សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 09:50 នាទី ចំនួនអានៈ 1750

នៅព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៣​នេះ សមត្ថ​កិច្ច​ចំរុះ​ដូចជា​មេព្រៃ​ ប៉ូលីស​សេដ្ឋ​កិច្ច អាជ្ញាធរ​ដែនដី ដែល​ដឹក​នាំកំលាំង​ដោយលោក សុខ-កែវបណ្ឌិត ព្រះរាជអាជ្ញារង​តំណាង​អេយ្យការ ដែល​បញ្ជា​ផ្ទាល់​ពីលោក​ទី​-វិនថាល់ ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត​សៀម​រាប ចុះ​រឹប​អូស​បាន​ឈើ​ក្រ​ញូង​ចំនួន​៣៣២៧គីឡូក្រាម ស្មើនិង​៩៦ដុំ និង​រថ​យន្ត​សេរីទំនើបចំនួន​២គ្រឿងនៅ​ចំនុច​ភូមិវិហ៊ារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀម​រាប​ខេត្ត​សៀម​រាប។

យោង​តាម​សម្តី​មន្រ្តី​ជំនាញ​បាន​អោយ​ដឹងថា រថ​យន្ត​ម៉ាក​ហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខ ភ្នំពេញ2U-8263 និង​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករគ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ក្រញូង​ពេញៗ​ យក​មក​ជ្រក​ទុកក្នុង​ការាសជួស​ជុល​និង​ផ្ញើរ​ថ​យន្ត​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ។ មន្រ្តី​ជំនាញបាន​បន្តថា ក្រុម​ការ​ងារ​​​បាន​តាម​ដាន​រថ​យន្ត​ខាងលើ​ជា​យូរណាស់​មក​ហើយ​តែ​ពុំ​ទាន់​អាច​រក​ឃើញ​ព្រោះ​ឈ្មួញ​បាន​យក​មក​លាក់​ទុក​កន្លែង​ដែល​មាន​រថ​យន្ត​ផ្ញើ​ច្រើន​រញេរញៃបែបនេះ តែ​ជា​អកុសល់​ដល់​ថ្ងៃអន្សា ស្រាប់​តែ​នៅ​ព្រឹក​ដដែល​នេះ​មាន​អ្នក​កាសែត​មួយ​ក្រុម​រថ​យន្ត​ខូច​ ក៏យក​មក​ជួស​ជុល​ក្នុង​ការាស​ខាងលើ​ បណ្តាល​អោយ​ម្ចាស់​ឈើ​ភ័យ​បើក​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​ដែលផ្ទុក​ឈើ​ក្រ​ញូង​ពេញ​រ​ត​គេច​អស់​មួយគ្រឿង​ ទើប​បែកការណ៍អ្នក​កាសែត​ក៏បាន​រាយណ៍​ជូន​ព្រះ​រាជ​អាជ្ញា និង​មន្រ្តី​ជំ​នាញ​អោយ​មក​ក្របួច​យក​បាន​រថ​យន្ត​២​គ្រឿង​ដែល​នៅ​សល់​ខាង​លើបានខណៈ​ឈ្មួញ​ដំ​ពុង​បំ​រុង​បើ​ក​រត​បន្ត​ទៀត។​

លោក ម៉ែន-វុទ្ធី មន្រ្តី​​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា ខាង​​រដ្ឋ​បាល​ព្រៃ​ឈើ​​បាន​កសាង​សំណុំ​រឿង​ និង​បញ្ជួនវត្ថុតាង​​ទៅ​តុលាការទៅ​តាម​ផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​២៣​ដដែល​នេះ។  លោក​បាន​បន្ថែមថា ជា​បឋម​ពុំ​ទាន់​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​ឈើ​នៅ​ឡើយ​ទេ ឯកន្លែង​ទុក​រថ​យន្ត​ដឹក​ឈើ​នេះ​ជា​កន្លែង​ជួល​ផ្ញើ​រថ​យន្ត ដែល​ម្ចាស់​ដី​មាន​ឈ្មោះ ថៃ-សារៀន ភេទប្រុស អតីត​ជា​ប្រធាន​ហិរញ្ញ​វត្ថុនៅ​សាលាខេត្ត​សៀម​រាប បច្ចុបន្ន​ចូល​និវឌ្ឍន៍។

នៅ​ពេល​សមត្ថ​កិច្ច​ហៅ​លោក​ ថៃ-សារៀន​ ដែល​ជា​ម្ចាស់​ដី​ឡូ​ខាង​លើ​មក​សួរ​នាំ លោក​ហាក់​ធ្វើ​ស្រលាំង​កាំង ថា​មិន​ដែល​ដឹង​ថា មាន​រថ​យន្ត​ដឹក​ឈើ​យក​មក​ចត​នៅ​ក្នុង​ដី​របស់​គាត់​ទេ។

បើ​យោង​តាម​ប្រ​ភព​ពល​រដ្ឋ​ជិត​ខាង​បាន​លួច​បង្ហើប​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ តែ​តែ​យក​មក​ចត​នៅ​ក្នុង​ដី​ឡូ​នេះ​ជា​ញឹក​ញាប់​ តែ​មិន​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​មក​ក្បែរ​នោះ​ទេ ជូន​ពេល​ខ្លះ​ចត​ពេញ​មួយ​យប់​ ជូន​ពេល​ខ្លះ​ចត​២-៣​ម៉ោង​ក៏​ចល័ត​ចេញ​បាត់​ទៅ។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ បំពង់​ទីពមួយ​ដើម ទុយយោ​សំ​រាប់​ជក់​ថ្នាំ និង​វិក័យ​ប័ត្រ​ធ្វើ​បូម​រថ​យន្ត​ដែ​ល​​​ម្ចាស់​រថ​យន្ត​ឈ្មោះ តឿ និង​កន្លែង​ធ្វើ​បូមរថ​យន្ត​​ឈ្មោះ​ជាង​ដើម​ស្វាយ។

បើ​យោង​តាម​ប្រ​ភព​ក្រៅ​ផ្លូវ​ការណ៍​មួយ​បាន​អោយ​ដឹង​ថា ឈ្មោះ តឿ នេះជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដែល​ល្បី​ល្បាញ​ម្នាក់​នៅ​ផ្សា​ដើម​ក្រ​ឡាញ់​ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ធ្វើ​ចរាចរណ៍​ម្តង​ៗ​ លោក តឿ តែង​តែ​ជិះ​រថ​យន្ត​ម៉ាក​ទី​កូ​ឆ្វែល​ចុះ​ឡើង​មើល​ផ្លូវជា​មុន ដឹង​ថា​មាន​សុវត្តិ​ភាព​ទើប​បញ្ជា​អោយ​រថ​យន្ត​ដឹក​ឈើ​ចេញ​ដំ​ណើរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សង្ឃឹម​ថា សមត្ថ​កិច្ច​និង​តុលាការ​ខេត្ត​សៀម​រាប​ អាច​វែក​មុខ​រក​ម្ចាស់​ឈើ​ខាង​លើ​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ជាក់​ជា​មិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12187ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1755ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1576ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន12123ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1763ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1556ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1552ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1880ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1772ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1553ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9621នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75699នាក់
ខែនេះ    823490នាក់
ឆ្នាំនេះ   3567794នាក់
សរុប   57166690នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:41