ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលឃុំនាងទើត បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ភ័ក្ត សាវី អាយុ៦ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកឈ្មោះ ភ័ណ្ឌ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ និងម្តាយឈ្មោះ វេត សាវៀត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ។ អ្អកទាំងបី មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភព បានបន្តទៀតថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានទៅទិញ នំកញ្ចប់ «Vong Na Tra» ដែលផលិតនៅ ប្រទេសយួន ដែលដាក់លក់នៅផ្ចះ ឈ្មោះ ស្រុន ធុយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ និងលក់ដូរបន្ថែម រស់នៅភូមិជាមួយគ្នា មួយកញ្ចប់។ ក្រោយទិញរួច ក្មេងស្រី រងគ្រោះ បានហូបអស់ ពាក់កណ្តាល ស្រាប់តែមានអាការៈមិនស្រួល (ពុល) ពេលនោះ ឪពុកម្តាយបាន ដឹកទៅកាន់មន្ទីរពេទ្យក្រែក ប៉ុន្តែក្មេងរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត នៅតាមផ្លូវ។
បើតាមការស្រាវជ្រាវ របស់សមត្ថកិច្ច នំដែលពុលនោះ អ្នកលក់នំ ទទួលទិញពី ជនជាតិយួន ដែលយកមកលក់ ដល់ផ្ទះតែម្តង។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានបញ្ជាក់ថា យ៉ាងណាក៏ដោយ យើងមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែយើងបានវេចខ្ចប់ នំនេះ យកទៅឲ្យមន្ត្រី មានសមត្ថកិច្ច ដើម្បីធ្វើការវិភាគ និងកោសល្យវិច័យមើល ថាតើ នំនេះមានជាតិពុល ឫមួយយ៉ាងណានោះ?។ ក្រោយពីកើតហេតុ នគរបាលស្រុក និងប៉ុស្ដិ៍ បានចុះទៅពិនិត្យ រួចប្រគល់សព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
-----------------------
FPM-ចេញផ្សាយថ្ងៃទី 15-11-2014, 5:14 pm by នេនតូច
ថ្ងៃនេះ | 596 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36440 | នាក់ |
ខែនេះ | 47094 | នាក់ |
ឆ្នាំនេះ | 3945326 | នាក់ |
សរុប | 53305252 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:59 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net