បុរសមានវ័យប្រហែលជាង៣០ឆ្នាំគ្មានអត្តសញ្ញាណម្នាក់បានសម្រេចចងកធ្វើអត្តឃាតសម្លាប់ខ្លួននិងដើមស្វាយជាប់ផ្លូវជាតិលេខ៦ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន។
ហេតុការណ៍បង្កភ្ញាក់ផ្អើលករណីបុរសចងកសម្លាប់ខ្លួននេះកើតឡើងនៅវេលាម៉ោង៦និង៣០ នាទីព្រឹកក្នុងថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០១៣ បណ្ដាលឲ្យពលរដ្ឋឈរមើលនិងបង្កឲ្យមានការស្ទះចរាចផងដែរ។
លោកសេងចិន្ដានាយរងប៉ុស្តិ៍នគរបាលឃុំកណ្ដែកបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញបុរសចងកធ្វើអត្ថឃាតនោះក៍បានរាយការណ៍មកសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យស្រាវជ្រាវហើយកម្លាំងនគរបាលក៍បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។
មន្រ្តីនគរបាលបន្តថាក្រោយពីបានពិនិត្យសាកសពរួចកម្លាំងប៉ូលិសបានយកសាកសពទៅរក្សាទុកនៅវត្តស្វាយធំដើម្បីរកក្រុមគ្រួសារសាច់ញាតិមកទទួលធ្វើបុណ្យតែពុំមានបងប្អូនណាម្នាក់អះអាងថាស្គាល់ឈ្មោះជនរងគ្រោះនោះទេក៍សម្រេចចិត្តបូជានៅវត្តស្វាយធំតែម្ដង។
ក្រោយពីកើតហេតុភ្លាមៗនោះមន្រ្តីនគរបាលជំនាញខេត្តសៀមរាបបានបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការកោសល្យវិច័យសាសពបុរសចងកនោះមិនមានករណីឃាតកម្មណាមួយនោះទេគឺករណីចងកសម្លាប់ខ្លួនដោយជនរងគ្រោះយកអាវពណ៍សចងទៅនិងមែកស្វាយនៅក្នុងខ្លួនសាកសពរកឃើញមានលុយខ្មែរ២ពាន់រៀលបារីស្វីន១កញ្ចប់ដែកកេស១ ហើយបុរសនេះមានកំពស់១ម៉ែត្រ៥៩សម្បុសខ្មៅ៕ដោយ៖ អាប្រុញ
ថ្ងៃនេះ | 20189 | នាក់ |
ម្សិលមិញ | 17558 | នាក់ |
សប្ដាហ៍នេះ | 89940 | នាក់ |
ខែនេះ | 20189 | នាក់ |
ឆ្នាំនេះ | 370302 | នាក់ |
សរុប | 53969198 | នាក់ |
ថ្ងៃទី 01 ខែ 02 ឆ្នាំ 2025 ម៉ោង 18:47 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net