លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 12:06 នាទី ចំនួនអានៈ 1823

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​​ដើម​សប្តាហ៍​នេះ បានផ្ញើ​​លិខិតមួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះអង្គ ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៨ កក្កដា កន្លង​ទៅ​នោះ។

លិខិត​ចុះ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០១៣ របស់​លោក សម រង្ស៊ី ដែល​ទើបផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​បាន​សរសេរ​ថា ដោយ​ឈរ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ មាត្រា៨ ដែល​បាន​ចែង​ថា «ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ, ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់ប្រជាពលរដ្ឋ និង​​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ» និង​មាត្រា៩ នៃរដ្ឋធម្មនុញ្ញ ដែល​ក៏​បាន​ចែង​ថា «ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់​ខ្ពស់ ជាអាជ្ញា​កណ្តាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀង​ទាត់»។ «អាស្រ័យ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ​នេះ ទូល​ព្រះ​បង្គំ សូម​ព្រះអង្គ​ទ្រង់​ព្រះ​មេត្តា​ជួយ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ដែល​ជា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត»។

ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​ប៉ុណ្ណោះ មុន​មហា​បាតុកម្ម​របស់​គណ​បក្ស​សង្រ្គោះជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៧ កញ្ញា ដោយ​វិធី​ស្មិងស្មាធិ៍ ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​គណៈកម្មការ​ពិសេស​ឯករាជ្យ ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​ភាពមិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥​នោះ។

លោក សម រង្ស៊ី ប្រ​ធាន​គណបក្ស​សង្គ្រោះជាតិ បាន​ប្រ​កាស​ធ្វើ​មហាបាតុកម្មនៅ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣​ខាង​មុខនេះ។ ចំណែក​ឯ គ.ជ.ប ក៏បាន​ប្រកាស​ថា និង​ប្រ​កាស​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នំា២០១៣ នេះ​ផង​ដែរ។

នយោ​បាន​ដ៏សំរូង​ចំរាស​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​និតិកាលទី០៥ កាល​ពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ កន្លង​ទៅ​ថ្មីៗ​នេះ គណ​បក្ស​ធំៗ​២​គឺ គណបក្ស​សង្គ្រោះជាតិ និង​គណ​បក្ស​ប្រ​ជា​ជន​ បាន​ទទួល​អសនះ​ច្រើន​ជាង​គេ​ ដោយ​ភាគី​ទាំង​២​បាន​ប្រកាស​ថា ឈ្នះ​ឆ្នោត​រៀង​ៗ​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា ភាព​ជាប់គាំង​ក្នុង​ការ​បង្កើត​រដ្ឋ​សភាគឺ​ពុំ​ទាន់​មាន​ច្រក​ដើរ​នៅ​ឡើយ រវៀង​បក្ស​ធំៗ​ទាំង​២នេះ ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជារាស្រ្ត​មាន​ការ​ភ័យ​ខ្លាច និង​មាន​មន្ទិល​សង្ស័យ​ថា មិន​ដឹង​គណ​បក្ស​ណា​ជា​អ្នក​ឈ្នះ​ឆ្នោត​ពិត​ប្រា​កដ​នោះទេ ហើយ​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​កំ​ពុង​រង​ចាំ​អ៊ុត​មើល​តើ​លទ្ធផល​ពិត​ប្រ​កដ​វា​និង​ទៅ​ជា​យ៉ាង​ណា?៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1554ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2298ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1564ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2504ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1657ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1677ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1775ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2073ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1828ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7535នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73613នាក់
ខែនេះ    821404នាក់
ឆ្នាំនេះ   3565708នាក់
សរុប   57164604នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:43