លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ

ដោយៈ ភ្នំពេញ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:01 នាទី ចំនួនអានៈ 1758

តាម​ប្រភ​ពជា​ច្រើន​បាន​រៀប​រាប់​ថា ចា​ប់តាំង​ពីលោ​កវរ​សេនី​យ៍ត្រី ឯ​ម សុ​វ​ណ្ណារ៉ា ​ហៅសុ​ក​​កំពិ​ត មាន​តួនាទីជា​ប្រធានក្រុមមិច​បង្ក្រាបបទល្មើស​ក្នុង​ឆ្នាំ២​០១​៣ ​និង​ឆ្នាំ២​០១​៤នេះ​មក បា​នយ​កតួ​នាទីរ​បស់​ខ្លួ​ន​ជា​ប៉ូ​លិស​ទៅរ​ក ស៊ី​នាំរថ​យន្តចង្កូត​ស្តាំចូលមកកម្ពុ​ជាច្រើនដងមក​ហើយ​ ដែល​រថយ​ន្តចង្កូ​ត​ស្តាំ​នេះ ​ត្រូវ​បានរា​ជ​រដ្ឋាភិ​​បាល​ហាម​ឃាត់យ៉ាង​តឹងរ៉ឹងបំផុត ក្នុងការនាំចូល ពីប្រទេសជិតខាង ។ ហើយបែរជាលោកវរសេនីយ៍ត្រី ឯម សុវណ្ណរ៉ា ថ្លើមធំហ៊ាន លួចនាំចូលតាមតំបន់ក្បែរៗ មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ជាច្រើនគ្រឿង ដោយមិនខ្លាចញញើតនឺងច្បាប់​ ។ឯម សុវណ្ណរ៉ា ហៅសុកកំពិត មានតួនាទីជា​នាយរង​ការិយាល័យ​សន្តិសុខផ្ទៃ​ក្នុង​ស្នងការ​ដ្ឋាននគរ បាលខេត្ត ឧត្តរមាន ជ័យ កំពុងទទួលរងការចោទប្រកាន់ពីមជ្ឈដ្ឋានមន្ត្រីរាជការ កងកម្លាំងក្រោមឱវាទថា មន្ត្រីរូបនេះបានយកតួនាទី​របស់​ខ្លួន​ជាប៉ូលិសបង្ក្រាបបទល្មើស ទៅរកស៊ីនាំរថយន្តចង្កូតស្តាំចូលមកកម្ពុជាតាមតែអំពើចិត្ត ដោយពុំឃើញមានមន្រ្តីជំនាញ​ស្ថាប័ន​ពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ។

ប្រភពមន្ត្រីម្នាក់សុំមិនបញ្ចោញឈ្មោះបានអោយដឺងថា លោក ឯម សុវណ្ណរ៉ា ចាប់តាំងពីខ្លួនមាន​តួនាទី​ជា​ប្រធានក្រុមមិនបានធ្វើការបង្ក្រាបបទេហើយ ល្មើសក្នុងខេត្តឧត្តរមានជ័យពេលណាមកបាន រកស៊ីនាំរថយន្តចង្កូតស្តាំ​ចូល​ជាបន្តបន្ទាប់ ដោយមានជនជាតិថៃម្នាក់សម្រាប់នាំយកមកលក់ឱ្យ។ ដូចជា ពេលលោក ឯម សុវណ្ណរ៉ា លក់ចេញរួច ក៏​មានការនាំចូលបន្តទៀត ដោយដោះស្លាកលេខថៃចេញ ហើយបំពាក់ស្លាកលេខកម្ពុជាវិញ ដើម្បីបំភាន់ភ្នែក​មហាជន​ ។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ គឺ ឯម សុវណ្ណារ៉ា បាននាំចូលរថយន្តចង្កូតស្តាំមួយគ្រឿងម៉ាក TOYOTA VIGO ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ០០/៥៦ កំពុងតែជិះបណ្តើរ លក់បណ្តើរនាពេលសព្វថ្ងៃនេះ ដោយ​ពុំ​ទាន់បានលក់ចេញនៅឡើយទេ ! ។

បើតាមទម្លាប់កន្លងមក កាលណានាំរថយន្តចង្កូតស្តាំចូលមក តែងតែលក់ចេញទៅវិញទើបនាំចូលថ្មីទៀត ហើយ​ប្រ​ហែល ជាដោយសារចំណេញលើគោកពេក ទើបធ្វើឱ្យលោក ឯម សុវណ្ណរ៉ា ជក់ចិត្តដិត​អារម្មណ៍លែងខ្លាច​ច្បាប់អ្វី​ទាំង​អស់ ។

ថ្មីៗនេះប៉ូលិសព្រំដែនមួយក្រុមបាននិយាយថា រថយន្តចង្កូតស្តាំដែលយកមកលក់នៅព្រំដែនកម្ពុជា ច្រើនតែជារថយន្ត ចោរប្លន់ ដែលគេហៅថា រថយន្តក្តៅ ។ ហើយមជ្ឈដ្ឋានខ្លះរិះគន់ថា បើធ្វើសមត្ថកិច្ចកាន់អំណាចធំ ហើយមាន​មុខរបរ​នាំ​រថយន្ត ចង្កូតស្តាំចូលហូរហែបែបនេះ គួរជួយដំឡើងបុណ្យស័ក្តិឱ្យគាត់ធំជាងនេះទៀត ទៅទើបសម​នឹង​មុខ​របរ​របស់​គាត់ ។

ដោយឡែកពាក់ព័ន្ធបញ្ហានេះ អផិបាលខេត្តឧត្តរមានជ័យ អ៊ុំ ម៉ារ៉ា បានដឺងដែររឺទេបញ្ហា នេះមិនគួរ​បើ​ក្រសួងមហាផ្ទៃមើលរំលងពីសកម្មភាព ឯម សុវណ្ណារ៉ា នោះទេ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1635ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1738ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1639ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1617ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1645ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1641ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន2011ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1631ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1682ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1801ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10404នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76482នាក់
ខែនេះ    824273នាក់
ឆ្នាំនេះ   3568577នាក់
សរុប   57167473នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:05