ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ

ដោយៈ នាយពាង ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 02:56 នាទី ចំនួនអានៈ 2176

ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ មិនតិច​ជាង​១០០​គ្រឿង​ឡើយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មុខរបរ​នេះ មាន​ភាព​រលូន និង​សុខសាន្ត​បាន​រាប់​ឆ្នាំទៅ​ហើយ​នោះ​ ​គឺ​ដោយសារ ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច បើ​ទោះ​បី​ជា​​ពួក​គេ​ដឹង​​ថា សកម្មភាព​នេះ​វា​បាន​ធ្វើឲ្យ​បាត់​ចំណូល​ជាតិ​ក្នុងមួយ​​ឆ្នាំៗ​រាប់​សិប​លាន​ដុល្លា​ក៏​ដោយ ក៏​អស់​លោក​ សមត្ថកិច្ច តាម​ព្រំដែន​គ្មាន​ការបង្ក្រាប​ទាល់តែសោះ តែ​បែរ​ជា​លួច​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទៅ​វិញ ព្រោះមុខ​របរ​នេះ​វា​ជា​ឆ្នាំង​បាន​របស់​សមត្ថកិច្ចទាំង​នោះ​​។ 

​យោង​តាម​សេចក្តី​រាយការណ៍ពី​ប្រ​ជា​ពល​រដ្ឋ​កាល​ពី​​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤បាន​អោយ​ដឹង​ថា​​​ ​​ម៉ូ​តូ​​សេរី​ថ្មី ដូចជា​ប្រភេទ​អូ​តូស្គូប​ពី ឃ្លី​ក អ៊ែ​ប្លែក អា​យខន ស៊ូមឺ​អិច វេវ ស៊ី​ប៊ី​អរ ជាច្រើន​គ្រឿង​​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច ឈរជើង​តាម​បន្ទាត់​ព្រំដែន និង ប៉ូលិស​សេដ្ឋកិច្ច ប៉េអឹម គយប្រ​ចាំ​​ខេត្ត និងគយ​​ក្រសួង នាំ​ឆ្លង​ព្រំដែន កម្ពុជា​-​ថៃ បាន​យ៉ាង​រលូន ពី​ព្រំដែន​រហូតដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​បន្ត​ដឹក​តាម​រថយន្ត ជា​ចំហរ និង​លួចលាក់នាំ​​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រឿង​ត្រូវ​ចំណាយ​យ៉ាងតិច​១៥០​ទៅ​២០០​ដុល្លា​របង់ប្រាក់​ក្រោម​តុ​ជូន សមត្ថកិច្ច​ខាង​លើ​បន្ទាប់​ពី​ម៉ូតូ​ឆ្លង​ផុត​ព្រំដែន បើ​មិន​ស៊ីសស៊ុះ​ជាមួយ​សមត្ថកិច្ច​ទាំងនេះ ច្បាស់​ជា​ត្រូវគេ ដេញ​ចាប់​ប្រផាប់​ប្រភីង ដូច​ដេញ​ចាប់​ចោរ​អីចឹង​។​

​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ ទាំងនេះ​ភាគច្រើន ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង ក្នុង​ស្រុក​ម៉ាឡៃ ដែល​គ្រប់គ្រង​ដោយ​ទា​ហ៊ាន​សឹក​រង ប៉ូលិស​ការពារ​ព្រំដែន​៨១៥ និង​៨៩១ និង​ច្រករបៀង​ជាច្រើន ដូចជា ច្រក​អូរ​បី​ជាន់ ក្នុង​ស្រុក​ស្វាយចេក ច្រករបៀង ក្នុង​ស្រុក​ថ្មពួក ក្រោម​ការ​គ្រប់​របស់​កម្លាំង​យោធា​សឹក​រង​ខេត្ត និង កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧ ដែល​មាន​លោក ប្រាក់ សាំ ជា​មេបញ្ជាការ ។​ក្នុងនោះ​គេ​បានឃើញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កូនចៅ​លោក ចាប់ សុ​ផា​រឹទ្ធ និង​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង កូនចៅ​លោក ហុក ចិត្រា​បានពង្រាយ​គ្នា​ដូច​ខ្យង និង​ក្រុម​បើក រថយន្ត​ប្រដេញ​លើ​ផ្លូវជាតិ ចាំ​យក​ប្រាក់​ពី​ឈ្មួញ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ផងដែរ​។​

​មួយ​រយៈ​នេះ គេ​សង្គេត​ឃើញ​ច្រករបៀង​ខុសច្បាប់ ដែល​មាន​ប្រជាប្រិយភាព​នាំចូល​ម៉ូតូ​គេច​ពន្ធ​ខ្លាំង ជាងគេ​គឺ​ច្រករបៀង​បឹងបេង ច្រករបៀង​ខ្លាំងា​ប់ ច្រករបៀង​កោះ​ស្នួល ដែល​ច្រក​ទាំងនេះ​ស្ថិតក្រោម​ការ គ្រប់គ្រង​របស់​កម្លាំង​យោធា​សឹក​រង ស្រុក​ម៉ាឡៃ មាន​លោក អ៊ុក ដា​រ៉ា​ន់ ជា​មេ​បញ្ជា្ក​ការ និង​កម្លាំង​នគរ បាល​ការពារ​ព្រំដែន​គោក​៨១៥ មាន​លោក ឈិត លី ជា​មេបញ្ជាការ​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ លោក​ឧត្តមសេនីយ៍ ខេង សុមេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ ចំពោះ​សមត្ថកិច្ច​នៅតាម​ព្រំដែន រួមមាន នគរបាល យោធា និង​ប៉េអឹម ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ បើក​ឲ្យមាន​ច្រករបៀង​ខុស​ច្បាប់​ទាំងឡាយ រួច​ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ឈើ​គ្រញូង ទំនិញ​គេច​ពន្ធ បទល្មើស​ឆ្លងដែន​ខុសច្បាប់ ពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ដែល​បទល្មើស ទាំងនេះ​ជា​ទូទៅ​កើតឡើង​ក្នុង​ជាយ​ដែន​ស្រុក​ថ្មពួក និង​ជា​យ​ដែន​ស្រុក​ម៉ាឡៃ​។​

​បើទោះបីជា​មាន​ការដាក់​បញ្ជា យ៉ាង​តឹងរឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏ដោយ ក៏​មន្ត្រី​នៅ​តាម​គោល​ដៅ​នីមួយៗ​ ហាក់​គ្មាន​អើ​រពើ​និង​ញញើត​ច្បាប់​ឡើយ សកម្មភាព​ល្មើស​នៅ​តាម​ច្រក​របៀង​​នី​មួយៗ​ខាង​លើ​ កាន់តែ​កើន​ឡើង​ជាង​មុន​ជា​លំដាប់​។​ ចំពោះ​ស្ថាប័នគយ​សាខា​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹក នាំ​របស់លោក ថោង សុខាំ​ភូ ហាក់​គាំង​​ត្រគៀក​ស្តូក ងងឹត​ភ្នែក ត្រ​ចៀក​ថ្លង់ លែង​ដឹង​លែង​លឺ​អ្វី​ទាំង​អស់ មាន​សកម្មភាព​តែ​ដំបូង​ក្រោយ​ចូលកាន់​តំណែង បន្ទាប់មក​ក៏​ស្ងាត់ឈឹង គ្មាន​ការបង្ក្រាប​អ្វី​ឡើយ ឬ​មួយ​ក៏​អស់លោក​គយ​ទាំង​នេះ​ត្រូវបាន​ឈ្មួញ​សែន ព្រេន​ប្រចាំខែ​អស់ហើយ​?

ពល​រដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​សុំ​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្រ​សួង​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ ស្មើប​អង្កេត​សា​ឡើង​វិញ​ជុំ​វិញ​ករណី​សមត្ថ​កិច្ច​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ និង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ ដែល​ទង្វើ​ទាំង​នេះ​ហាក់​កុំ​ពុង​ផ្គើន​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជាដោយ​ចំ​ហគ្មាន​ការ​ខ្លាច​ក្រែង​រអែង​ច្បាប់​ទាល់​តែ​សោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1807ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2517ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2368ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1573ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1250ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1729ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1754ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1740ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1549ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1659ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5893នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71971នាក់
ខែនេះ    819762នាក់
ឆ្នាំនេះ   3564066នាក់
សរុប   57162962នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:58