មនុស្សយើងមួយចំនួនកាលមិនទាន់មានកេរឈ្មោះល្បីល្បាញមិនសូវចេះ ប្រកែប្រកាន់វៃរឹកវៃរាងនោះទេ តែដល់បានរាងគ្រាន់បើបន្តិចធ្វើឯងថ្លៃហួសប្រមាណដូចគ្មានអ្នក ណាគេអាចប្រៀបប្រដូចខ្លួនបានទៅវិញ ដែលពីមុនទោះមានគេរិះគន់ថា ល្អឬអាក្រក់ក៏មិនយកចិត្តទុកដាក់ដែរ។
សុភាសិតខ្មែរបុរាណបានពោលថា ” មាសសុទ្ធមិនខ្លាចភ្លើង “ បើអ្នកជាមនុស្សល្អត្រឹមត្រូវពិតមែនចាំបាច់ខឹងនិងពាក្យចាប ពាក្យព្រាបធ្វើអី។ អ្នកកាសែតគ្មានពេលវេលាយកសម្តីរបស់អ្នក១០០%ទៅចុះផ្សាយនោះទេ គឺគេកាត់យកតែពាក្យណាដែលមានន័យគ្រប់គ្រាន់ហើយខ្លីទៅដាក់ក្នុង អត្ថបទតែប៉ុណ្ណោះ។
បើអ្នកជាបនុស្សល្បីល្បាញមិនមានរឿងអាស្រូវ មិនដែលប្រព្រឹត្តខុស ចាំបាច់ល្អៀសខ្លួនធ្វើអ្វី ឬក៏អ្នកដូច ពាក្យចាស់ពោលថា ” ស៊ីលៀស ល្អៀសខ្លួន ឬ គោដំប៉ៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ “។
ក្នុងនាមយើងជាកូនខ្មែរ យើងតែងតែអោយតំលៃ តារាខ្មែរ សិល្បករ សិល្បការីនីខ្មែរ អ្នកចំរៀងខ្មែរ ជានិច្ច ទោះជាអ្នកនោះសំដែងមិនបានល្អក៏ដោយ ទោះជាអ្នកនោះច្រៀងអន់ជាងគេ ផោមដាក់ពាងក៏ដោយ ក៏អ្នកសារព័ត៌មានខំសរសេរលើកកម្ពស់អោយមានតំលៃដែរ។
យើងមិនចូលចិត្តស្តាប់ពាក្យថា ” អ្នកកាសែតបានលុយដោយសារតែតារា ដោយសារតែអ្នកចំរៀងនោះទេ “ អ្នកត្រូវយល់ថា បើគ្មានអ្នកកាសែត គ្មានអ្នកទូរទស្សន៍ គ្មានវិទ្យុ ជួយផ្សាយអោយអ្នកកាលអ្នកទើបចាប់កំណើតជាតារាទេនោះ តើមានអ្នកណាគេស្គាល់អ្នកថាជា ឌុច សុភា ជា អេន ឌី ជា យុគ ចិន្តា ចូរកុំទាន់ភ្លេចកំណើតរបស់ខ្លួន ប្រយ័ត្តបរាជ័យ។
មានតារាខ្លះធ្វើរឹកគួរអោយខ្ពើម ស្លៀកពាក់ខើច លេចមុខ លេចក្រោយ ប្តូរប្រុស ប្តូរស្រីពីមួយទៅមួយ លក់ខ្លួន តាមសណ្ឋាគារ អោយគេថតយកមកបាញ់តាមទូរស័ព្ទពេញប្រទេស ដល់ពេលបែករឿងអាស្រូវតាំង រកប្តឹងអ្នកកាសែតថា មិនមែនជារូបពិត ជារូបកាត់ត នេះវាជារឿងដែលគួរអោយចង់សើច។
សូមបញ្ជាក់ថា អ្នកកាសែតមិនមែនរស់ដោយសាតារាទេ គឺអ្នកកាសែតយកវិជ្ជាជីវរបស់ខ្លួនទៅចិញ្ចឹមជីវិត អ្នកចង់ល្បីអ្នកកាសែតជួយចុះផ្សាយអោយបាន តែអ្វីដែលអ្នកកាសែតយកពីអ្នកគឺលុយ គ្មានអ្នកណារស់ដោយសារអ្នកណាទេ ហើយក៏ក្មានអ្នកណាជំពាក់អ្នកណាដែរ OK ៕
ថ្ងៃនេះ | 3573 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32132 | នាក់ |
ខែនេះ | 179760 | នាក់ |
ឆ្នាំនេះ | 3762420 | នាក់ |
សរុប | 53122346 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:14 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net