ក្រសួងការពារជាតិចិនបាន និយាយថា នាវាផ្ទុកយន្តហោះទីមួយរបស់ចិន ត្រូវបានដាក់អោយដំណើរការកាលពីថ្ងៃអង្គារ ស្របពេលដែលប្រទេសនេះពង្រឹងនិងពង្រីកវិស័យកងទ័ពជើងទឹករបស់ខ្លួន ខណៈដែលជម្លោះដែនសមុទ្រក្នុងតំបន់បានកើនឡើង។
ក្រសួងនេះបាន ដាក់ឈ្មោះនាវាផ្ទុកយន្តហោះនេះថា“Liaoning” ។ នាវារបស់អតីតសហសូវៀតដែលមានប្រវែង៣០០ម៉ែត្រនេះ ត្រូវបានជួសជុលថ្មីឡើងវិញនៅទីក្រុងDalian ប្រទេសចិន។
ការដាក់ដំណើរការនាវានេះ ធ្វើអោយចិនក្លាយជាសមាជិកអចិន្ត្រៃយ៍ចុងក្រោយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលមាននាវាផ្ទុកយន្តហោះមួយគ្រឿង និង ស្របពេលដែលសេដ្ឋកិច្ចចិនមានការីកចំរើននិងឥទ្ធិពលនយោបាយរបស់ខ្លួន ក៏កើនឡើងផងដែរ។
ចាប់តាំងពី នាវានេះដែលត្រូវបានបើកសាកល្បងជាច្រើនលើកនៅសមុទ្រគឺចាប់តាំងពីខែ សីហាឆ្នាំ២០១១មកនោះ វាបានធ្វើអោយមានការបារម្ភខ្លាំងដល់បណ្តាប្រទេសជាមហារអំណាច ក្នុងតំបន់ ដោយរួមទាំងជប៉ុន និង សហរដ្ឋអាមេរិក ដែលបានស្នើប្រទេសចិនអោយពន្យល់បកស្រាយថាហេតុអ្វីបានជាខ្លួន( ចិន)ត្រូវការនាវាបែបនេះ។
ក្រសួងការពារប្រទេសចិន បាននិយាយថា “ ដោយមាននាវាផ្ទុកយន្តហោះនេះ វានឹងជួយបង្កើនសមត្ថភាពបន្ថែមទៀតនៃកងទ័ពជើងទឹកចិន។វានឹងមាន ប្រសិទ្ធភាពដល់ការការពារអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍន៍ ព្រមទាំងសន្តិភាពពិភពលោក”៕
ថ្ងៃនេះ | 6383 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 34942 | នាក់ |
ខែនេះ | 182570 | នាក់ |
ឆ្នាំនេះ | 3765230 | នាក់ |
សរុប | 53125156 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 20:06 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net