បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:45 នាទី ចំនួនអានៈ 1507

មនុស្ស​លោក​យើង​អាច​រស់​រាន​មាន​ជី​វិត​ទៅ​បាន​គឺ​អា​ស្រ័យ​ទៅ​លើ​ធម្ម​ជាតិ​ដែល​នៅ​ជុំ​វិញ​ខ្លួនយើង​ ហើយ​ធម្ម​ជាតិ​ក៏​បាន​​ផ្តល់ផល​ប្រ​យោជ​ន៍​ជា​ច្រើន​សំ​រាប់​មនុស្ស​ សត្វ​ដែលកំ​ពុង​តែ​រស់​នៅ​មាន​ជីវិត និង​ផ្តល់​ភាព​ស្រស់​បំ​ព្រង​ ជា​ម្លប់​ត្រ​ឈឹង​ត្រឈៃគួរ​ទាទី​មនោ​រម្យ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ បច្ចុប្ប​ន្នមាន​មនុស្ស​មួយ​ចំ​នួន​មិន​ចេះ​ស្រលាញ់​ធម្ម​ជាតិ​ ចូល​ចិត្ត​តែ​កាប់​រាន​បំ​ផ្លាញដោយ​ឥត​សំ​ចៃដៃ​ទៅ​វិញ ដែលគេ​​ចាត់​ទុក​មនុស្ស​ប្រ​ភេទ​នេះ​ជា​មនុស្ស​ចង្រៃ។

​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ព្រៃ​ឈើ​អាច​ជួយ​ផ្តល់​ជា​ម្លប់​ដល់​មនុស្ស​សត្វ​ អាច​ជួយ​ស្រូប​យក​ទឹក​ភ្លៀង អាច​ទប់​ទឹក​នៅ​ពេល​មាន​ទឹក​ជំ​នន់ អាច​ជួយ​ការ​ពារ​ខ្យល់​ព្យុះ អាច​ជួយ​កាត់​បន្ថយការ​កើន​ឡើង​នៃ​សីតណ្ហភាពក្តៅ​ហែង អាច​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ….។ល។ មិន​តែ​ប៉ុណ្ណោះ​មាន​ដើម​ឈើ​មួយ​ចំ​នួនគេ​យក​ទៅ​ដាំ​ធ្វើ​ជា​សួន​ច្បារដើម្បី​លំ​អរ​ក្នុង​ទី​​ប្រ​ជុំ​ជន​ក្នុង​ការ​បង្អួត​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិ ដូច​ជា​ដើម​ឈើ​នៅ​តាម​ដង​ផ្លូវ​ក្បែរ​​ព្រះរាជ​ដំ​ណាក់​ក្នុង​ខេត្ត​សៀម​រាប​នេះ​ជា​ដើម​។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា អាជ្ញា​ធរ​ខេត្តសៀម​រាប​​ដែល​ទើប​តែ​ឡើង​កាត់​តំ​ណែង​ថ្មី កំពុង​តែ​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ថ្នល់​អោយ​បាន​ធំ​ទូលាយ​ដើម្បី​អោយ​ងាយ​ស្រូល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ប៉ុន្តែ​រាល់​ការ​អភិវឌ្ឍន៍នៅ​ក្នុង​ខេត្ត​នេះ​​ភាគ​ច្រើន​គឺ​កាប់​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ ដែល​ជា​ស្នា​ដៃ​នៃ​បុព្វ​បុរស​ជំ​នាន់​ដើម​បាន​បន្សល់​ទុក​ ដូច​ជា​ការ​កាប់​ដើម​គគឺ​ធំៗ​នៅ​មុខ​សណ្ឋាគារ​សុខាកន្លង​ទៅ​ថ្មី​ៗ​នេះ​ជា​ដើម។​

បើ​យោង​តាម​ការ​រិះ​គន់​ក្នុង​បណ្តាញ​សង្កម​ (Facebook) បាន​អោយ​ដឹងថា ពល​រដ្ឋ​កម្ពុជា​ ជាពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ មិន​បាន​ស្វា​គមន៍​ចំ​ពោះ​អាជ្ញា​ធរ​ខេត្ត​ដែល​បាន​កាប់​បំ​ផ្លាញ​ដើម​ឈើ​ធំ​ៗ​នៅ​មុខ​សណ្ឋាគារ​សុខា​នោះ​ទេ ហើយ​ពួក​គាត់​កំ​ពុង​មាន​ការ​ព្រួយ​បារម្ភណ៍​យ៉ាង​ខ្លាំ​ង​ទៅ​លើ​គំ​រោង​ថា អាជ្ញាធរ​និង​កាប់​ដើម​យាង គគឺ​តាមដង​ផ្លូវ​​ដែល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​០៦ ខាង​លិច​ព្រះ​អង្គចេក​ព្រះ​អង្គចម និង​នៅ​ក្បែរ​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ធ្ងន់​ថា បើ​អជ្ញាធរ​ខេត្ត​ចង់​ពង្រីក​ផ្លូវ​អាស៊ាន​ក៏​គួរ​ទុក​ដើម​ឈើ​ប៉ុន្មាន​ដើម​ដែល​មាន​ចម្ងាយ​ប្រ​ហែល​តែ​មួយ​គីឡូ​ម៉ែត្រ​បួន​ជ្រុង​តែ​ប៉ុណ្ណោះ​ ចាំបាច់​កាប់​បំ​ផ្លាញ​ធ្វើ​អី ព្រោះ​ដើម​ឈើ​ទាំង​នេះ​វា​មាន​អាយុ​កាល​យូរឆ្នាំ​​ណាស់​ទៅ​ហើយ ម្យ៉ាង​ទៀត​ដើម​ឈើ​ទាំង​នេះ​វា​ដុះ​ក្នុង​បរិវេណ​ជុំ​វិញ​ព្រះ​រាជ្យ​​ដំ​ណាក់​ ដែល​សម្តេច​តា​តែង​តែ​អើត​មើ​ល​ហើយ​ញញឹមទៅ​លើ​ម្លប់​ដ៏​ត្រ​ជាក់​កាល​ពី​ព្រះ​អង្គនៅ​មាន​ព្រះជន។ ពល​រដ្ឋ​បន្ត​សង្ស័យ​ថា អភិបាល​ខេត្ត​ឡើង​ថ្មី​មិន​ចូល​ចិត្ត​ដើម​ឈើ ហើយ​ប្រ​ហែល​មាន​គំ​រោង​កាប់​ដើម​ឈើ​ក្បែរព្រះ​រាជ​ដំណាក់​អស់​ រួច​គាស់​ទាង​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​ ព្រោះថាព្រះ​រាជ្យ​​ដំ​ណាក់​នេះក៏ទើស​ផ្លូវ​របស់​លោក​អភិបាល​ខេត្ត​ថ្មីនេះ​ដែរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យក​ដៃ​គគ់​ទ្រូវ​រួច​លាន់​មាត់​ថា ឱ!​ពុទ្ធោ!អើយ​មិន​ដែល​បាន​ដាំដើម​ឈើ​ទាំង​នេះ​បាន​មួយ​ដើម​សោះ តែ​បែ​ជា​មក​កាប់​បំ​ផ្លាញស្រួល​ៗ​បែប​នេះ​ទៅ​វិញ តើ​គេ​កំ​ពុង​តែ​អភិវឌ្ឍន៍​ជាតិ ឬបំ​ផ្លាញជាតិ?

មជ្ឈដ្ឋាន​ទូទៅ​យល់​ឃើញ​ថា បើ​អាជ្ញាធរ​ចង់​អភិវឌ្ឍន៍​ខេត្ត​សៀម​រាប​មែន​នោះ​លោក​អាច​ធ្វើ​ផ្លូវ​អោយ​បាន​ច្រើន​ដូច​នៅ​ទី​ក្រុម​ភ្នំ​ពេញ​ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍នៅ​រដូវ​មុណ្យ​ទាន​ម្តងៗ ហើយ​ពង្រី​ក្រុង​អោយ​បាន​ធំ និង​ជា​ពិសេស​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​ដល់​ពល​រដ្ឋ​ជាយ​ក្រុង​ប្រើ​ប្រាស​ផង កុំ​សម្ងំ​ភ្លឺ​ចិញ្ចាំ​ចិញ្ចែង​តែ​ម្នាក់​ឯង​នៅ​កណ្តាល​ទី​ក្រុង​ប៉ុនសំ​បក​ក្តាម​នេះ​អី។

ពល​រដ្ឋ​សូម​អង្វ​រ​អស់​លោក​អាជ្ញា​ធរ​មេត្តា​ពិចារ​ណា​សាជា​ថ្មី​ឡើង​វិញ មុន​និង​ដាក់​បញ្ជា​អោយ​គេ​បំ​ផ្លិច​បំ​ផ្លាញ​ដើម​ឈើ​ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​ទាំង​នេះ។ ពួក​គាត់​បន្ថែម​ថា បើ​មិន​បាន​ជួយ​ដាំ​កុំ​តែ​ជួ​យ​បំ​ផ្លាញ​ទៅ​បាន​ហើយទាន៕ បើ​គាំ​ទ្រ​អត្ថ​បទ​ខាង​លើ​សូម​ជួយ​ចែក​រំ លែក​បន្ត​តាម​បណ្តាញ​សង្គម​របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1839ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1690ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1711ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2657ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1862ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន2239ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1762ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1680ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2131ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1633ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7872នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73950នាក់
ខែនេះ    821741នាក់
ឆ្នាំនេះ   3566045នាក់
សរុប   57164941នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:29