អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​ពី​ភ្នំពេញ

ដោយៈ ភ្នំពេញ ថ្ងៃទី 22 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 08:58 នាទី ចំនួនអានៈ 1787

ក្រុម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាថ្មីម្តងទៀត ស្នើឲ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកកងកំលាំងប្រដាប់អាវុធ និងរថ ពាសដែក ចេញពីរាជធានីភ្នំពេញឲ្យចូលទៅបន្ទាយវិញ ដើម្បីដោះស្រាយពី ភាពមិនប្រក្រតីនៃការបោះឆ្នោតដោយសន្តិវិធី ។

ការអំពាវនាវនេះ ធ្វើឡើង កាលពីល្ងាចថ្ងៃទី២១ ខែសីហានេះ នៅពេលដែល សង្គមស៊ីវិល ប្រជាពលរដ្ឋ ដូនជីតាជី និងព្រះសង្ឃ ប្រមាណ៣០០នាក់ ជួប ជុំគ្នាក្នុងរាជធានីភ្នំពេញ ដើរដង្ហែជុំវិញវត្តភ្នំ ដោយមានកាន់ធូប ផ្កាឈូក និង ទង់សាសនា បួងសួង សុំបន្ទន់ចិត្តរដ្ឋាភិបាល បោះបង់ការប្រើកងកំលាំងប្រ ដាប់អាវុធ និងឈប់បំភិតបំភ័យប្រជាពលរដ្ឋ ដែលមិនសុខចិត្តនឹងលទ្ធផល បោះឆ្នោត។

ក្រុមប្រជាពលរដ្ឋបាន អំពាវនាវឲ្យអាជ្ញាធររបស់រដ្ឋាភិបាល បញ្ឈប់សកម្មភាពបង្ខំពួកគាត់ឲ្យចុះហត្ថលេខា ទទួលស្គាល់លទ្ធផល បោះឆ្នោត និងបញ្ឈប់ការចាប់ខ្លួនយុវជន ឬប្រជាពលរដ្ឋដែលជូនផ្កាឲ្យសមត្ថកិច្ច។

ឆ្លើយតបទៅនឹងការអំពាវនាវនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់បណ្តាញព័ត៌មានរដ្ឋាភិបាល មិនទាន់អាចដក កងកំលាំងប្រដាប់អាវុធ នៅពេលនេះនោះទេ ដោយសារបាតុកម្មនឹងអាចកើតមាន។ លោកថា កងកំលាំងទាំងនោះ ជាអ្នកការពារ កុំឲ្យផ្ទុះហិង្សា និងមិនប្រកាន់បក្សណាឡើយ ។

គួររំលឹកថា អង្គការសង្គមស៊ីវិលជាង៤០ នៃបន្ទប់ស្ថានការណ៍បោះឆ្នោត កាលថ្ងៃទី២១ ខែសីហា ក៏បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យរដ្ឋាភិបាល ដកកងកំលាំងប្រដាប់អាវុធ និងគ្រឿងយុទ្ធភណ្ឌយោធា ដែលដាក់ពង្រាយនៅរាជធានីភ្នំពេញនោះ ទៅកន្លែង ដើមវិញ។ ក្រុមសិទ្ធិមនុស្សទាំងនេះ បញ្ជាក់ទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងគណៈកម្មការសន្តិសុខ ទទួលបន្ទុកការបោះឆ្នោត គឺជាអ្នកមានសមត្ថកិច្ច រក្សាសន្តិសុខ និងសុវត្ថិភាពអំឡុងពេលបោះឆ្នោត ពោលមិនមែនកងទ័ពនោះទេ។  ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាល ត្រូវលើកលែងការចោទប្រកាន់ទាំងស្រុងទៅលើយុវជន និងយុវតី ៤នាក់ដែលជូនផ្កាដល់កងកំលាំង ប្រដាប់អាវុធនោះផងដែរ ៕ ប្រភពពី ខ្មែរម្ចាស់ស្រុក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1922ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1885ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1739ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1709ដង របាំត្រុដិ (មានវីដេអូ)   អាន2971ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1697ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1698ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1734ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2172ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2377ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7468នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73546នាក់
ខែនេះ    821337នាក់
ឆ្នាំនេះ   3565641នាក់
សរុប   57164537នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:30