បុណ្យចូលឆ្នាំខ្មែរ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 2953

មនុស្ស​គ្រប់​ជាតិសាស​ទាំង​អស់​តែ​ង​ប្រា​រព្វ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គ្រប់​ៗគ្នា គ្រាន់​តែ​ការ​កំណត់​ពេល​ វេលា និង​លំ​នាំ​វិធី​ប្លែក​ពី​គ្នា​ស្រប​ទៅ​តាម​ជំ​នឿ ទំ​នៀម​ទំ​លាប់ និង​ ប្រ​ពៃ​ណី​របស់​ជន​ជាតិ​នីមួយៗ​តែ​ប៉ុណ្ណោះ។

            ជន​ជាតិ​ខ្មែរ​បាន​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះរៀង​រហុត​មក តាំ​ងពី​បុរាណ​កាល​ តែ​ការ​កំ​ណត់​ពេល​វេលា​ប្លែក​ពីគ្នា។

            ប្រ​ទេស​ខ្មែរ​ពីដើម គឺ​ពី​ត្រឹម​សម័យ​ក្រុង​អង្គរ​ធំ​ឡើង​ទៅ គេ​ច្រើន​ប្រើ​ចន្ទ​គតិចូល​ឆ្នាម​នៅ​ខែ មិគសិរ។ ដូច​នេះ​បាន​ជា​គេ​រាប់​ខែ​មគសិរ​ជា​ខែទី០១ លុះ​ក្រោយ​មក​ទើប​គេ​ត្រ​ឡប់​ប្រើ​តាម​សូរិយាគតិវិញ ហើយ​គេ​កំ​ណត់​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ​វិញ។ កំណត់​យក​ព្រះ​ចូល​កាន់មេសរាសី​ដែល​ជា​សាមញ្ញ​សង្រ្កាន្ត គឺ​ព្រះ​អាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល ជា​សង្ក្រាន​វិញ គេ​មិន​យក​តាម​អាយន្ត​សង្ក្រាន្ត [ (ចន្ទគតិ) បេល​ដែល​ព្រះ​អាទិត្យ​ដើរ​បញ្ឈៀង​​មិន​ចំ​ពី​លើ​ក្បាល] ។ ឯថ្ងៃ​ចូល​ឆ្នាំ​មិន​បាន​ទៀត​ទាត់​ទេ ជូន​កាល​ត្រូវ​ថ្ងៃ​១៣មេសា ច្រើន​ជាង។ សព្វ​ថ្ងៃ​គេ​ប្រើ​ចន្ទគតិ​អម​គ្នា​នឹង​សុរិយាគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់​ទំ​នង​នឹង​ពុទ្ធ បញ្ញតិជា​ច្រើន។​ចំ​ណែក​ការ​គិត​តាម​ចន្ទ​គតិនេះ មិន​បាន​ទៀង​ជាមួយ​ថ្ងៃ​ណា​មួយទេ ជូន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជូន​កាល​ក្នុង​វេលា​រនោច​ ប៉ុន្តែ​មិន​មុន​ថ្ងៃ​៤កើត​ ខែចេត្រ​ មិន​ហួស​ថ្ងៃ​៤កើត​ខែ​ពិសាខទេ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ប្រារព្វ​ក្នុង​រយៈ​ពេល​​៣ថ្ងៃ។

                        -ថ្ងៃដំបូង​ហៅ​ថា​ថ្ងៃ​មហាសង្ក្រាន្ត​ ឬ​ថ្ងៃ​ចូល​ឆ្នាំកំណត់ពី​ដំ​ណាច់​ឆ្នាំ​ចាស់ មក​ចូល​ឆ្នាំ​ថ្មី

                        -ថ្ងៃទី​២ហៅ​ថា​ថ្ងៃវ័នបត ឬពារកណ្តាល (ថ្ងៃខ្វាក់)

                        -ថ្ងៃទី៣​ហៅ​ថា​ថ្ងៃឡើង​ស័ក ឬពារឡើង​ស័ក (ថ្ងៃផ្លាស់ស័កថ្មី)

            តាម​ទំ​នៀម​ថា​ថ្ងៃ​សង្ក្រាន្ត និង​ ថ្ងៃវ័នបត ជា​ថ្ងៃ​មិន​ល្អ​ទាំង​អស់ ឯថ្ងៃឡើង​ស័ក​ជា​ស្តេច​ថ្ងៃជា​ថ្ងៃល្អ។

ពិធីសង្ក្រាន្ត​ចូល​ឆ្នាំៈ

            សង្ក្រាន្ត ឬ​ សង្ក្រាន្តិ (សំស្រ្កឹត) មាន​ន័យ​ថា ដំ​ណើរ​ឃ្លាត​ចាកទី ការ​ឈាន​ចូល​ដល់​គឺ​ជាដំ​ណើរ​ដែល​ព្រះ​អាទិត្យ​ចរចូល​ដល់​ទីជួប​មួយ​ជុំរាសិចក្រ បាន​សេចក្តី​ថា​ជា​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រជួបគ្នា បេល​គ្រប់​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំថ្មី)។

            ឯការ​ចាប់​បដិសន្ធិនៃ​រាសី (ផ្កាយ) ទាំង​ប្រាំពីរ​ប្រចាំ​ក្នុង​សប្តាហ៍ មាន​ទំ​នាក់​ទំនង និង​ជំនឿ​ព្រេង​បុរាណ​មួយ​ឈ្មោះ​សង្ក្រាន្តសូត្រ ដែល​ដំ​ណាល​ពី​កបិល​ព្រហ្ម​បាន​មក​ចោទ​ជា​បញ្ហា ៣ខ ចំ​ពោះ​ធម្មបាល​កុម៉ារ។ បញ្ហាទាំង​ ៣ខ នោះ​គឺ៖

                        ១-តើ​វេលាព្រឹក​ សិរីស្ថិត​នៅ​ត្រង់​ណា?

                        ២-តើ​វេលាថ្ងៃ​ត្រង់ ​សិរីស្ថិត​នៅ​ត្រង់​ណា?

                        ៣-តើវេលា​ល្ងាច សិរីស្ថិត​នៅ​ត្រង់ណា?

            លុះ​រៀប​រណ្តាប់​រួច​ស្រេច​ហើយ នៅ​ពេល​ទេវតា​ចុះ គេមក​អង្គុយ​ជុំ​គ្នា​នៅ​កន្លែង​រៀប​ពលីការ​នោះ អុចធូប​បន់​ស្រន់​សុំ​សេច​ក្តី​សុខ​ចំ​រើន ពី​ទេវ​តា​ឆ្នាំថ្មី រួច​សូត្រ​នមស្សការ​ថ្វាយ​បង្គំព្រះរតនត្រ័យ ហើយ​ក៏​បែក​គ្នា ចាស់​ៗ​យក​ចង្ហាន់​ទៅ​វត្ត ក្មេង​ៗ​ទៅ​លេង​ល្បែង​ប្រ​ជា​ប្រិយ​ផ្សេងៗ​តាម​ចំ​ណង់។

            មុន​ពេល​ទេវតា​ចុះ គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វាល​ចេតិយនៅ​ក្នុង​វត្ត​ត្រង់​កន្លែង​ណាមួយ តាម​ការ​រៀប​ចំ​ពី​អាចារ្យ​វត្ត។ គេ​និយម​ហៅ​វាលសាង​ចេតិយ​នេះថា ”ពិធីពួន​ភ្នំខ្សាច់“ ។ អ្នក​មិន​បាន​ចូល​រួម​ពិធី​ពួន​ភ្នំ​ខ្សាច់​ពេល​នោះ នៅ​ពេល​ជា​បន្ទាប់​មក​ យក​ដី​ខ្សាច់​ទៅ​ដាក់​បន្ថែម​ក៏​បាន​។ គេ​ទាំង​អស់​គ្នា​មាន​ជំ​នឿ​ថា ការ​ពូន​ភ្នំ​ខ្សាច់នេះ​បាន​អានិសង្ឃ​ច្រើន​ណាស់ ព្រោះ​អាច​អោយ​គេ​រួច​ចាកកម្ម​ពៀរ​វេរា។ គ្រួសារ​ខ្លះ​គេ​ពូន​ភ្នំ​ខ្សាច់​ជា​បែប​ឯកជន ដាក់ដី​ខ្សាច់ក្នុង​ថាស ដាក់​កន្លែង​សមរម្យ។

            ថ្ងៃទី១៖ ព្រឹក​ឡើង​ពួក​ឧបាសក ឧបាសិកា​នាំ​គ្នា​វេភត្តហារ​ប្រ​គេន​ព្រះ​សង្ឃ​រួច​ទើប​នាំ​គ្នា​ដើរហែ​ប្រ​ទស្សិណភ្នំ​ខ្សាច់​៣ជុំ។ រួច​ហើយ​អាចារ្យ​ប្រកាស​សុំ​សេច​ក្តី​សុខ​​ចំ​រើន​ចែក​ជូន​ទាយក ទាយិការ គ្រប់​ៗគ្នា រួច​ចូល​ទៅ​អុច​ធូប​ទៀន​ដោត​ត្រង់​ក្រដាស​ពណ៍ នៅ​ជើង​ភ្នំ​ខ្សាច់​ព្រម​ទាំង​ប្រស់​ព្រំ​ទឹក​អប់​ទឹក​ម្សៅ រមៀត​ និង​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត និង​ទេសនា។

            តំបន់ខ្លះគេមិន​យក​ខ្សាច់ទៅពូន​ភ្នំទេ គឺគេ​យក​ស្រូវ​អង្ករមក​ពូន រៀប​សាង​ភ្នំខ្សាច់ និង​យក​នុំចំណី​ទៅ​ថ្វាយ​ទេវតា។

និមិត្តរូប៖

            ភ្នំ​ខ្សាច់កណ្តាល តំ​ណាង​ព្រះ​សុមេរុ​រាជ ដែល​ជា​ស្នូរនៃ​ពិភពលោក ឯភ្នំតូច​នៅ​ទិស​ធំ​ទាំង​៥ តំណាង​ទ្វីប​ទាំង៤គឺ ឧត្តរកុរុទ្វីប នៅ​ខាង​ភ្នំ​ព្រះសុមេរុរាជ ជម្ពូទ្វីប នៅ​ខាង​ត្បូង​ព្រះ​សុមេរុរាជ បុព្វវិទេហទ្វីប នៅ​ខាង​កើត​ភ្នំព្រះសុមេរុរាជ អបរគោយានទ្វីប នៅ​ខាង​លិច​ភ្នំ​ព្រះ​សុមេរុរាជ។

            ថ្ងៃទី២៖ វេលាព្រឹក​វេរភត្តហារ​ប្រ​គេន​ព្រះសង្ឃ។ ក្នុង​ថ្ងៃទី២នេះ កូន​ចៅ​ជូន​សំ​លៀក​បំ​ពាក់ លុយកាក់​ដល់​អ្នក​មាន​គុណ។

            គេ​ធ្វើ​ទាន​ដល់​អ្នក​ក្រី​ក្រ ឬអ្នក​បំ​រើ​ថែម​ទៀត ពេល​រសៀល​ គេ​នាំគ្នា​ទៅ​ពូ​ភ្នំ​ខ្សាច់ ហើយ​សូត្រ​ធម៌​អធិដ្ឋាន​ភ្នំ​ខ្សាច់​ដែល​​​គេ​សន្មត់​ទុក​ដូច​ជា​ ចូឡាមណីចេតីយ​ និមន្ត​ព្រះ​សង្ឃ​បង្ស​កូល​ចេតិយ​បញ្ជូន​មគ្គ​ផល​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​មាន​គុណ បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ។

ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ចំ​រើន​ព្រះ​បរិត្ត និង​ទេស​នា។

ថ្ងៃទី៣៖ និមន្ត​ព្រះ​សង្ឃ​ឆ្លង​ភ្នំ​ខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះ​ពុទ្ធ​រូប​ ដើម្បី​សុំ​អោយ​មាន​​ទឹក​ភ្លៀង។

ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ចំ​រើន​ព្រះបរិត្ត និង​ទេស​នា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ។ ក្នុង​រយៈពេល​ចូល​ឆ្នាំ​

នោះ​អ្នក​ស្រុក​នាំ​គ្នា​លេង​ល្បែង​ប្រ​ជា​ប្រិយ​ដូច​ជា បោះ​ឈូង ទាញព្រ័ត បោះ​អង្គុញ រាំត្រុដិ (បាត់ដំបង សៀមរាប) ជាដើម៕ ដកស្រង់ចេញ​ពី​សៀវ​ភៅ Tourist Guide 2003

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1729ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1607ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1510ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1881ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1719ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1572ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1584ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2630ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1596ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន1562ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10168នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76246នាក់
ខែនេះ    824037នាក់
ឆ្នាំនេះ   3568341នាក់
សរុប   57167237នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:35