នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ្ឋមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលសមាជិករដ្ឋសភា និងព្រឹទ្ធសភា។
ព្រះរាជពិធីខាងលើនេះ មានការរាប់បាត្រព្រះសង្ឃ៥០០អង្គ នៅមុខព្រះបរមរាជវាំង។ រីឯនៅព្រះបរមរូបសម្តេចព្រះនរោត្តម សីហនុ នៅជិតវិមានឯករាជ្យ នឹងមានព្រះរាជពិធីគោរពថ្វាយបង្គំ ដោយមានស្ថាប័នក្រសួងរាជរដ្ឋាភិបាលទាំង៣៥ ព្រមទាំងព្រឹទ្ធសភារដ្ឋសភា ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញជាដើម។
ចំណែកនៅខាងក្រៅព្រះបរមរាជវាំង មានប្រជាពលរដ្ឋជាច្រើន មកប្រមូលផ្ដុំគ្នាដោយពួកគេម្នាក់ៗ សម្ដែងក្ដីអាឡោះអាល័យការបាត់ព្រះភ័ត្រ នៃព្រះមហាវីរក្សត្រខែ្មរ ដែលអ្នកនយោយបាយ ដាក់រហ័សនាមថ្វាយព្រះអង្គថា ជាព្រះបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ។
ព្រះបាទនរោត្តមសីហនុ ព្រះអង្គបានយាងចូលទីវង្គត់នៅ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅក្រុងប៉េកាំង ប្រទេសចិន ជាកន្លែងដែលព្រះអង្គយាងទៅពិនិត្យ ព្រះរាជសុខភាព៕
ថ្ងៃនេះ | 6506 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35065 | នាក់ |
ខែនេះ | 182693 | នាក់ |
ឆ្នាំនេះ | 3765353 | នាក់ |
សរុប | 53125279 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 20:29 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net