លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន

ដោយៈ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1628

ប្រ​ជាពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ជា​ច្រើន​ស្ថា​ប័ន​បាន​និយាយ​តៗ​គ្នា​ថា លោកគឹម-ឡេង​ ទាហ៊ាន​សឹក​រង​បាន​កំ​ពុង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ ក្រោម​ក្រ​សែ​ភ្នែក​លោក ស៊ុន-បូរ៉ាន់ មេបញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រាសាទ ដែល​បាន​​តាំ​ង​ខ្លួន​ជា​សមត្ថ​កិច្ច​ ចាប់​ឈើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​យក​ទៅ​លក់​ផង រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខ្លួន​ឯង​ផង ដាក់​កុង​ត្រូល​ជជុះ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ផង ដែល​ទង្វើ​ទាំង​នេះ​កំ​ពុង​ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ផ្គើន​បទ​បញ្ជា​របស់​សម្តេច​ហ៊ុន​សែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ រាប់​រយ​នាក់​បាន​​និយាយ​ដូច​ៗ​គ្នា​ថា លោក​គឹមឡេង កំពុង​តែ​ក្អេង​ក្អាង​ដូច​កូន​ក្អាត់​ចូល​ក្អម ស្រប​ពេល​ដែល​ប្រ​ទេស​ជាតិ​កំ​ពុង​តែ​រៀប​ចំ​រដ្ឋា​ភិបាល​ថ្មី​មិន​ទាន់​បាន​នឹង​នរ នោះ​លោក​បាន​ឆ្លៀត​ឱកាស​លេង​ក្បាច់​គុណ​ហុងកុង​ ដោយ​តាំង​ខ្លួន​ជា​មេ​ប៉ុស្តិ៍ ដាក់​កុង​ត្រូវ​ជជុះ​នៅ​ចំ​នុច​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រាសាទ ខាង​កើត​រង្វង់​មូល​អូរ​ស្វាយប្រ​ហែល​១០០​ម៉ែត្រ គាប​យក​លុយពល​រដ្ឋ​រក​ស៊ី​ដឹក​ជញ្ជួន​ឈើ​បន្តិច​បន្ទួច​ដាក់​ហោ​ប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ខ្លួន​ឯង។

ប្រ​ជា​ពល​រដ្ឋ​បន្ត​ថា ពួក​គាត់​ជីក​បាន​ឬស​ក្រ​ញូង​ពីរ​បី​ដុំ​ដឹក​ឆ្លង​កាត់​ប៉ុស្តិ៍​លោក​គឹម​ឡេង គឺ​ត្រូវ​បង់​លុយ​ពី​៨-ទៅ​១០​ម៉ឺន​រៀល​ជា​កំ​ហិត បើ​មិន​ដូច្នេះ​ទេ គាត់​ចាប់​យក​ឈើ​នេះ​ទៅ​លក់​ដោយ​ខ្លួន​ឯង មិន​មែន​ចាប់​បញ្ជូន​ទៅ​មេ​ព្រៃ​តាម​ច្បាប់​ទេ។

ពលរដ្ឋ​អ្នក​ស៊ី​ដឹក​ឈើ​ប្រ​ភេទ​បេង​ធ្នង គគឺ ត្រាច​យាង តាម​រទេះ​បាន​ត្អូញ​ត្អែទាំ​ង​ទឹក​ភ្នែក​ថា ក្រៅ​ពី​ធ្វើ​ស្រែ​ចំ​ការ​ពួក​គាត់​ស៊ី​ច្រៀក​ឈើ​ដែល​សល់​ពី​ឈ្មួញ​ធំៗគេ​កាត់​យក​ដើម​ធំ អស់​សល់​តែ​មែក​តូចៗ បាន​១ថ្ងៃពីរ​បីសន្លឹក​​គ្រាន់​លក់​យក​លុយ​ទិញ​ម្ហូប​ តែ​លោក​គឹម​ឡេង​ទាលុយ​ពី​៥ទៅ​១០​ម៉ឺន​រៀល​ជា​ថ្នូនិង​ការមិន​ចាប់​ចង​ ដែល​តំ​លៃ​នៃ​ការ​ទា​លុយ​នេះ លើស​ពី​តំ​លៃ​ឈើ​ទៅ​ទៀត។ ពួក​គាត់​បន្ត​ត្អូញត្អែ​ថា បើ​ឯកឧត្តម​ ជា-ម៉ន ឯកឧត្តម​ នួន-នៅ និង​លោក ស៊ុន-បូរ៉ាន់ នៅ​តែ​បន្ត​អោយ​លោក គឹម-ឡេង ដើរ​ចាប់​ពល​រដ្ឋ​យក​លុយ យក​ឈើ ឬ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​បន្ត​ទៅ​ទៀត ពួក​គាត់​ច្បាស់​ជា​ស្លាប់​មុន​អា​យុ​ជាក់​ជា​មិន​ខាន ម្យ៉ាង​បណ្តោយ​អោយ​កង​ទ័ព​ប្រ​ព្រឹត្តិ​អំ​ពើ​ល្មើស​វិន័យ​បែប​នេះ​ ច្បាស់​ជា​ខូច​ឈ្មោះ​ដល់​អង្គ​ភាព​កង​ទ័ព​ អាប់​អោន​កិត្តិ​យស់​ដល់​ថ្នាក់​ដឹក​នាំ កំ​ពូល​ជាក់​ជា​មិន​ខាន។

ពល​ទា​ហ៊ា​ន​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា មូល​ហេតុ​ដែល​លោក​ គឹម​-ឡេង​ ហ៊ា​ន​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ និង​ធ្វើ​ទង្វើ​ដ៏លាមក​​ដែល​គួរ​អោយ​ស្អប់​ខ្ពើម​បែប​នេះ​ គឺព្រោះ​លោកឡេង​ មាន​ខ្សែ​មាន​ខ្នង ជា​នាយ​រង​ភូមិ​ភាគ​៤​ម្នាក់នៅ​ពី​ក្រោយ​ខ្នង​ចាំ​ការ​ពារ តំ​ណែង​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​លោក គឹម​-ឡេង ចេះ​រក​លុយ​សែន​ព្រេន ដល់​ថ្នាក់​លើ​របស់​គាត់​បាន​ដិត​ដល់។

ពល​រដ្ឋ​នៅ​ឃុំ​អូរ​ស្វាយ​សុំ​នូម​ពរ​ទៅ​ សម្តេច​ ហ៊ុន-សែន​ នាយ​ក​រដ្ឋ​មន្រ្តី​ថ្មី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មេត្តា​ចាត់​ចែង​រក​កន្លែង​អោយ​លោក​ គឹម-ឡេង​ សំ​រាកអោយ​បាន​សុខ​ស្រួលផង ព្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ហើប​មាត់​នែ​នាំ​ដាស់​ទឿន​លោក​ គឹម-ឡេង​ ដ៏មហាអស្ចារ្យ​នេះទេ ព្រោះ​គាត់​មាន​លុយ​មាន​ខ្នង មាន​អំ​ណាច ថែម​ចេះ​ប្រើ​ក្បាច់​ហុង​កុង​ ឬ​ច្បាប់​ព្រៃ​ទៀតផង។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក គឹម-ឡេង បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំ​នាក់​ទំ​នង​បាន​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1528ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1625ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1730ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1660ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1858ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1570ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1974ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2630ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1682ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1617ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10961នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77039នាក់
ខែនេះ    824830នាក់
ឆ្នាំនេះ   3569134នាក់
សរុប   57168030នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:14