​ធំ​សង្ឃឹម​ថា លោក​អភិបាល​ខេត្ត​ថ្មី​និង​ជួស​ជុល​ផ្លូវ​ខាង​លើ​នេះ​​មុន​ទឹក​លិច​នៅ​រដូវ​វស្សា​ឆ្នាំនេះជូន​ពួកគាត់​ធ្វើ​ដំ​ណើរ​អោយ​បាន​ស្រួល​ជាក់​ជា​មិន​ខាន៕ ដោយ៖ ចៅ​ចេក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1667ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1763ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3642ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2258ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1940ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1816ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2177ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2004ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1560ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1775ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15436នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    81514នាក់
ខែនេះ    829305នាក់
ឆ្នាំនេះ   3573609នាក់
សរុប   57172505នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 20:17