កំណាព្យៈ នឹកសង្សាចាស់ (បទកគតិ) |
||
នឹកសង្សាចាស់ |
ចិត្តមិនប្តូរផ្លាស់ |
នៅតែស្រលាញ់ |
បំភ្លេចមិនបាន |
ចង់វិលក្រោយវិញ |
បេះដូងចុះចាញ់ |
ជម្រៅស្នេហា។ |
||
នឹកសង្សាចាស់ |
បញ្ជាក់អោយច្បាស់ |
មិនផ្លាស់វាចារ |
ចង់បានតែអ្នក |
មករួមស្នេហា |
សូមស្បថសច្ចារ |
ថាមិនប្រែប្រួល។ |
||
នឹកសង្សាចាស់ |
ខ្ញុំសូមប្រកាស |
លោកីយ៍ទាំងមូល |
ប្រាប់អស់មនុស្សសត្វ |
ក្រាញ់ក្រុសប្រាព្រួល |
យាងត្រាចរំដួល |
ព្រឹក្សាខៀវខ្ចី។ |
||
នឹកសង្សាចាស់ |
សែនស្រលាញ់ណាស់ |
ឥតផ្លាស់ពីរបី |
ប្រាថ្នាគ្រប់ជាតិ |
ទោះកើតជាអ្វី |
ក្រោមមេឃលើដី |
ជួបគ្នាអោយបាន។ |
||
នឹកសង្សាចាស់ |
ជាតិនេះកម្មក្រាស |
ព្រាត់ប្រាសកល្យាណ |
ខ្មាសអស់ធម្មជាតិ |
ញាតិផៅសណ្តាន |
ខ្មាសមនុស្សភូមិឋាន |
ធ្លាប់ដឹងរឿងយើង។ |
||
នឹកសង្សាចាស់ |
ធ្លាប់សន្យាច្បាស់ |
នៅមុខភ្នគ់ភ្លើង |
កណ្តាលរាត្រី |
ក្បែររោងចំបើង |
វាយោបក់ប៉ើង |
ស្លឹកឈើចាកមែក។ |
||
នឹកសង្សាចាស់ |
ដួងខែរះច្បាស់ |
សត្វជ្រឹងហើរជ្រែក |
ហើររកចំណី |
តោងជាប់ធាងចេក |
អូនបងបើកភ្នែក |
សម្លឹងតារា។ |
||
នឹកសង្សាចាស់ |
ផ្តាំថានឹកណាស់ |
មិនហ៊ានវាចារ |
ផ្តាំតាមព្រះពាយ |
ជួយប្រាប់ផងណា |
ប្រាប់ដល់សង្សា |
ថានៅតែស្នេហ៍៕ |
||
សៀមរាបថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ |
||
និពន្ធដោយ៖ ផ្លុង-រ៉េត |
ថ្ងៃនេះ | 3448 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32007 | នាក់ |
ខែនេះ | 179635 | នាក់ |
ឆ្នាំនេះ | 3762295 | នាក់ |
សរុប | 53122221 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:52 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net