ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស

ដោយៈ ប៊ុត វិចិត្រ សៀមរាប ថ្ងៃទី 12 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 01:41 នាទី ចំនួនអានៈ 1729

ប្រភពពីបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងដូចៗគ្នាថាសព្វថ្ងៃនេះពួកគាត់មានការក្តៅ ក្រហាយយ៉ាងខ្លាំង​ចំពោះទង្វើរបស់​ក្រុមមន្រ្តីនៃ​ស្ថាប័នរដ្ឋា​ករទឹកស្វយ័តដោយ​ហេតុថាសព្វថ្ងៃនេះ​ប្រជាពល​រដ្ឋមិន​ទាន់ត្រូវបាន​គេតបណ្តាញ​ទឹក​ស្អាតឲ្យ​ប្រើប្រាស់​គ្រប់គ្រាន់​នោះឡើយ។

ប្រជាពលរដ្ឋលើកឡើងថាភាពយឺតយ៉ាវក្នុងការតបណ្តាញទឹកស្អាតដែលធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាំនេះក៏ដោយសារតែមន្រ្តីរដ្ឋាករទឹកស្វយ័តឆ្លៀតឪកាស ប្រមូលលុយពីការតបណ្តាញទឹកពោលគឺតឲ្យចំពោះតែផ្ទះអ្នកមាន ប៉ុណ្ណោះ។ ប្រជាពលរដ្ឋបាននិយាយថាពួកគាត់បានទៅសុំពាក្សនៅអង្គភាពរដ្ឋាករស្វយ័តសៀមរាប ក្នុងគោលបំណងដើម្បីតបណ្ដាញទឹកស្អាតប្រើប្រាស់នឹងគេក៏ប៉ុន្តែរហូតមកដល់ពេលនេះអស់រយៈពេលជិត២ឆ្នាំមកហើយនៅមិនទាន់បានទឹកស្អាតប្រើប្រាស់ទៀត។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅម្តុំផ្សារដើមក្រឡាញ់ក៏ដូចជាផ្សារលើធំថ្មីបានបញ្ជាក់ទាំងបញ្ចេញកំហឹងដូចៗគ្នាថានៅក្បែរផ្ទះពួកគាត់មានពលរដ្ឋអ្នកមានលុយ មួយចំនួនបានស្នើសុំតបណ្ដាញទឹក ស្អាតប្រើប្រាស់ ដូចគាត់ដែរហើយយ៉ាងយូររយៈពេលតែ៥ទៅ ៧ថ្ងៃប៉ុណ្ណោះពួកគេនិងបានទឹកស្អាតប្រើប្រាស់ភ្លាមព្រោះពួកគេបាន ចំណាយលុយចាប់ពី១៥០ដុល្លារទៅ៥០០ដុល្លារទៅឲ្យភ្នាក់ងារតបណ្តាញ។

ក្នុងនោះដែរក៏មានផ្ទះវីឡានិងបុរីក៏ដូចជាសណ្ឋាគារមួយចំនួនបានចំណាយលុយរហូតដល់ទៅ១០០០ដុល្លារឯណោះ ដោយមិនចាំបាច់ទៅសុំដាក់ពាក្យដូចប្រជាពលរដ្ឋ ដទៃទៀតឡើយពោលគឺគ្រាន់តែទូរ ស័ព្ទ ប្រាប់ដល់មន្រ្តីរដ្ឋាករទឹក ទៅគេនិងចុះមកតបណ្តាញទឹកឲ្យបានប្រើប្រាស់យ៉ាងឆាប់បំផុត ។

ពាក់ព័ន្ធទៅនឹងបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំរស់នៅក្នុងក្រុងសៀមរាបមានការខឹងសម្បារប៉ុន្តែមិនដឹងថាទៅយំស្រែកប្រាប់អ្នកណានោះ កាលពីពេលកន្លងទៅ មន្រ្តីការិយាល័យទំនាក់ទំនងអតិថិជនគឺលោកថាប់សារ៉ាធ្លាប់បានឆ្លើយបដិសេធចំពោះសំណួររបស់អ្នកយកព័ត៌មានយើងដោយលោកបានបញ្ជាក់ថាចាំសួរលោកប្រធានសិន។ប៉ុន្តែទោះបីយ៉ាងនេះក្តីរហូតមកទល់នឹងពេលនេះហាក់នៅពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ប្រជាពលរដ្ឋនោះឡើយ ពោលគឺប្រជាពលរដ្ឋណាដែលគ្មានលុយ នៅតែមិនទាន់បានទឹកស្អាតប្រើប្រាស់ដដែល។

បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាក្រុងសៀមរាបបានឲ្យដឹងថាបើតាមគម្រោងការតបណ្ដាញប្រព័ន្ទទឹកស្អាតនេះគឺនិងធ្វើឲ្យរួចរាល់ជាស្ថាពរនៅក្នុងខែមិថុនាឆ្នាំ២០១៣ កន្លងមកនេះ។ប៉ុន្តែគេឆ្ងល់ថារហូតមកដល់ពេលនេះហេតុអ្វីក៏គម្រោងនៃការតបណ្តាញទឹកស្អាតនេះនៅតែមិនទាន់បញ្ចប់នោះដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋចោទប្រកាន់ ថាក្រុមមន្រ្តីរដ្ឋាករទឹកស្អាតខេត្តសៀមរាប ឆ្លៀតឪកាសរកលុយច្រកហោប៉ៅសិន។

ទាក់ទិននឹងរឿងរ៉ាវនេះដែរសារព័ត៌មានខ្មែរ៧មករាមិនអាច ស្វែងរកការ​បំភ្លឺពីមន្រ្តីអាជ្ញាធរ​ក្រុងសៀមរាបបានទេ ។ប្រជាពលរដ្ឋក៏បាននាំគ្នាសំណូមពរដល់អជ្ញាធរខេត្ត សៀមរាប​ជាពិសេសឯកឧត្តមឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្តសៀមរាប សូមឲ្យជួយចាត់វិធានការពន្លឿនការតបណ្តាញប្រព័ន្ធទឹកស្អាតរបស់អង្គភាពរដ្ឋាករ ទឹកស្វយ័តដើម្បីឲ្យប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នាផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1833ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1854ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1679ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1814ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2112ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2337ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន2214ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2423ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1649ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1740ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25856នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    64659នាក់
ខែនេះ    812450នាក់
ឆ្នាំនេះ   3556754នាក់
សរុប   57155650នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 22:44