ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 16 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 08:47 នាទី ចំនួនអានៈ 1652

ម​ន្ត្រី​សា​លា​ស្រុក​​ពញា​ឮ​ម្នាក់​ក៏​បាន​​បង្ហើប​​ឲ្យ​ដឹងផ​ង​ដែរ​​ថា​​រឿង​ដែ​ល​ឧក​ញ៉ា ប៊ុ​​ត ច​ន្ធូ យក​​គន្លង​​​ដាយ​​ទាំង ​៤​ក​ន្លែង​​ដែល​​ស​ម្រាប់​ធ្វើ​ការ​អភិរក្ស ​ស្រាវជ្រាវ​​ពូជ​ត្រី​ទៅ​​លក់​​ឲ្យ​ក្រុម​ឈ្មួ​ញ ជា​ការ​បំ​ពាន​ទៅ​លើ​សេចក្តី​ណែនាំ​រ​បស់​ក្រ​សួងក​សិក​ម្ម ក៏ដូ​ចជា​រ​ដ្ឋបា​ល​ជ​ល​ផល ​ព្រោះ​ក្រុម​​ឈ្មួញ​​កំពុ​ងតែ​​ធ្វើ​អាជីវ​កម្ម​បំផ្លិ​ចបំផ្លាញ​ធ​នធាន​​មច្ឆជា​តិ ផ្ទុយ​​ពី​​លការ​អភិរក្ស​​ពូជ​​ត្រី​។ ឧទា​ហរ​ណ៍​ជាក់​ស្តែង គ្រាន់តែ​​ដាយ​​លេខ​ ១៣​បេ ដែល​គ្រប់ គ្រង​ដោយ​ឈ្មោះ ប៊ុត វណ្ណ​រី លក់​ទៅ​ឲ្យ​ឈ្មោះ​សឹម ម៉ាឡៃ ចំណេញ​យ៉ាងតិច​ក៏​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​គន្លង​ដាយ​ទាំង ៣​កន្លែង​ទៀត ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​គឺ​ឧកញ៉ា ប៊ុត ច​ន្ធូ អាច​ប្រមូល​លុយ​ពី​ការលក់​គន្លង​ដាយ​បាន​ដល់​ទៅ​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រដូវ ដែល​តាមពិត​គន្លង​ដាយ​ទាំង​៤​កន្លែង​នេះ​ក្រសួងកសិកម្ម​បានសម្រេច​បង្កើតឡើង​សម្រាប់​ការអភិរក្ស និង​ស្រាវជ្រាវ​ពូជ​ត្រី មិនមែន​ទុក​ឲ្យ​ឧកញ៉ា ប៊ុត ច​ន្ធូ យកទៅលក់​ដូរ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម តាមបែប​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​។ ឧកញ៉ា ប៊ុត ច​ន្ធូ ដែលជា​ដង្ខៅ​រកស៊ី​នាំចូល​ត្រី​ខុសច្បាប់​មកពី​ស្រុក​យួន និង​ជា​អ្នក​រត់ការ​ឡូត៍​នេសាទ​ដ៏​ជំនាញ បាន​ឃុបឃិត ជាមួយ​ជំនាញ​ជលផល​ខេត្តកណ្តាល របស់លោក ឃ្លាំង វណ្ណ​ធុល រៀបចំ​សំណើ​មកកាន់​រដ្ឋ​បាលជ​ល​ផល ដើម្បី​ស្នើសុំ​បង្កើត​ឡូត៍​គន្លង​ដាយ​ចំនួន​៤ តាម​ដង​ទន្លេសាប ស្ថិត​ក្នុង​​ស្រុក​ពញាឮ ខេត្តកណ្តាល រហូត​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចំណារ​ឯកភាព​។ ហើយ​ឡូត៍​ទាំង​៤​កន្លែង​នេះ គឺជា​តំបន់​អភិរក្ស​សម្រាប់​ស្រាវជ្រាវ​ពិសោធន៍​ពូជ​ត្រី បែរជា​ឧកញ៉ា ប៊ុត ច​ន្ធូ ប្រមូល​លក់​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ក្នុងនោះ​សូម្បីតែ​ត្រី​យកមក​ធ្វើ​ប្រហុក​ក៏​ឈ្មួញ​លក់​ចេញ​ក្នុងតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​គន្លង​ដាយ​ទាំងនេះ​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​។​ មានការ​បញ្ជាក់​ផងដែរ​ថា ដាយ​ចំនួន​៣ ត្រូវបាន​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ​ដូចជា​ដាយ​លេខ​១១​អា លក់​ទៅ​ឲ្យ​ឈ្មោះ សុខ​ពៅ ហៅ​អ៊ុក ដាយ​លេខ​​១១​បេ លក់​ទៅ​ឲ្យ​ឈ្មោះ សុខ ចំរើន ដែល​ត្រូវជា​កូន​របស់​តា​ឌឹ​ក ជា​ឈ្មួញ​ជនជាតិ​យួន ដាយ​លេខ​១១​បេ លក់​ឲ្យ​ឈ្មោះ សោម សឿន ចំណែក​ដាយ​លេខ​១៣ ដែលមាន​ឈ្មោះ ប៊ុត វណ្ណ​រី ជា​កូន​របស់​ឧកញ៉ា ប៊ុត ច​ន្ធូ គ្រប់គ្រង​ធ្វើ​អាជីវកម្ម បាន​លក់​ទៅ​ឲ្យ​ឈ្មោះ សឹម ម៉ាឡៃ ត្រូវជា​ប្រពន្ធ​របស់​តា​ស៊ី​។ ឈ្មួញ​ធំៗ​ដែល​ទិញ​គន្លង​ដាយ​ទាំង​៤​កន្លែង ពី​ឧកញ៉ា ប៊ុត ច​ន្ធូ កំពុង​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ផ្ទុយ​ពី​នយោបាយ​កែទម្រង់​វិស័យ​ជលផល​របស់លោក ហ៊ុន សែន គេ​មិនដែល​ឃើញ​ជំនាញ​ជលផល​របស់​លោក ឃ្លាំង វណ្ណ​ធុល ចុះទៅ​ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​សកម្មភាព​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ក្នុងការ​ចាប់​ត្រី​។​គេ​ល្បី​ជា​យូរ​មកហើយ​ថា ឧកញ៉ា ប៊ុត ច​ន្ធូ គឺជា​មេ​ឈ្មួញ​ពូកែ​រត់ការ​ខាង​ផ្នែក​ឡូត៍​នេសាទ ក៏​ព្រោះតែ​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធាន​រដ្ឋបាល​ជលផល​គឺ​លោក ណៅ ធួ​ក ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​គ្រប់​ជំនាន់​តាំងពី​សម័យ​លោក​ឈា សុង លោក ច័ន្ទ សារុន រហូតដល់​សម័យ​ដែល​លោក អ៊ុក រ៉ាប៊ុន ធ្វើជា​រដ្ឋមន្ត្រី ក៏​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​សិទ្ធិអំណាច​ធំ​ធេង​​ក្នុងការ​កាន់​ឯកសារ​រត់ការ​បង្កើត​គន្លង​ដាយ ឬ​សហគមន៍​នេសាទ នៅតាម​អតីត​តំបន់​ឡូត៍​នេសាទ​ដែល​ត្រូវបាន​រំសាយ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1570ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1556ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1845ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1913ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2407ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1695ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1722ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1741ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1552ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7728នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73806នាក់
ខែនេះ    821597នាក់
ឆ្នាំនេះ   3565901នាក់
សរុប   57164797នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:01