លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប៉ែនស៊ីម៉​ន

ដោយៈ CCK សៀមរាប ថ្ងៃទី 31 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:00 នាទី ចំនួនអានៈ 1991

ប្រភពពី​ក្រុមអ្នកតាមដាន កំណែទម្រង់​ស៊ីជម្រៅ​របស់​គយ បាន​ឲ្យ​ដឹងថា ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត កើតមាន​ភាព​អសកម្ម និង​អំពើពុករលួយ​ ដូចជា​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗ ប្រសិនបើ​ចង់បាន​បុព្វសិទ្ធិ​ពិសេស ក្នុងការ​បញ្ចុះតម្លៃ​ពន្ធ ឬ​បន្ធូរបន្ថយ សម្រាប់​ការបង់ពន្ធ ត្រូវតែ​សុំ​ទំនាក់ទំនង ឬ​រក​កិច្ច​អន្តរាគមន៍​ពី​លោក ប៉ែន សំអាត ។ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា ប្រសិនបើ​មានការ​ផ្តល់​ភ្លើង​ខៀវ ពី​លោក ប៉ែន សំអាត ហើយ​នោះ គឺ​លោក លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ ចាំតែ​អូ​ខេ ប៉ុណ្ណោះ​។ ដូចដែល​មន្ត្រី​មួយចំនួន បាន​លើកឡើងថា ការិយាល័យ​របស់លោក ប៉ែន សំអាត គឺជា​សេនាធិការ​សំខាន់បំផុត សម្រាប់​ប្រមូល​ផលប្រយោជន៍ ទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក គយ​និង​រដ្ឋាករ​។​

​លោក ប៉ែន សំ​អាត គឺ​ជា​​ម​ន្ត្រី​​ដ៏​​មាន​អំ​ណាច ក្នុង​​អគ្គ​នា​យក​ដ្ឋាន​​គយ​​និង​​រដ្ឋា​ករ បន្ទា​ប់​ពី​​លោក ប៉ែន ស៊ី​ម៉ន ដែល​ជា​​បង​ប្រុស​​ប​ង្កើត​​របស់​ខ្លួន ដូច​ដែល​​ម​ន្ត្រី​​មួយ​ចំ​នួន បាន​​លើក​ឡើង​ថា លោក ប៉ែន សំ​អាត មិន​​ត្រឹម​តែ​​ជា​​អ្នក ​​រកលុយ​ជូន​លោក ប៉ែន ស៊ីម៉ន ប៉ុណ្ណោះ​ទេ គឺ​គាត់​ជា​បេក្ខភាព​តែមួយគត់ ដែល​ត្រូវ​ឡើង​ជំនួស​តំណែង​លោក ប៉ែន ស៊ីម៉ន ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ផងដែរ​។ លោក ប៉ែន សំអាត មាន​ទេពកោសល្យ​ក្នុងការ រក​ចំណូល​ផ្គាប់ចិត្ត​ថ្នាក់លើ និង​ត្រូវជា​បង​បង្កើត​របស់ខ្លួន តាមរយៈ​ការសម្របសម្រួល បិទ​ភ្នែក​ឲ្យ​ក្រុម​អ្នករត់​ឯកសារ​គយ​កាលី​បៗ នាំចូល​ទំនិញ​តាមបែប​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ នៅពេលដែល​លោក ប៉ែន ស៊ីម៉ន ទទួលបាន​សិទ្ធិ​យ៉ាង​ពិសេស ក្នុងការ​កាន់តំណែង​ជា​អគ្គនាយក​គយ មួយ​អាណត្តិ​ជា​បន្តទៀត ជាការ​ធ្វើ​ឲ្យ​លោក ប៉ែន សំអាត មាន​សិទ្ធិអំណាច​បង្ក​ព្យុះ​ភ្លៀង តាមតែ​អំពើ​ចិត្ត​។ ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើងថា សម្រាប់​ការងារ​សំខាន់ៗ ដែល​ត្រូវ​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ​លោក ប៉ែន ស៊ីម៉ន ដែល​ឈ្មួញ​សុំ​ការយោគយល់ លើ​ការបន្ធូរបន្ថយ​ពន្ធ គឺ​មេដឹកនាំ​គយ តែងតែ​ទម្លាក់​ការងារ​នេះ ឲ្យ​លោក ប៉ែន សំអាត សម្របសម្រួល ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដើម្បី​​បើក​ឲ្យ​មានការ បន្លំ​ពន្ធ​នាំចូល​ទៅតាម​បច្ចេកទេស​។​

​ ​កំណែទម្រង់​ស៊ីជម្រៅ គួរតែ​ចាប់ផ្តើម​ធ្វើការ​បោសសម្អាត ភាព​អសកម្ម​និង​អំពើពុករលួយ ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត ដែលជា​សេនាធិការ​សំខា​ន់បំផុត ក្នុង​ការប្រមូល​ផលប្រយោជន៍ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ របស់លោក ប៉ែន ស៊ីម៉ន ឡើងវិញ​ជាបន្ទាន់ ព្រោះ​គេ​ជឿជាក់ថា ក្រុមហ៊ុន​រកស៊ី​លួច​ពន្ធ បន្លំ​ពន្ធ​ធំៗ​សុទ្ធតែ​នៅក្រោម​ក្លៀក របស់លោក ប៉ែន សំអាត ទាំងអស់ ដូចជា​ក្រុមហ៊ុន​រកស៊ី​បន្លំ​ពន្ធ របស់​ក្រុម​អ្នកម៉ៅការ​ដឹកជញ្ជូន​ទំនិញ ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត ជាមួយ​លោក ប៉ែន សំអាត ផងដែរ​។ មន្ត្រី​គយ​ពុករលួយ​ជាច្រើន សុទ្ធសឹង​ជា សេនាធិការ​ចាំ​ប្រមូល ផលប្រយោជន៍ សម្រាប់​ផ្គត់​ផ្គង់​ឆ្នាំងបាយ​របស់លោក ប៉ែន សំអាតហើយលោក មិនញញើត ពី​ចំណាត់ការ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1799ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1766ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1684ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2236ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1889ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន12123ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1709ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1478ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1214ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1658ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8558នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74636នាក់
ខែនេះ    822427នាក់
ឆ្នាំនេះ   3566731នាក់
សរុប   57165627នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:32