ការរីកធំធាត់នៃសិរីរាង គឺពឹងផ្អែកទៅលើរបបអាហារ ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ ប៉ុន្តែអាហារខ្លះ ក៏ផ្តល់នូវគុណប្រយោជន៍ និងទុកទោស ដល់រាងកាយផងដែរ ដូច្នេះ មុននឹងទទួលទានអាហារ អ្នកគួរតែត្រេះរិះស្វែងយល់ថា តើវាផ្តល់គុណប្រយោជន៍អ្វីខ្លះ?
ខណៈពេលនេះ យើងនឹងលើកយកពីគុណប្រយោជន៍នៃសាច់ត្រី មកបង្ហាញជួន្រិយមិត្ត គាប់ជួននឹងអ្នកវិទ្យាសាស្រ្តរកឃើញថា វាមានសារធាតុច្រើនយ៉ាង ជួយដល់រាងកាយ និងប្រឆាំងនឹងជំងឺ ជាច្រើន ថែមទៀតផង ៖
នាពេលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សម្នាក់ៗ កាន់តែយកចិត្តទុកដាក់ទៅលើរបបអាហារទទួលទាន ដែលប្រកបដោយគុណប្រ
យោជន៍ សម្រាប់ទ្រទ្រង់សិរីរាង។ ហេតុផលនេះ សាច់ត្រី ក្រៅពីសម្បូរទៅដោយសារធាតុប្រូតេអីន ដែលជួយប៉ះប៉ូវដល់កោសិកា និងជួយពន្យា
ភាពចាស់ទ្រុឌទ្រោម នៅពេលនេះ ត្រូវបានអ្នកស្រាជ្រាវរកឃើញថា វាមានផ្ទុកទៅដោយសារធាតុជាច្រើន ជួយប្រឆាំងនឹងការកើតមានជំងឺផ្សេង
ៗ ថែមទៀតផង។ ក្រោយពីមានអះអាងទាំងនេះ បច្ចុប្បន្នសាច់ត្រី ត្រូវបានគេយលល់ឃើញថា វាជាអាហារដ៏សំខាន់មួយ កំពុងតែមានការចាប់អារម្មណ៍ អំពីបណ្តាមនុស្សទូទាំងពិភពលោក។
ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវ ក៏បានបង្ហាញដែរថា ការបរិភោគសាច់ត្រី គឺមានគុណប្រយោជន៍ទទួលបាននូវសារធាតុខ្លាញ់សំខាន់ៗ ជា
ច្រើននៃពពួកខ្លាញ់អាស៊ីតខ្លាញ់ អូមេហ្គា៣។ សារធាតុទាំងនេះ វាមានគុណប្រយោជន៍ជួយកាត់បន្ថយភាពចាស់មុនអាយុ ការពារប្រព័ន្ធប្រ
សាទ ជំងឺខ្លាញ់ក្នុងសសៃឈាមបេះដូង ហើយក៏ជួយជម្រុញនៃការលួតលាស់កម្រិតបញ្ញារបស់ក្មេង និងមនុស្សពេញវ័យ ហើយក៏ជួយកាត់បន្ថយការនឿយផ្លូវចិត្ត បន្ទាប់ពីការបំពេញកិច្ចការងារ ពេញមួយថ្ងៃ។
ទន្ទឹមគ្នានេះ បើតាមការសិក្សាស្រាវជ្រាវពីអ្នជំនាញរបស់សាកលវិទ្យាល័យ Northumbria University នៅប្រទេសអង់គ្លេស ក៏បានបង្ហាញថា សារធាតុខ្លាញ់នៅក្នុងសាច់ត្រី ក៏ជួយជម្រុញឱ្យឈាមហូរទៅខួរក្បាល បានគ្រប់គ្រាន់ ដែលវាជាចំណុចសំខាន់ សម្រាប់មនុស្សចាស់ ក្នុងការកាត់បន្ថយជំងឺភ្លេចភ្លាំង ផងដែរ។
ក្រុមអ្នកជំនាញទាំងនេះ ក៏បានបង្ហាញការណែនាំដែរថា បើសិនជាការបរិភោគសាច់ត្រីពី២ទៅ៣ដង ក្នុងមួយសប្តាហ៍ នោះលោកអ្នកសិរីរាង
ខួរក្បាលនឹងប្រើប្រាស់ថាមពលបានច្រើនបំផុត ខណៈពេលដែលទទួលបានថាមពលពីសាច់ត្រី។ មិនតែប៉ុណ្ណោះ អ្នកជំនាញខាងលើ ក៏បានធ្វើការកំណត់សម្គាល់ថា អត្ថប្រយោជន៍នៃសាច់ត្រី មានគុណប្រយោជន៍ដ៏សំខាន់ សម្រាប់ជួយដល់ការលួតលាស់ផ្នែកបញ្ញាស្មារតីមនុស្ស។ ជាពិសេសចំពោះស្រ្តី ដែលមានផ្ទៃពោះ និងបំបៅដោះកូន គួរងាកមកបរិភោគ
សាច់ត្រី ឱ្យបានញឹកញាប់ ដើម្បីបណ្តុះប្រព័ន្ធប្រសាទរបស់ទារក ឱ្យមានការលួតលាស់បានលឿន និងមានបញ្ញាខ្ពស់។
ក្នុងពេលជាមួយគ្នានេះ អ្នកជំនាញដដែលបានបញ្ជាក់ប្រាប់ដែរថា សាច់ត្រីក៏ជាប្រភេទអាហារ ដែលជួយរក្សាលំនឹងទម្ងន់ ឱ្យមានស្ថេរភាព ផងដែរ ពីព្រោះសាច់ត្រី មានសារធាតុខ្លាញ់តិច ហើយក៏សម្បូរទៅដោយសារជាតិខនិជសំខាន់ៗ ជាច្រើន ដូចជា ជាតិដែក ផូស្វ័រ ស័ង្កសី ទង់ដែង កាលស្យូម សេឡេនីញ៉ូម ម៉ង់ហ្កាណែស និងវីតាមីនB ជាដើម។ ប៉ុន្តែលោកអ្នក ត្រូវចងចាំរាល់ពេលចំអិនសាច់ត្រី មិនត្រូវប្រើកំដៅភ្លើងខ្លាំងពេកទេ ព្រោះវាអាចបណ្តាលឱ្យសារធាតុនៅក្នុងសាច់ត្រី បាត់បង់។
ដោយហេតុថា សាច់ត្រីមានគុណប្រយោជន៍ល្អគាប់ប្រសើរ សម្រាប់សិរីរាង និងប្រព័ន្ធប្រសាទ ដែលមិនអាចកាត់ថ្លៃបាននេះ គួរណាស់ស្រ្តី
មេផ្ទះទាំងឡាយ ងាកមកទទួលទានសាច់ត្រី ដែលបានទាំងអាហារមានរស់ជាតិឆ្ងាញ់ និងមានទាំងគុណប្រយោជន៍ ផងដែរ៕ ដោយ៖ Ny ប្រភពពី ស៊ីវីឡៃ
ថ្ងៃនេះ | 14953 | នាក់ |
ម្សិលមិញ | 255977 | នាក់ |
សប្ដាហ៍នេះ | 329826 | នាក់ |
ខែនេះ | 645073 | នាក់ |
ឆ្នាំនេះ | 2498352 | នាក់ |
សរុប | 56097248 | នាក់ |
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2025 ម៉ោង 17:41 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net