ព័ត៌មានក្ដៅ

បើបុរសណាអាចយកឈ្នះបេះដូងនាងបាន នោះនឹងបាន៦០លានដុល្លា

ដោយៈ ចិន ថ្ងៃទី 03 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:10 នាទី ចំនួនអានៈ 1436

កូនស្រីមហាសេដ្ឋីហុងកុង ត្រូវបានបុរសៗចោមរោមសម្រុកចូល សុំនាងរៀបការ បន្ទាប់ពីឪពុករបស់នាងប្រកាសថា បើបុរសណាអាចឈ្នះបេះដូងនាងបាន នោះលោកនឹងឲ្យ៥០០លានដុល្លាហុងកុង (ជាង៦០លានដុល្លាសហរដ្ឋអាមេរិក) ជាកាដូនៃថ្ងៃរៀបការ។

ឆៅ ជីជី អាយុ៣៣ឆ្នាំ បាននិយាយថា នាងបានទទួលពាក្យសុំរៀបការរាប់ពាន់ ព្រមទាំងរូបភាពអាក្រាតៗ ដែលបានផ្ញើមក សូម្បីតែរូបបុរសដែលមានកាយសម្បទាសង្ហារជាងតារាហូលីវូតGeorge Clooneyពីរដង។

បុរសដែលបានស្នើសុំនាងរៀបការនោះ រាប់ចាប់ពីនៅប្រទេសនីហ្សេរីយ៉ា ដល់ប្រទេសឥណ្ឌា បានរត់មកឈរជើងគ្នា បន្ទាប់ពីឪពុកនាងឈ្មោះ ឆៅ ស៊េស៊ី អាយុ៧៦ឆ្នាំ បានប្រកាសថានឹងផ្តល់៥០០លានដុល្លាហុងកុង ជាកាដូអាពាហ៍ពិពាហ៍ កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះ។

ជាមួយនឹងពាក្យចចាមអារាមថ្មីៗ ឆៅ ជីជី ដែលមានមុខងារជានាយកប្រតិបត្តិនៅក្រុមហ៊ុនឪពុករបស់នាង ត្រូវបានគេរាយការណ៍ឲ្យដឹងថា នាងបានរៀបការជាមួយស្រីដូចគ្នា ឈ្មោះ ស៊ាន អ៊ៀវ នៅព្រះវិហារ ដោយលួចលាក់កាលពីខែមេសា ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

Gigi Chao with her partner Sean Eav

ស៊ាន អ៊ៀវ (ខាងឆ្វេង) និង ជីជី (ខាងស្តាំ)

ប៉ុន្តែឆៅ ជីជី បានបដិសេធ សុំមិនធ្វើការបកស្រាយ អំពីពាក្យចចាមអារាមនេះ។

ទន្ទឹមនឹងនេះ ឪពុករបស់នាងក៏បានប្រាប់សារព័ត៌មាន The South China Morning Post ថាព័ត៌មានដែលថាកូនស្រីរៀបការនោះ មិនពិត។

ខាងក្រោមនេះ ជាប្រតិកម្មរវាងឆៅជីជី ជាកូន និងឆៅស៊េស៊ី ជាឪពុក ដែលបានធ្វើការឆ្លើយតបទៅនឹងសារព័ត៌មាន៖

ឆៅ ជីជី

ឆៅ ជីជី បាននិយាយថា នាងមិនខឹងទេ ដែលឪពុកនាងចង់ផ្លាស់ប្តូរនាង ដោយការយកលុយមកដោះស្រាយបែបនេះ។

«ខ្ញុំមិនខឹងអីទេ។ គ្រាន់តែមិនដឹងថានិយាយយ៉ាងម៉េច បើប៉ាខ្ញុំគាត់បានប្រកាសចឹងទៅហើយ។ ទោះជាប្រឆាំង ក៏មិនបានផល! ច្បាស់ជាគាត់បកមកវិញថា៖ “កូន! ប៉ាស្រលាញ់កូនប៉ុណ្ណឹងហើយ តើកូនចង់បានអីទៀត?”»

«ប៉ា និងខ្ញុំ ស្និតណាស់! ពួកយើងចូលចិត្តជជែកគ្នា អំពីបញ្ហាជីវិត និងស្នេហាជាមួយគ្នា ហើយពួកយើងឃើញមុខគ្នាតែញឹក នៅកន្លែងធ្វើការ។»

«ជាក់ស្តែង ដាច់ខាតគាត់មិនទទួលស្គាល់ថា កូនរបស់គាត់ជាមនុស្សស្រីស្រលាញ់ស្រីដូចគ្នាជាចំហឡើយ។ បើត្រឹមតែតាមការរស់នៅជាមួយគ្នាធម្មតាអី ធ្វើម៉េចក៏ធ្វើចុះ តាមដែលចិត្តចង់ តែបើជាលក្ខណៈចំហឲ្យសង្គមអីដឹងឮនោះ ហាមដាច់ខាត។»

មុននេះបន្តិច ចំពេលដែលមានពាក្យស្នើសុំនាងឲ្យរៀបការជាមួយ មកពីគ្រប់ទិសទី ឆៅ ជីជីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ទាន់ពេលដែលវិចារណញាណរបស់កូននៅមាន សូមប៉ារំសាយនូវការប្រកាសនោះចោលជាបន្ទាន់!!!»។

ឆៅ ស៊េស៊ី

លោក ឆៅ ស៊េស៊ី ពាក់វ៉ែនតាពណ៌ខ្មៅ ដងធ្វើអំពីមាស បានផ្តល់បទសម្ភាសន៍ឲ្យអ្នកយកព័ត៌មានប៉ុស្តិ៍ទូរទស្សន៍ថា៖ «អ្វីៗដែលខ្ញុំបានធ្វើ គឺចង់់ធ្វើឲ្យល្អបំផុត សម្រាប់ជីជី ហើយយើងក៏មិនជំទាស់ ឬក៏បង្ខំអ្វីដែរ។ គឺតាមចិត្តរបស់នាង។ ប៉ុន្តែគ្រាន់តែចង់ឲ្យនាងផ្តល់ឱកាសឲ្យខ្លួនឯងផងដែរ»។

Cecil Chao

លោក ឆៅ ស៊េស៊ី

លោកបន្ថែមទៀតថា មានបុរសប្រហែលជាង១០០នាក់ បានមកទាក់ទងគាត់ដល់ការិយាល័យ។

«ខ្លះ គេផ្ញើសំបុត្រមក ខ្លះអ៊ីមេល ឯខ្លះទៀតក៏ផ្ញើហ្វាក់មក។ ខ្ញុំអត់ទាន់មានពេលបានអានទេ។ ខ្ញុំនឹងយករឿងនេះ ទៅពិគ្រោះជាមួយជីជី»។

«អ្នកខ្លះថា គេអត់ចង់បានលុយទេ តែគេចង់មានឱកាសទាក់ទងជាមួយកូនស្រីខ្ញុំ។»

លោកឆៅ ជីជី ថ្មីៗនេះ ឧស្សាហ៍ឃើញលោកលេចមុខទៅតាមបណ្តាកម្មវិធីផ្សេងៗ ជាមួយនឹងស្រីកំណាន់ថ្មីៗរបស់លោក។ លោកត្រូវបានគេឲ្យដឹងថា លោកមានស្រីកំណាន់ជាងមួយម៉ឺននាក់៕ ប្រ​ភព​ពី ខេមបូឌាផេក

________________

ប្រែសម្រួល៖ អាពៅ

ប្រភព៖ SkyNews

 
*** សួម Share អត្ថបទខាងលើនេះ ទៅក្នុងបណ្តាញសង្គមរបស់អ្នក៖
ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14551នាក់
ម្សិលមិញ    255977នាក់
សប្ដាហ៍នេះ    329424នាក់
ខែនេះ    644671នាក់
ឆ្នាំនេះ   2497950នាក់
សរុប   56096846នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2025 ម៉ោង 17:13